Part1_ ខ្ញុំជាអ្នកណា?

35 2 0
                                    

       *ក្នុងបន្ទប់ស្ងាត់ច្រងុំ

    «ខ្ញុំជាក្មេងប្រុសម្នាក់ដែលត្រូវបានគេមិនផ្តល់ឲនូវការយល់ដឹងនឹងទទួលស្គាល់អ្វីដែលជាអត្តសញ្ញាណ្ណ័ពិតរបស់ខ្លួន ខ្ញុំមិនត្រូវបានធ្វើអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំមិនបានលេងរបស់អ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ខ្ញុំបានចូលរៀននៅសាលាថ្លៃតែមិនត្រូវបានរៀនមុខវិជ្ជាអ្វីដែលខ្ញុំចូល មុនខ្ញុំធ្វើអ្វីតែងតែមានអ្នកប្រាប់ខ្ញុំដោយសម្លេងខ្លាំនឹងការសម្លុតថា នោះមិនមែនជាអ្វីដែលសាកសមនឹងខ្ញុំនោះឡើយ គាត់ប្រាប់ទៀតថាជីវិតខ្ញុំៗមិនអាចសម្រេចចិត្តតម្រង់វាឲទៅជាបែបណាបាននោះឡើយគាត់ប្រាប់ថា ក្តីស្រមៃរបស់ខ្ញុំប្រៀបបាននឹងសំរាមដែលគ្មានន័យ គាត់ប្រាប់ទៀតថាចំណង់ចំណូលខ្ញុំវាផ្ទុយពីរូបរាងដែលខ្ញុំមាន ខ្ញុំមិនយល់នោះទេ តើខ្ញុំខុសពីមនុស្សដទៃត្រង់ណា ហេតុអ្វីខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហេតុអីបានជាខ្ញុំត្រូវបិទសិទ្ធ នឹងទទួលរងភាពស្អប់ខ្ពើមដោយគ្មានមូលហេតុ នឹងមិនបានធ្វើទង្វើអ្វីដែលប៉ះពាល់ដល់អ្នកណាទាល់តែសោះទៅវិញ...?វាកើតឡើងមកលើខ្ញុំធ្វើឲខ្ញុំ»នេះជាអត្ថន័យក្នុងសៀវភៅក្រាស់ល្មមដែលម្ចាស់សៀវភៅកំពុងសរសេរវាបណ្តើរ ស្រក់ទឹកភ្នែក ទាំងញ័រខ្លួនបណ្តើរ ខឹង អន់ចិត្ត ហត់នើយ តែមិនអាចធ្វើអ្វីបាន បានត្រឹមតែយកភាពសោគសៅ ពាក្យសម្តី នឹងទង្វើកាយវិការដែលខ្លួនមិនពេញចិត្តយកមកចោលក្នុងសៀវភៅមួយក្បាលដែលមានតម្លៃប្រៀបបាននឹងមិត្តសម្លាញ់ទៅវិញ។

            *សាលារៀន

    «អេ!តួកំប្លែងឯងចង់ទៅណា នែ៎មិនឮយើងហៅទេឬយ៉ាងមិចថ្លង់ហ្អេស»សម្លេងក្មេងប្រុសម្នាក់ស្រែកឡើងដោយភាពក្រអើតក្រតមដាក់ក្មេងប្រុសម្នាក់ទៀតដែលកំពុងតែព្យាយាមដើរគេចពីក្នុងចំណោមសិស្សដែលកំពុងតែប្រើសម្តីមាក់ងាយមកលើខ្លួន...។

    «ល..លែងខ្ញុំទៅ»សម្លេងសុំអង្វរឲលែងទៅកាន់មនុស្សដែលកំពុងស្ទាក់នៅពីមុខខ្លួនបន្លើឡើងដោយភាពភ័យខ្លាច ដោយអោនមុខចុះទៅក្រោម។

    «លែង?okទៅចុះ»ក្មេងប្រុសដែលកំពុងតែឈរស្ទាក់មុខគេដែលមើលទៅទំណងដូចជាក្មេងទំនើងម្នាក់នោះហើបមាត់តបដោយញញឹមចុងមាត់មុននោះងាកខ្លួនចេញដូចជាកំពុងបើកផ្លូវឲអ្នកម្ខាងទៀត។

ចំណងស្នេហ៍អាពាហ៍ពិពាហ៍💐Where stories live. Discover now