បន្ទាប់ពីដឹងដំណឹងនៃការចាកចេញរបស់ជីយ៉ុងឪពុកម្តាយទាំងសងខាងចាប់ផ្តើមឆោលោ នេះភ្ញៀវមកពេញកម្មវិធីទៅហើយបើបាត់កូនក្រមុំបែបនេះឲពួកគាត់គិតយ៉ាងមិចទៅ។
ទន្ទឹមនឹងការឆោលោរបស់ចាស់ៗជីមីនឯណាក៏កំពុងឈរភ័យឡើងត្រជាក់ដៃស្រេប គេលួចសម្លឹងមុខរបស់ឪពុករហូត ទាំងក្នុងចិត្តគិតថាបន្ទាប់ពីកម្មវិធីបញ្ចប់ដោយគ្មានការរៀបការកើតឡើង តើពេលត្រឡប់ទៅផ្ទះគេនឹងត្រូវទទួលរងអ្វីខ្លះទៅ។
«ជីយ៉ុងទៅណា ក្រែងយើងប្រាប់ឲឯងនៅជាមួយនាងហកអី?»បុរសជាឪពុកដើរមកនិយាយជាមួយជីមីនទាំងចាប់ច្របាច់ដៃកូនជាប់ ស្រ្គឺតជើងធ្មេញសម្លឹងមុខជីមីនយ៉ាងគួរឲខ្លាចគាត់និយាយតិចៗប៉ុន្តែទឹកមុខនឹងសម្លេងគួរឲខ្លាចខ្លាំងណាស់។
«ខ្ញុំមិនដឹងទេប៉ា»ជីមីនក្រវីក្បាលបដិសេធដោយមិនហ៊ានសម្លឹងមើលមុខឪពុកខ្លួននោះឡើយ។
«...»គាត់មិនតបគ្រាន់តែសម្លឹងមុខជីមីនហើយក៏លែងវិញ មុនងាកទៅនិយាយជាមួយឪពុកម្តាយខាងកូនកំលោះវិញ. ទាំងក្នុងចិត្តដឹងរួចជាស្រេចថាជីមីនកំពុងកុហកតែដោយសារនៅមុខគេឯងទើបគាត់ទប់កំហឹង. តែមិនធានាថាបើទៅដល់ផ្ទះនឹងមានរឿងអីលើជីមីន។
«ពួកយើងធ្វើយ៉ាងមិចទៅ ក្មួយជីយ៉ុងនៅឯណា?ក្រែងលោកនិយាយថានាងនៅក្នុងនេះហ្អីចុះពេលនេះយ៉ាងមិចវិញ»ម្តាយខាងកូនកំលោះចោទសួរទៅឪពុករបស់ជីមីនទាំងជ្រួញចិញ្ចើម។
«គឺនែ៎ក!នាងទៅបាត់ហើយ»រកពាក្យដោះសារមិនចេញក៏មានតែឆ្លើយតាមត្រង់ព្រោះមិនដឹងថាត្រូវយ៉ាងមិចត្រូវនោះទេ។
«នាងទៅបាត់?ចុះរឿងរៀបការលោកគិតយ៉ាងម៉េច នេះភ្ញៀវមកពេញកម្មវិធីទៅហើយកូនក្រមុំមិននៅ កម្មវិធីចាប់ផ្តើមមិចនឹងកើត បើរំសាយនោះគិតយ៉ាងមិចកូនប្រុសរបស់ខ្ញុំនឹងត្រូវគេវាយតម្លៃយ៉ាងមិច គេមិនគិតកូនខ្ញុំក្នុងផ្លូវអាក្រក់ទៅហើយទេហ្អេសដែលត្រូវកូនក្រមុំរត់គេចនោះ»
«អូនហ្អា!បានហើយ»បុរសជាប្តីឃាត់ស្របពេលប្រពន្ធរបស់គាត់កំពុងតឹងសរសៃករ។