បន្ទាប់ពីរៀបការមានគ្រួសារមានរឿងច្រើនណាស់ដែលជីមីនត្រូវគិតគូរ រៀនក៏មិនទាន់ចប់ ការងារនៅផ្ទះក៏មានមិនខ្វះ នៅរឿងជុងហ្គុកទៀតគេមិនដឹងថាត្រូវធ្វើបែបមិច ឲទំនាក់ទំនងរវាងពួកគេកាន់តែជិតស្និទនោះឡើយ ព្រោះមើលទៅតាល់ថ្ងៃជុងហ្គុកដូចជាហាក់មិនដែលផ្តល់ឱកាសឲខ្លួនចូលទៅជិតឡើយ។
យប់ម៉ោង10:30នាទី
«មិចក៏គាត់នៅមិនទាន់មកទៀត»កណ្តាលយប់ស្ងាត់ជីមីនដើរទៅមកក្នុងផ្ទះចាំមើលផ្លូវបុរសជាប្តីដែលមិនទាន់មកដល់ផ្ទះ ទោះរវល់យ៉ាងណាក៏ដោយក៏មិនដល់ថ្នាក់ថាថ្មើរនេះទៅហើយនៅមិនទាន់បញ្ចប់នោះដែរ ព្រោះវាជាម៉ោងដែលមនុស្សគ្រប់គ្នាគេចូលគេងអស់ទៅហើយ។
ហ្វូ...ហ្វូ...."សម្លេងខ្យល់បក់លាន់ឮសូរហ្វូៗយ៉ាងរហៀកក្បែរនឹងគុម្ពត្រចៀក ជីមីនដើរអោបដៃបើកទ្វារចេញមកក្រៅផ្ទះ នឹងសម្តៅទៅក្បែររបងផ្ទះដើម្បីចាំមើលថាមានឡានបើកបរមកឬអត់។
«ម៉ោង11ជាងហើយមិចក៏គាត់មិនទាន់មកផ្ទះទៀតណ៎ គាត់មានរឿងអីទេដឹង?»ដោយសារតែការរង់ចាំវាបន្តយូរទៅៗគំនិតអវិជ្ជមានក៏ចាប់ផ្តើមហោះចូលមកក្នុងការគិតរបស់ជីមីនម្តងបន្តិចពីមួយម៉ោងទៅមួយម៉ោងវាយូរខ្លាំងណាស់ សម្រាប់អ្នកដែលកំពុងទន្ទឹងចាំនរណាម្នាក់នៅផ្ទះទាំងភិតភ័យនោះ ម៉ោងកាន់ច្រើន ផ្លូវក៏ស្ងាត់លែងមានឡានធ្វើដំណើរឆ្លងកាត់ទៅហើយ ចុះប្រុសម្នាក់នោះនៅឯណាមិចក៏មិនឃើញសូម្បីស្រមោលយ៉ាងអញ្ចឹង ។
ទឺត..ទឺត..."ជីមីនរត់ចូលទៅក្នុងផ្ទះទាញទូរសព្ទ័ខលរកម្តាយរបស់ជុងហ្គុកទាំងមាត់ជាប់ខាំម្រាមដៃតាមទម្លាប់ភិតភ័យរបស់គេ។
«(ហាឡូខ្ញុំ ស៊ុនជុងនិយាយ អ្នកណាគេនឹងមានការអីមែនទេ)»លោកស្រីស៊ុនជុងដែលត្រូវជាម្តាយរបស់ជុងហ្គុកលើកទូរសព្ទ័ទទួលមុនសួរទៅកាន់ម្ចាស់លេខដែលបានខលមក។
«អ..អ្នកម៉ាក់..គ..គឺខ្ញុំជីមីន សុំទោសផងដែលខលទៅរំខានទាំងយប់បែបនេះ»ជីមីនតបទាំងខ្លាចចិត្តស្រ្តីដែលជាម្តាយក្មេកព្រោះគេខលថ្មើរនេះវាយប់ណាស់ទៅហើយ។
