#1. WHO? {នរណា? }

25 0 0
                                    

នាវេលាយប់អាទ្រាតមាននារីម្នាក់កំពុងតែតាមតាមដងផ្លូវដ៏ស្ងាត់ជ្រងំ កំពុងតែដើរសុខៗនាងក៏ស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់ដើរពីក្រោយនាង ភ្លាមនោះដែរនាងក៏បានឈប់ហើយបែរក្រោយក៏ស្រាប់តែ

(អា៎៎យ)

ស្អែកឡើង

នារីម្នាក់ស្លៀកពាក់អាវសាច់ក្រណាត់ពណ៌សជាមួយនឹងខោខៅប៊យមានកាន់ឯកសារពេញដៃហើយក៏មានពាក់កាតសម្គាល់ខ្លួន  នាងគឺ ជីយ៉ុន អ្នកស៊ើបអង្កេតរូបស្រស់ដែលល្បីថាដោះស្រាយរឿងក្ដីបានសម្រេចគ្រប់រឿងក្ដីទាំងអស់ហើយនាងត្រូវបានផ្ទេរមកពីអាមេរិកមកធ្វើការនៅកូរ៉េវិញ

គ្រឺងៗ សម្លេងទូរសព្ទបន្លឺឡើង

(អាឡូ  ខ្ញុំទៅដល់ឥឡូវហើយ អឺដឹងហើយមិនភ្លេចទេ អឹម  *នាងហាក់ឆ្ងល់ព្រោះឃើញមនុស្សអូរអរហាក់ដូចជាមានរឿងអ្វីកើតឡើង* អត់ទោសលោកពូរតើមានរឿងអ្វីមែនទេហេតុអីក៏មានមនុស្សប្រមូលផ្ដុំគ្នាច្រើនបែបនេះ)ជីយ៉ុន
(អរគឺមនុស្សស្រីម្នាក់ត្រូវបានគេសម្លាប់កាលពីយប់មិញ)លោកពូនៅកន្លែងកើតហេតុ
(អាឡូៗមានរឿងអីតើមែនទេជីយ៉ុន)សម្លេងពីខាងក្នុងទូរសព្ទ

(ចាអរគុណច្រើនលោកពូ)ជីយ៉ុន
(បាទមិនអីទេ តាមមើលខ្ញុំត្រូវតែអោយកូនស្រីរបស់ខ្ញុំប្រយត្នខ្លួនបន្តិចហើយ)ថារួចគាត់ក៏ថើរទៅបាត់
(អាឡូ ជីយ៉ុននាងឮខ្ញុំនិយាយទេ)សម្លេងពីខាងក្នុងទូរសព្ទ
(ថេយ៍ប៉ុណ្ណឹងសិនហើយនៅទីនេះមានរឿងក្ដីឃាទកម្ម)ជីយ៉ុន
(ថាម៉េចនៅកន្លែងណា.......)ជីយ៉ុនក៏បិទទូរសព្ទហើយក៏រត់ទៅមើល

(អត់ទោសអ្នកនាងអ្នកនាងមិនអាចចូលបានទេ)ប៉ូលីស
(ខ្ញុំគឺជាភ្នាក់ងារស៊ើបអង្កេត អានជីយ៉ុន)នាងក៏លើកកាតបង្ហាញ
(អរគឺអ្នកនាងជីយ៉ុនទេតើ អ្នកនាងអាចចូលបាន)ប៉ូលីល

គ្រាន់់តែចូលទៅមើលសាកសពភ្លាមនាងក៏ដឹងភ្លេតថាជាស្នាដៃរបស់ឃាតករដែលសម្លាប់អ្នកសុើបមុនៗដែលបានព្យាយាមស្រាវជ្រាវរឿងក្ដីជួញដូរគ្រឿងញៀនព្រោះថាមានអ្នកសុើបជាច្រើនបានស្លាប់ដោយសារតែរឿងក្ដីមួយនេះហើយនាងក៏ត្រូវបានផ្ទេរមកដើម្បីស៊ើបរឿងនេះដូចគ្នា

មកដល់កន្លែងធ្វើកោសល្យវិច្ច័យ

នាងដើរចេញមកខាងក្រៅបន្ទប់ហើយក៏ពភាក្សាជាមួយប៉ូលីសនៅទីនោះភ្លាមនោះ ថេយ៍ក៏បានមកដល់

(នេះមានរឿងក្ដីឃាតកម្មកើតឡើងមែនទេហេតុអីក៏ព៍ត៌មានមិនទៅដល់ភ្នាក់ងាររបស់ពួកយើងសោះអញ្ចឹង)ថេយ៍
(គឺទើបតែមានគេប្រទះសាកសពនៅក្បែរធុងសម្រាមទើបបានជាខាងភ្នាក់ងាររបស់យើងមិនដឹង)ជីយ៉ុន
(រឿងក្ដីដែលឯងត្រូវដោះស្រាយហ្នឹងមែនទេ)ថេយ៍
(មែនហើយ)ជីយ៉ុន
(ជីយ៉ុន!!!)???

    សូមរង់ចាំភាគបន្ត.........

ահօ? [នរណា? ]Where stories live. Discover now