Part 00

322 28 1
                                    

ផ្ដើមរឿង~~~

ទីក្រុងស៊េអូលជាទីក្រុងដែលមានសម្រស់ស្រស់ស្អាតនិងឆើតឆាយនាវេលាពេលព្រឹកឃើញថាប្រជាជននៅទីក្រុងនេះនាំគ្នារូតរះក្រោកពីព្រលឹមអ្នកខ្លះរៀបចំខ្លួនចេញទៅធ្វើការអ្នកខ្លះជូនកូនតូចៗទៅសាលាហើយចំពោះសិស្សានុសិស្សនាំគ្នារូតរះធ្វើដំណើរទៅតាមសាលារៀងៗខ្លួន
បើយើងក្រលេកមកមើលសកលវិទ្យាល័យមួយដែលខ្ពស់មើលទៅស្រស់ស្អាតនឹងលេចធ្លោជាងគេវិញឃើញថាមានសិស្សានុសិស្សជាច្រើនបានរៀននៅទីនេះហើយវេលាព្រឹកនេះដែរជាថ្ងៃដែលសកលវិទ្យាល័យនេះបើកឆ្នាំសិក្សាថ្មីចំពោះសិស្សដែលទើបតែចប់ទី12ថ្មីៗដែលសកលវិទ្យាល័យនេះមានឈ្មោះថាH.N School (ចេះតែដាក់ទៅទេ😁)បើងាកមកមើលមុខសាលាវិញគឺឃើញថាមានឡានសេរីទំនើបចុងក្រោយគេបង្អស់បានឈប់ចតនៅមុខសាលាហើយឃើញមានក្មេងប្រុសម្នាក់បានចេញពីឡានដែលក្មេងប្រុសនេះមើលពីសំបកក្រៅសង្ហាហៃសូមុខមាត់ច្រលើមមើលទៅឈ្លើយបន្តិចចុះពីឡានក៏ដើរចូលសាលាបាត់ទៅដើរបានបន្តិចក៏មាននរណាម្នាក់ហៅគេ
"ហេនីគីចាំយើងផង"??
Yeah ក្មេងប្រុសដែលមើលទៅរាងឈ្លើយនឹងច្រលើមបន្តិចដែលចុះពីឡានទំនើបមុននឹងមានឈ្មោះថានីសីុម៉ូរ៉ា រីគីហៅកាត់នីគីដែលគេជាកូនប្រុសតែម្នាក់របស់លោកម៉ូរ៉ាដែលជាម្ចាស់ក្រុមហ៊ុនផលិតឡានដ៏ធំមួយប្រចាំប្រទេសគេរៀនឆ្នាំទី3ហើយហើយគេមានអាយុ20ឆ្នាំហើយដែរគេនេះមើលទៅឈ្លើយនឹងច្រលើមមែនតែគេមានមន្តស្នេហ៍ណាស់ហើយក៏សាវ៉ាផងដែរ
"អ៎េជុងវ៉ុនឯងទើបតែមកដែរមែនទេ"នីគី
ម្នាក់ដែលហៅនីគីនឹងមានឈ្មោះថាយ៉ាង ជុងវ៉ុនជាមិត្តនីគីកូនប្រុសពៅរបស់លោកយ៉ាងដែលជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងអាវុធអោយរដ្ធាភិបាលកូរ៉េ(ស្របច្បាប់)គេមានអាយុ19ឆ្នាំមុខមាត់គួរស្រលាញ់ថ្ពាល់ខួចសាច់សររលោងញញឹមពេលណាធ្វើអោយសិស្សទាំងប្រុសទាំងស្រីចាប់ចិត្តពេលនោះតែគេមានចរិកល្អជាងនីគីព្រោះគេមិនឈ្លើយមិនសាវ៉ានឹងរៀនឆ្លាត
"មែនហើយយើងទើបតែមកដល់មិញនេះទេ"ជុងវ៉ុន
"ចឹងយើងទៅរកអាហ៊ុនទៅវាថាវាចាំនៅសាលប្រជុំសិស្ស"នីគី
"អឺមចឹងតោះ"ជុងវ៉ុនពួកគេក៏បានដើរទៅរកមិត្តគេម្នាក់ទៀតដែលបានរងចាំគេនៅសាលប្រជុំសិស្ស

Love/ក្ដីស្រឡាញ់(ផ្អាកសរសេរ)Where stories live. Discover now