ផ្ដើមរឿង: ការឈឺចាប់បំផុតនៅក្នុងជីវិត

985 124 7
                                    

"មានរឿងអ្វីកើតឡើង?'' រាងកាយរបស់ខ្ញុំចាប់ផ្ដើមញ័រទទ្រើកស្រវ៉ាអោបកូនជាប់ទ្រូងជ្រួលច្របល់ភ័យខ្លាចជាមួយភាពចលាចលពាសពេញដងផ្លូវនៅជុំវិញខ្លួន លឺតែសម្លេងសារ៉ែនឡានប៉ូលិសត្រហឹងពាសពេញត្រចៀក សរសៃប្រសាទរបស់ខ្ញុំស្តាប់អ្វីលែងលឺមានតែការភ័យខ្លាចមិនដឹងរឿងអ្វីកើតឡើងមានតែសម្លេងស្រេករបស់មនុស្សម្នាក់មិនឲ្យខ្ញុំចុះចេញពីលើឡាន

« អ្នកប្រុសតូច! អ្នកប្រុសកុំចុះអី » ហេតុអ្វីមនុស្សជំនិតស្វាមីខ្ញុំស្រេកសម្លុតដាក់ខ្ញុំខ្លាំងៗបែបនេះ? ថ្ងៃនេះខ្ញុំបានសន្យាជាមួយប្ដីរបស់ខ្ញុំច្បាស់ណាស់ថានាំកូនមកក្រុមហ៊ុមរួចពួកយើងទៅញុំាបាយជាមួយគ្នាដើម្បីអបអរខួបកំណើតរបស់ខ្ញុំ ប៉ុន្តែហេតុអីព្យាយាមឃាត់ឃាំងខ្ញុំមិនអោយទៅរកស្វាមីខ្ញុំបាន?

« ហុឹកៗ ប្រាប់ខ្ញុំមកមានរឿងអី ប្រាប់ខ្ញុំមកថេខ្វុន ហឹកៗ » ដៃញ័រទទ្រើកគោះរុញបើកទ្វាទាមទារចុះចេញ ស្រក់ទឹកភ្នែកតក់ៗលើមុខកូនប្រុសភ័យខ្លាចយំអោបម្ដាយ សម្លឹងមើលស្ថានភាពរញ៉េរញ៉ៃជុំវិញខ្លួនស្ទើរឆ្កួតស្មារតីមួយរំពេចជាមួយសម្លេងស្រេកប្រកាសជាច្រើនពីអ្នកកាសែតមកចោមរោមធ្វើឲ្យទ្រូងគេអួលណែនដូចគេយកកាំបិតមកចិញ្ច្រាំ។ ពួកគេជាអ្នកណាសម្អាងអីគ្រាន់តែឃើញភាពរញ៉េរញ៉ៃនៅមុខក្រុមហ៊ុនស្វាមីរបស់គេសោះ បែរជាហ៊ានប្រកាសក្ដែងៗថាប្ដីគេត្រូវខ្មាំងកាំភ្លើងប្រហារជីវិតបែបនឹង?

"អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា អេ.អាយ ខូអិលធីឌី ដែលស្គាល់ថាជាកូនប្រុសលោកវ៉ាង និងវ៉ាង ជុងយ៉ុន ត្រូវបានជនល្មើសលបបាញ់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងត្លុកឈាមខណៈពេលលោកវ៉ាង ជុងយ៉ុនចាកចេញពីក្រុមហ៊ុនរង់ចាំភរិយានិងកូនប្រុសម្នាក់គត់របស់លោកមកទទួលទៅញុំាបាយជួបជុំគ្រួសារដ៏ពិសេស ប៉ុន្តែខាងសារពត័មានយើងខ្ញុំមិនដឹងមូលហេតុថាការស្លាប់មួយនេះជាគុំនំឬអ្វីជាមួយខ្មាំងកាំភ្លើងនោះទេ យើងខ្ញុំពិតជាសម្ដែងការសោកស្ដាយយ៉ាងខ្លាំងទៅកាន់លោក និងភរិយារបស់លោកកំពុងមកដល់ទីនេះដូចគ្នា''

♡︎ SECOND LOVE ♡ ︎Where stories live. Discover now