ភាគ២: អូនមិនសមស្រក់ទឹកភ្នែក

324 58 1
                                    

ផ្ទៃមេឃធ្លាប់តែមានផ្កាយរះបញ្ចេញរស្មីស្រស់ស្អាតប្រែជាអួរអាប់មានខ្យល់កន្ត្រាក់គួចបក់បកយកតំណក់ទឹកភ្លៀងឈូៗ ដូចជាឌឺដងដល់ជីវិតរាងតូចច្រឡឹងអួរអាប់មិនខុសពីមេឃពេលនេះ។

« អ្ហឹក ហឹក ហ្ហឹក » ក្នុងបន្ទប់មានតែគមអំពូលស្រាលៗនៅលើក្បាលដំណេកកូនប្រុសលង់លក់ស្កប់ស្កល់មិនដឹងឡើងថាម្ដាយជាទីស្រឡាញ់របស់គេអង្គុយអោបក្បាលជង្គង់ស្រេកយំដង្ហក់ខ្យល់ប្រណាំងតំណក់ទឹកភ្លៀងយ៉ាងឈឺចាប់បំផុត។

« ឈប់យំទៅប្រពន្ធសម្លាញ់ បងមិនចង់ឃើញអូនស្ថិតក្នុងស្ថានភាពបែបនេះទៀតទេ អ្ហឹក បងសូមទោស បងធ្វើឲ្យអូនរងទុក្ខច្រើនណាស់ » សំណកព្រលឹងអណ្ដែតតាមខ្យល់ឈរសម្រក់ទឹកភ្នែកមើលទៅប្រពន្ធយំគក់ទ្រូងរលាក់ខ្លួនញ័រចំប្រប់ មិនអាចសូម្បីចូលទៅអោបក្រសោបលួងលោមបាន។ ព្រលឹងរបស់គេចាប់ផ្ដើមរលាយទៅម្ដងបន្តិចៗខណៈពេលយ៉ុនហ្គីក៏បានមកដល់យ៉ាងអន្ទះសារកាត់ព្យុះភ្លៀងក៏ព្រោះតែគេជាអ្នកប្រាប់ឲ្យយ៉ុនហ្គីមកមើលប្រពន្ធរបស់គេ។

តុកៗៗ៚
« ជីមីន បើកទ្វាឲ្យបង! ជីមីន! អូនកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះ » យ៉ុនហ្គីស្រេកផង គោះទ្វាផងគ្រាន់តែជុងយ៉ុនប្រាប់ឲ្យមកទីនេះព្រោះជីមីនយំខ្លាំងណាស់ ទើបគេស្កាត់មកទាំងកណ្ដាលយប់កាត់ព្យុះភ្លៀងចម្ងាយមកប្រហែលជិតដប់គីឡូម៉ែត្រ។

ក្រឹប៚
« អ្ហឹក ហឹក បងយ៉ុនហ្គី » ទ្វាបានរបើកភ្លាម ដៃរឹងមាំរហ័សលើកក្រសោបរាងកាយញ័រចំប្រប់ស្ទុះមកអោបខ្លួនភឹបស្រេកយំយកៗទន់ខ្លួនស្នាមរបួសផ្លូវចិត្តនៅតែមិនប្រសើរឡើង។

« បើពិបាកទ្រាំណាស់ យំមក! អូនយំឲ្យអស់មក បងសូមតែម្យ៉ាងកុំធ្វើបាបខ្លួនឯងទៀតអីណា » ដៃមាំមួនលើកអង្អែលក្បាលរាងតូចច្រឡឹងខ្ទប់មុខនឹងទ្រូងខ្លួនហ៊ូៗមិនឈប់ ទើបគេទាញទ្វាបិទខ្លាចភ្ញាក់ដល់សាន់ជេយ៍នាំជីមីនទៅបន្ទប់មួយទៀតក្បែរនេះ។ នាយក៏បានដឹងដូចគ្នាថារាងតូចខ្លាចមេឃភ្លៀងផ្គរលាន់រន្ទះខ្លាំងណាស់ មិនដឹងមុននេះខ្លាចកម្រិតណាទេដល់ថ្នាក់ច្របូលច្របល់អង្គុយទ្រហ៊ោយំបែបនឹង។

♡︎ SECOND LOVE ♡ ︎Where stories live. Discover now