បន្ទាប់ពីបានទទួលសំបុត្រពីឃាតករហើយជីយ៉ុនក៏ចូលទៅក្នុងអាផាតមិនហើយក៏ចាក់វីឌីអូកាំមេរ៉ាសុវត្ថិភាពដែលអេលីសបានយកមកឲ្យ
(ហេតុអីក៏ស្មើរនេះទៅហើយពួកគេទាំងបីនៅមិនទាន់មកវិញទៀតនេះម៉ោង៧ជិត៨ហើយណា)ជីយ៉ុននាងកំពុងតែអង្គុយមើវីឌីអូនោះតែគ្មានបានជារម្រុយអ្វីឡើយឃើញតែបុរសនោះដើរតាមជនរងគ្រោះតែបន្តិចក៏ផុតកាមេរ៉ាបាត់
នាងសារចុះសាឡើងពីរបីដងនៅតែមិនឃើញ
(*នាងដកដង្ហើមធំ*តើឲ្យខ្ញុំទៅរកភុស្តតាងនៅឯណាបានទៀតទៅ)ជីយ៉ុន
ភ្លាមនោះដែរនាងក៏ក្រឡេកភ្នែកទៅមាត់បង្អួចហើយក៏ឃើញបុរសម្នាក់គួរឲ្យសង្ស័យហើយភិនភាគរបស់គេក៏ប្រហាក់ប្រហែលនឹងឃាតករដែលនៅក្នុងកាមេរ៉ាសុវត្ថិភាពដូចគ្នា
មិនបង្អង់យូរនាងក៏ចាប់ទាញមួកមកពាក់និងកាន់កាំភ្លើងខ្លីរបស់នាងទៅជាមួយដែរហើយក៏ព្យាយាមលបដើរតាមពីក្រោយបុរសនោះ
ដើរមកដល់ច្រកផ្លូវមួយបុរសនោះហាក់ដូចជាដឹងខ្លួនហើយក៏ដើរទៅច្រកផ្សេងទៀតជីយ៉ុនក៏ទៅតាមតែពេលចូលទៅដល់ក៏បាត់បុរសនោះមិនដឹងបាត់ទៅណា
(ទៅណាបាត់ហើយមុននេះឃើញចូលមកច្រកនេះច្បាស់ណាស់)ជីយ៉ុន
ភ្លាមនោះដែរក៏លេចចេញបុរសនោះមកពីក្រោយខ្នងរបស់នាងហើយក៏មានកាន់ដុំថ្មមួយដុំនៅនឹងដៃបម្រុងនិងវាយប្រហារ តែដោយជីយ៉ុននាងឮសម្រឹបជើងពីក្រោយនាងក៏គេចចេញ ហើយក៏ចាប់ដៃគេជាប់នឹងចាប់អុកគេនឹងជង្គុងចំ ពោះ ពីរបីជុង្គុងហើយក៏រុញគេឲ្យដួលខ្ទប់នៅនឹងជញ្ជាំង បុរសនោះក៏ងើមឡើងវិញហើយមកតទល់នឹងនាងម្ដងទៀត ការប្រយុទ្ធគ្នារវាពួកគេទាំងពីរក៏ចាប់ផ្ដើមឡើង ពួកគេវ៉ៃទៅវ៉ៃមក តែដោយសារតែថ្វីរបស់ពួកគេស្មើរគ្នាគឺពិបាករកអ្នកណាឈ្នះចាញ់ខ្លាំងណាស់
(ហេតុអីក៏គេដឹងនៅរាល់ស្នៀតរបស់ខ្ញុំឬមួយក៏គេក៏ជាប៉ូលីសស៊ើបអង្គេតដែរ)នាងគិតក្នុងចិត្ត
នៅពេលដែលបុរសនោះចូលមកម្ដងទៀតនាងក៏ទាញកាំភ្លើងតម្រង់ទៅគេ
(ឯងជាអ្នកណាឲ្យប្រាកដ)ជីយ៉ុន
បុរសនោះមិនឆ្លើយហើយក៏ចាប់ដៃជីយ៉ុនជាប់ប្រុងនិងដណ្ដើមកាំភ្លើងតែជីយ៉ុនក៏គ្រវាសដៃហើយបែរខ្លួនទៅម្ខាងនិងដាក់បុរសនោះមួយកែងដៃដួលទៅលើដី
នាងដើរទៅជិតតែបុរសនោះក៏លេងល្បិចហើយបាចដីមកកាន់នាងនិងរត់គេចទៅបាត់ជីយ៉ុននាងខំរត់តាមដែរតែបាត់ដានបុរសនោះបាត់ទៅហើយ
ភ្លាមនោះដែរក៏មនាដៃបុរសម្នាក់មកកេះស្មារបស់នាងនាងងាកទៅប្រុងនឹងដាក់បុរសនោះមួយដៃតែក៏ត្រូវគេចាប់ជាប់
(ហុើយ ហុើយ មកការពារខ្លួនស្អីគឺគ្នាទេ) ជីមីន
(ហុើយ ហើយឯងមកលបៗបែបនេះធ្វើស្អី) ជីយ៉ុន
(លបៗស្អីគ្នាបម្រុងនឹងហៅឈ្មោះឯងទៅហើយអ្នកណាទៅដឹងថាឯងរហ័សបែបនេះតែសំណាងហើយដែលទប់ជាប់កុំអីសុីកណ្ដាប់ដៃមិនខាន)ជីមីន
(ហើយមកទីនេះធ្វើអី) ជីយ៉ុន
(មិនមើលមើគ្នាកាន់ស្អី? ហើយមកពីណាត្រហេបត្រហបម៉េះ?) ជីមីន
(គ្មានអីទេតោះទៅវីញ) ជីយ៉ុនពួកគេទាំងពីរក៏ដើរទៅវិញ កំលុងពេលនោះដែរជីយ៉ុនហាក់ដូចជាសង្ស័យនឹងជីមីនព្រោះមុននេះនាងបិះនឹងដាល់គេទៅហើយតែក៏ត្រូវជីមីនគេទប់ទាន់
(តើអាចទេដែលជីមីនជាឃាតករនោះព្រោះគេដឹងពីស្នៀតរបស់ខ្ញុំច្បាស់ណាស់ តែថាជីមីនគេដូចជាទាបជាងបុរសនោះបន្តិច) ជីយ៉ុនគិតក្នុងចិត្ត
មកដល់អាផាតមិន
(ពួកយើងមកវិញហើយ) ជីមីន
(ម៉ោះៗមីឆ្អិនល្មម) ជុងហ្គុក
(ហើយប់ជ្រៅអញ្ចឹងនាំគ្នាទៅណា) ថេយ៍
(អរខ្ញុំទៅទិញអីវ៉ាន់ហើយក៏ជួកជីយ៉ុន)ជីមីន
(ខ្ញុំទៅ.......ទៅដើរលេងស្រូបយកខ្យល់អាកាសហើយក៏ជួបជីមីន) ជីយ៉ុន
(តោះឆាប់ញុាំទៅមីត្រជាក់អស់ឥឡូវហើយ នេះជីយ៉ុនចានរបស់នាង)ជុងហ្គុក
(ចា៎៎អរគុណ) ជីយ៉ុន ក៏បានធ្វើឲ្យចង្កឹះរបស់នាងជ្រុះជុងហ្គុកក៏រើសឲ្យនាងពេលនោះដែរនាងក៏បានចាប់អារម្មណ៍ស្នាមជាំដែលស្ថិតនៅចំហៀងខ្នងខាងស្ដាំរបស់ជុងហ្គុកតាម កអាវ
នាងក៏ស្រម៉ៃទៅថ្ងៃដែលនាងទៅរកឯកសារនៅផ្ទះមួយនោះហើយក៏បានជួបនឹងឃាតករនាងក៏បានយកដំបងវាយបុរសនោះដូចគ្នាហើយត្រូវស្មាខាងស្ដាំទៀត
(ឬមួយក៏ជា ជុងហ្គុក) នាងគិតក្នុងចិត្ត
សូមរង់ចាំភាគបន្ត..........
YOU ARE READING
ահօ? [នរណា? ]
Mystery / Thrillerគឺជាសាច់រឿងមួយដែលធ្វើការសើុបអង្កេតដើម្បីវែកមុខរកឃាតករដែលតែងតែសម្លាប់អ្នកសុើបអង្កេតណាដែធ្វើការសើុបអង្គេតទៅលើរឿងក្ដីថ្នាំញៀនរបស់បងធំប្រចាំតំបន់យ៉ាងសាហាវឃោរឃៅ គ្រប់រឿងក្ដីអំពើឃាតកម្មទាំងអស់គ្មានអ្នកណាអាចដោះស្រាយបាននោះទេ ចាំមើលថាតើអ្នកសុើបអង្កេតរូបស្រស់...