ភាគ០១

1.3K 25 0
                                    

ភាគទី០១

(ពោល)

.....មិត្តភាព!!! គ្រប់គ្នាជឿរជាក់ថាមិត្តអាចក្លាយទៅជាស្នេហា។ ប៉ុនែ្តស្នេហាមិនអាចប្រែក្លាយមកជាមិត្តភាពវិញបានឡើយ។ អាស្រ័យហេតុនេះហើយទើបបានជាអ្នកខ្លះសុខចិត្តលួចស្រឡាញ់មនុស្សដែលមានឈ្មោះថាមិត្តភក្ដិរហូត ដោយមិនព្រមប្រាប់ពីអារម្មណ៍ឡើយ ព្រោះតែគេខ្លាចថាពេលប្រាប់ហើយគេនឹងអាចបាត់បង់មិនសល់សូម្បីតែពាក្យថាជាមិត្ត ហេតុនេះទើបស្ម័គ្រចិត្តធ្វើជាមនុស្សដែលស្រឡាញ់គេម្ខាងវិញល្អជាង។ ព្រោះយើងអាចនៅមើលឃើញមនុស្សដែលយើងស្រឡាញ់មានក្ដីសុខជាមួយមនុស្សដែលគេជ្រើសរើស បើទោះបីជាមិនមែនជាយើងក៏ដោយទៅចុះ។

ហើយមនុស្សដែលកំពុងតែរាយរ៉ាប់ពាក្យទាំងនេះគឺជាខ្ញុំនឹងហើយ ឈ្មោះថា យូ ជុងយ៉ុន។ គ្រប់គ្នាស្គាល់ខ្ញុំទេ? ខ្ញុំជាសមាជិកក្រុមតន្រ្តីនារីឈ្មោះថា TWICE ដូច្នេះស្គាល់ហើយមែនទេ?

" ជុងគីហ្ហា....!!! ឆាប់ចេញមកក្រៅមក "
សម្លេងមនុស្សស្រីដ៏ស្រទន់នឹងផ្អែមល្ហែមនេះ ច្បាស់ណាស់ជាសម្លេងរបស់ ណាយ៉ុនអ៊ុននី។ ខ្ញុំបានស្គាល់នាងតាំងពីឆ្នាំ២០១០ ប្រហាក់ប្រហែលនឹងជីហ្យូដែរ ហើយកាលនោះពួកយើងកំពុងឋិតនៅកំឡុងពេលវឹកហាត់នៅក្រោមផលិតកម្ម ជេវ៉ាយភី ទាំងអស់គ្នា។

" ដឹងហើយ ដឹងហើយ!!! "
ជុងយ៉ុនឆ្លើយតបហើយក៏ប្រញាប់បិទកុំព្យូទ័រយួរដៃរបស់គេ ប្រញាប់ចេញទៅខាងក្រៅយ៉ាងលឿន ព្រោះតែគេមិនដែលទុកអោយនារីម្នាក់នោះរង់ចាំយូរទេ។

" សង្ងំធ្វើអីនឹង? បានជាក្រចេញមកម៉េស? "
" គឺ...រវល់រៀបរបស់ក្នុងបន្ទប់តិចតួច! ហើយនេះមកពីណានឹង? "

" ថ្ងៃនេះចេញក្រៅបន្តិច ហើយឃើញរបស់នេះទើបទិញមកផ្ញើរ។ ហក៎នេះយកទៅប្រើទៅ វាជាគ្រីមផ្ដល់សំណើមដល់ស្បែក ហើយយើងនេះទើបតែងើបពីឈឺផងមិនអញ្ចឹង? "

ណាយ៉ុននិយាយបណ្ដើរបើកគំរបគ្រីមចាក់លើដៃញីរួចក៏លាបបៀកលើមុខជុងយ៉ុនថ្នមៗយ៉ាងយកចិត្តទុកដាក់។

" យ៉ាងមិចដែរត្រជាក់ស្រួលទេ? "
" គួរសម! ហើយនេះមកតែម្នាក់ឯងទេ? "
គេសួរបណ្ដើរងាករកមើលគ្នីគ្នារបស់ពួកគេបណ្ដើរ

ដើម្បីអូនWhere stories live. Discover now