« ជីមីនប្រយត្ន័ដួល » យ៉ុនហ្គីស្រេកមួយទំហឹងរត់ទៅត្រងរាងកាយតូចស្ដើងក្រឡិចកៅអីដួលទ្រោមមកលើរាងក្រាស់និយាយមិនទាន់ផុតមាត់ស្រួលបួលផង។
« អ្ហាយយយ » ជីមីនចាប់អោប ក របស់រាងក្រាស់ទប់លំនឹងខ្លួន មានទៅទប់អីជាប់ឯណា គឺដួលសង្កត់លើយ៉ុនហ្គីផ្ងាក្រោយលើឥដ្ឋទាំងពីនាក់ធ្វើឲ្យរាងតូចច្រឡឹងបើកភ្នែកធំៗពេលនឹងថាបបូមាត់របស់ខ្លួនបំពានលើបបូមាត់រាងក្រាស់ដៃកំពុងអោបចង្កេះខ្លួនកំពុងដែលទ្រោមលើនាយ។
ចង្វាក់បេះដូង ស្មារតីញាប់ញ័រ បរិកាសទាំងហាក់លែងដំណើរការមួយរំពេចខណៈពេលដឹងថាបបូមាត់ក្រពុំមួយនេះហ៊ានទៅបំពានលើគេយ៉ាងដូច្នេះ មិនត្រឹមតែប៉ុណ្ណោះរាងកាយទាំងមូលប្រែជាស្រាលស្ញើកនៅលើដៃរឹងមាំក្រសោបខ្លួនយ៉ាងណែកមិនឲ្យមានរបួស។
«.......» កែវភ្នែកក្រឡង់ៗកាន់តែគាំងសម្លឹងកែវភ្នែវក្រាស់សង្ហារមិនព្រមផ្លាស់ប្ដូរបរិយាកាស នៅតែបន្តអោបខ្លួនហាក់ទទួលបានអារម្មណ៍ចម្លែកមានអ្វីម្យ៉ាងបន្តក្រញិចចង់ច្រលិញលើបបូមាត់របស់ខ្លួនកាន់តែស្លុងអារម្មណ័ញាប់ញ័រភ្លេចអស់ស្មារតី។
« អឺ...បងមិនអីទេមែនទេ សូម...សូមទោស » ជីមីនស្ទុះក្រោកអង្គុយធ្វើខ្លួនលែងត្រូវ រហ័សសួរទៅរាងក្រាស់ធ្វើពើមិនដឹងអីរាងខ្លួន ធ្វើដូចជាមុននេះគ្មានរឿងពិសេសអ្វីកើតឡើង។
« បងមិនអីទេ លើកក្រោយប្រយត្ន័ប្រយែងផង » រាងក្រាស់ក្រោកឡើងសារ៉េភ្លីអាវបន្លំភាពអៀនខ្មាស់តិចតួច និងអាម៉ាស់ដោយទប់ចិត្តមិនចង់បានជាមួយបំណែកបេះដូងមួយនេះ។ យ៉ុនហ្គីចាប់យកដបម្រេចឲ្យរាងតូចមុននឹងដើរចេញទៅ មិនឲ្យជីមីនមានអារម្មណ៍អៀនខ្មាស់ជាងនេះ។
« ហេតុអីខ្ញុំញាប់ញ័របែបនេះ » ជីមីនឈរទប់ទ្រូងលោតញ័ររំជួញមិនហ៊ានស្រម៉ៃទៅសកម្មភាពមុននេះទាល់តែសោះ មុននឹងលើកដៃស្ទាបបបូមាត់ដឹងយ៉ាងច្បាស់ណាស់ថាមុននេះត្រូវបបូមាត់របស់គាត់បន្លំចង់ថើបជាច្រើនដង។
ប្រហែល ៣០នាទីក្រោយមក ជីមីនបានលើកស្ទេកសាច់គោយ៉ាងពិសេសឈ្ងុយឈ្ងប់មកដាក់លើតុ មុននឹងដើរទៅហៅយ៉ុនហ្គីមកញុំាជាមួយគ្នា ខណៈពេលមេឃចាប់ផ្ដើមផ្គរបង្អុលភ្លៀងខ្លាំងៗរហូតដល់ធ្លាក់ទឹកសន្សើមជោគជាំ
YOU ARE READING
♡︎ SECOND LOVE ♡ ︎
Lãng mạn"សូមធ្វើជាប្ដីទីពីររបស់អូនបានទេ?'' មីន យ៉ុនហ្គី x ផាក ជីមីន និពន្ធដោយ: រ៉ូសា