ភាគទីដប់បី : មិននឹកបងទេហ្អេស?

300 65 11
                                    

"អត់ទេ មិនពិត" គេទំលាក់ខ្លួនសន្សឹមៗថយមកអង្គយចុះលើពូកវិញ កើតចិត្តរសាប់រសល់ មិនអាចទទួលយកការពិតបាន បេះដូងចោទសំណួរទៅកាន់ខួរក្បាលរឿយៗទាំងអស់នេះជារឿងពិតឬ បៀវ គ្រាន់តែប្រតិដ្ឋឡើងដើម្បីឌឺដងសងសឹកជាមួយគេឲ្យប្រាកដ។
ថ្វីតថា បៀវ ជាមនុស្សស្មានចិត្តមិនត្រូវ ម្ដងជាកូនទេវតាតូចគួរឲ្យស្រលាញ់ ម្ដងជាសាតានកំណាច ក៏នាយមិនមែនជាមនុស្សចិត្តងាយដើររកការសប្បាយផ្ដេសផ្ដាសបែបនេះដែរ។
វាក៏ជាការពិតស្រាប់ទៅហើយ បៀវ បានប្រគល់ក្ដីស្រលាញ់និងអ្វីៗគ្រប់យ៉ាងឲ្យទៅគេដែលជាមនុស្សដំបូងនិងចាត់ទុកថាជាមនុស្សចុងក្រោយ បៀវ ម៉េចនឹងអាចធ្វើរឿងអាក្រក់មួយនេះបានទៅ នាយបង្កើតឆាកល្ខោនមុននេះឡើងមក គ្រាន់តែចង់សងក្ដីឈឺចាប់ដែលគេយកមកដាក់ឲ្យនាយរហូតមិនអាចទ្រាំទ្របានដូចជាពេលនេះឯង។
"មនុស្សអាក្រក់ ហឹកៗ អាក្រក់ខ្លាំងណាស់" ម៉ាហ្វៀកម្សត់ បន្ទាប់ពីបានចូលមកដល់ក្នុងបន្ទប់គេង ភាពកំណាចឃោឃៅអប្បាញ់មិញបានរលាយបាត់អស់ចេញពីខ្លួន នាយឡើងទៅគេងយំខ្សឹបខ្សួលតែម្នាក់ឯងថែមទាំងឱបខ្នើយកើយពណ៌សរតូចនោះជាប់ដៃ មិនខុសអីនឹងកូនក្មេងអាយុទើបតែពីរខួបយំតូចចិត្តជាមួយម្ដាយឡើយ។
"ហេតុអីបងធ្វើឲ្យអូនក្លាយជាបែបនេះ ហឹកៗ វាឈឺ វាឈឺខ្លាំងណាស់" ស្ទុះងើបឡើងអង្គុយ ទាញយករូបថត បៃប៊ល ដែលដាក់តាំងលើតុក្បែគ្រែមកឱបវិញម្ដង។
"ហេតុអីខ្ញុំស្រលាញ់គេខ្លាំងដល់ថ្នាក់នេះ ហឹកៗ បៀវ-បៀវភ្ញាក់ខ្លួនឡើង ហើយសម្លាប់គេចោលទៅ" ព្យាយាមដាសភាពឃោឃៅក្នុងចិត្តចេញមក តែមិនបានផលសោះ ព្រោះបេះដូងនិងខួរក្បាលហាក់មិនស្ដាប់តាមការបញ្ជា ពួកវាបន្តស្រែកដង្ហើយហៅឈ្មោះមនុស្សក្បត់ចិត្តមិនឈប់ដដែល។

...បួនថ្ងៃបន្ទាប់...

រយៈពេលបួនថ្ងៃកន្លងទៅហើយដែលរាងតូចល្អិតមិនបានចូលមកមើលថាអ្នកដែលគេបានចាប់ឃុំទុកដូចឈ្លើយសឹកនោះទៅជាយ៉ាងណាទៅហើយ។
"ញុាំអីខ្លះទៅ" លីអូណា ដើរចូលមកជាចានអាហារយកមកដាក់លើតុក្បែគ្រែរបស់ បៃប៊ល។ ដឹងថាអាហារដែលនាយយកមកទាំងអស់ បៃប៊ល មិនបានញុាំសូម្បីតែមួយម៉ាត់ ហើយមិនតិចជាងពីរទៅបីថ្ងៃឡើយដែលគេធ្វើបែបនេះ ទឹកមុខប្រែជាស្លេកស្លាំងថែមទាំងរបួសលើដងខ្លួនមិនទាន់ជាសះស្បើយមួយរយភាគរយ។
"ហេតុអី បៀវ មិនដែលចូលមកទីនេះអ៊ីចឹង?"
"ខ្ញុំក៏មិនដឹង ប្រហែលជាស្អប់មិនចង់ឃើញមុខលោកអីបែបនេះឯង"
"ខ្ញុំអាក្រក់ណាស់មែនទេ?"
"ពិតណាស់ រាល់ពេលឃើញមុខលោកម្ដងៗខ្ញុំចង់តែចាប់ដាលឲ្យបែកមុខបែកមាត់ តែមិនមានបញ្ជាពីចៅហ្វាយ"
"អ៊ីចឹងឯងសម្លាប់ខ្ញុំទៅ"
"គិតថាខ្ញុំឆ្កួតឬ? បើសម្លាប់លោកហើយគិតថាខ្ញុំអាចរក្សាជីវិតខ្លួនឯងបានមែនទេ ចៅហ្វាយប្រាកដជាចិញ្ច្រាំសាច់សរខ្ចីរបស់ខ្ញុំដូចសាច់ជ្រួកមិនខាន"
"បៀវ នឹងសប្បាយចិត្តបើឯងសម្លាប់ខ្ញុំ ព្រោះគេស្អប់ខ្ញុំ គេមិនដូចពីមុនទេ"
"ណ្ហើយ ខ្ញុំហត់នឹងនិយាយជាមួយលោកណាស់ លាសិនហើយ ប្រញាប់ទៅដេកដូចគ្នាព្រោះងងុយ" លីអូណា ងាកខ្លួនដើរចេញពីបន្ទប់ទាំងងងុយបើកភ្នែកមិនរួច ទើបមិនបានដឹងទេថាគេធ្វើឲ្យជ្រុសកូនសោទៅលើឥដ្ឋក្នុងបន្ទប់ ដែលកូនសោនោះសម្រាប់ចាក់ដោះខ្នោះច្រវាក់ចេញពីជើង បៃប៊ល។
បៃប៊ល បានឃើញតាំងពីដំបូង ម្ល៉ោះហើយទើបគេព្យាយាមនិយាយពន្យាពេលជាមួយ លីអូណា រហូតកូនសោព្យួរជាប់ចង្កេះនាយកំលោះរបួតធ្លាក់ចុះមកលើឥដ្ឋបានសម្រាច តែដោយងងុយខ្លាំងរួមផ្សំជក់មាត់និយាយស្ដីឲ្យ បៃប៊ល ទើបនាយមិនបានចាប់អារម្មណ៍ដឹងខ្លួន។ 
អ្នកកំលោះបន្ទាប់ពីប្រវេប្រវាយកកូនសោរមកចាក់ដោះខ្នោះច្រវាក់ចេញពីជើងរួចហើយ ក៏ព្យាយាមរកកន្លែងលួចរត់ចេញទៅខាងក្រៅ ព្រោះគេស្គាល់ភូមិសាស្រ្តទីនេះច្បាស់ ទើបអាចរត់គេចចេញពីបន្ទប់ឃុំឃាំងនោះបានយ៉ាងលឿនបំផុតមិនមាននណាម្នាក់គិតស្មានដល់ អង្គរក្សដែលចាំយាមមុខបន្ទប់ហាក់ធ្វេសប្រហែសម្នាក់ៗគេងលក់ល្ហិតល្ហៃមិនដឹងរឿងអី។ 

Build's room
ម៉ោងដប់មួយយប់ទៅហើយ ប៉ុន្តែរាងតូចមិនទាន់ចូលគេងនៅឡើយ នាយអង្គុយអានឯកសាមួយច្បាប់យ៉ាងយកចិត្តទុកដាក់ស្ទើរមិនដកដង្ហើម ដៃស្រឡូឈោងយកពែងកាហ្វេខ្មៅលើតុក្បែខ្លួនដើម្បីញុាំបន្សាបងងុយគេង ព្រោះចង់នៅបង្ហើយការងារបន្តិចទៀតសិន។
"អរគុណ" ពេលមាននណាម្នាក់យកពែងកាហ្វេមកហុចឲ្យដល់ដៃហើយ នាយពោលពាក្យអរគុណបែបគួរសមដោយមិនដឹងខ្លួន ព្រោះរវល់តែដាក់ចិត្តដាក់អារម្មណ៍លើតួអក្សររបស់ឯកសាមួយច្បាប់ក្នុងដៃ។
"ធ្វើការច្រើនដល់ហើយប្រពន្ធបង ទើបមិនដែលទៅរកបងសោះមួយរយៈនេះ" អ្នកកំលោះដាក់ខ្លួនអង្គុយចុះលើសាឡុងពូករួមជាមួយ បៀវ ហើយទាញយកកាយតូចចូលមកឱបជាប់ទ្រូងបំបាត់ចិត្តនឹកភ្លាមៗ អ្នកដែលត្រូវចាប់ទាញហាក់ភាំងស្មារតីរឹងខ្លួនយ៉ាងណាក៏មិនដឹងពេលឃើញវត្តមានរបស់គេ។
"ប បៃប៊ល!"
"យ៉ាងម៉េច? ហេតុអីឃើញមុខប្ដីខ្លួនឯងហើយធ្វើដូចភ័យៗបែបនេះ មិននឹកបងទេហ្អេស?"
"លែង ឆាប់លែងភ្លាម! បៃប៊ល បើលោកមិនចង់ស្លាប់" បៀវ ព្យាយាមបម្រាសគេចចេញពីរង្វង់ដៃធំតែមិនបានផល កម្លាំងដែលមានដូចដំរីមិនដឹងរត់ចេញពីខ្លួនអស់តាំងពីពេលណា ធ្វើឲ្យ បៃប៊ល ក្លាយជាអ្នកមានប្រៀបជាងទៅហើយ កាន់តែបម្រាសគេកាន់តែឱបរឹតកាយល្អិតខ្លាំងលើសដើម។
"អ៌ ជាមួយប្ដីខ្លួនឯងអូនកំណាញ់ខ្លួនដល់ថ្នាក់នេះហ្អេស? ចុះត្រង់ជាមួយអាសាហាយម្នាក់នោះ ធ្វើអីមិនចេះខ្មាសមេឃខ្មាសដីស្រែកថ្ងួចថ្ងរពេញផ្ទះ គិតថាបងជាមនុស្សគ្មានបេះដូងឬយ៉ាងម៉េច?"
"លោកជាអ្នកផ្ដើមមុន! ហើយលោកក៏គ្មានសិទ្ធមកខឹងនោះដែរ ព្រោះពួកយើងមិនមានជាប់ពាក់ព័ន្ធគ្នាទៀតទេ"

____

ម៉ាហ្វៀក៏ចេះភ័យដែរណា អ្នកណាមិនភ័យបើចេញមកចាប់ឱបរឹតគេចឹង ហើយយាយឌឺគេទៀត ហៃឡើងកាច គេចេញមកលក្ខណៈជាប្ដីពិតៗ 🤭 ឡាយខមិនឆើនៗមកណា 🙏🏻

ឧបសគ្គស្នេហ៍ [ចប់] Where stories live. Discover now