"ឡូយណាស់? ស្ទើរស្លាប់ច្រើនដងហើយ លើកក្រោយកុំធ្វើបែបនេះទៀត បើអូនសម្លាប់បងគិតយ៉ាងម៉េច?"
"សុខចិត្តស្លាប់ក្រោមដៃតូចៗទាំងពីរនេះ" ថាហើយគេឆ្លៀតចាប់លើកប្រអប់ដៃតូចទាំងគូមកថើបស្រង់ក្លិនក្រអូបឆ្ងុយមួយខ្សឺត។
"អ៌ អ៊ីចឹងមានន័យថាមានលើកក្រោយទៀត?" នាយល្អិតសួរដោយអារម្មណ៍មួម៉ៅមិនតិចទេ នឹកគិតថាមនុស្សល្បិចច្រើនមិនចោលពត់។
"អ អត់ទេ"
"ពិត?"
"ពិតណា" បៃប៊ល មិនហ៊ាននិយាយលេងសើចបន្តទៀត ព្រោះគេអាចទទួលដឹងពីកម្ដៅក្នុងចិត្ត បៀវ កំពុងកើនឡើងតាមរយៈក្រសែភ្នែកមុតស្រួចសម្លឹងមកគេមិនដាក់ ទើបរហ័សទាញកាយតូចចូលមកក្នុងរង្វង់ដៃ គេឱបនិងថើបដើម្បីលួងលោម ដែលនាយក៏ទោរទន់ទៅតាមការចាប់ទាញមិនប្រកែក គ្រាន់តែរក្សាទឹកមុខរាបស្មើរគ្មានស្នាមញញឹមដដែល។-រសៀលថ្ងៃដដែល
លើតុបាយបែបប្រណិត មានម្ហូបប៉ូវជាច្រើនមុខ ធ្វើឲ្យប្រុសកំលោះអង្គុយសម្ដឹងសម្លក់មើលអាហាទាំងអស់នោះទាំងងឿងឆ្ងល់។
"ម្ហូបច្រើនណាស់ ពួកយើងញាំអស់ទេ?" នាយងាកសួរអ្នកដែលអង្គុយញញឹមញញែមក្បែរខន្លួន។
"កុំនិយាយច្រើនអី ឆាប់ញុាំទៅ នេះ! អូនដួសឲ្យបង" បៀវ ឈោងដៃលូកដួសស៊ុបចិនដាក់ចំពោះមុខអ្នកដែលនៅឆ្ងល់មិនទាន់បាត មើលនឹងភ្នែកទទេក៏អាចទាយដឹងថាស៊ុបនេះជាស៊ុបប៉ូវកម្លាំងទើបអ្នកកំលោះរមាសមាត់នៅមិនសុខសួរឡើងម្ដងទៀត។
"ឈប់ ឈប់សិន អូន..."
"ឆាប់ញុាំទៅ!"
"ប៉ូវបងដល់ថ្នាក់នេះ អូនគិតរឿងអាក្រក់ៗទៀតហើយត្រូវទេ?"
"អ អត់ទេ បងឆ្កួតដោយខ្លួនឯង ឆាប់ញុាំទៅ!" ពេលគេចាក់ចំចំណុចរសើប ទើបរអៀសខ្លួន ក្រហមមុខងាកទៅអង្គុយត្រង់កន្លែងវិញដោយមិនហ៊ានបែរមុខមកប្រសព្វភ្នែកជាមួយគេឡើយ។ បៃប៊ល ញញឹមនិងអស់សំណើច ពេលដឹងថាក្មេងល្អិតអៀនឡើងក្រហមមុខបន្ទាប់ពីគេទាយត្រូវចំណុច។
"មិនចាំបាច់មានស៊ុបប៉ូវក៏បាន បងខ្លាំងស្រាប់ហើយ"
"បងនិយាយអី?" ម៉ាហ្វៀមុខស្រស់គ្រាន់តែបានឮភាសាញ៉េះញ៉ោះមិនអាចទទួលយកបាន នាយដល់ថ្នាក់របូតដៃទំលាក់ស្លាបព្រាទៅក្នុងចានបង្កើតជាសំឡេងលាន់ឮពេញបន្ទប់ តែមិនមែនមានន័យថានាយខឹងសម្បាជាមួយគេ គ្រាន់តែហួសចិត្តបន្តិចប៉ុណ្ណោះ។
"ក៏ ចង់មានន័យថាបងមានកម្លាំងមាំមួនណាស់មិនងាយឈឺ មិនចាំបាច់ប៉ូវអីដល់ថ្នាក់នេះទេ" មនុស្សកំហូចញញឹមញញែម ថយមកហួសស៊ុបញុាំហើយនិយាយបង្វែស្ថានការភ្លាមៗ។
"Daddy ហា៌! ស្នូប៊ី មកវិញហើយ" សំឡេងតូចស្រួចរបស់ក្មេងប្រុសវ័យទើបតែបួនឆ្នាំបន្លឺឡើង មុននឹងនាំយករាងកាយតូចច្រម៉ក់រត់មកត្រហេមត្រហបដូចកំពុងគេចពីនណាម្នាក់ ដោយមានឯកសណ្ឋានសិស្សត្តេយ្យជាប់ខ្លួនគួរឲ្យស្រលាញ់បំផុត។
បៀវ លេបទឹកមាត់ផ្សើមបំពងករ ហើយឱនទៅលើកកូនប្រុសតូចដាក់លើភ្លៅឱបថើបតាមទម្លាប់ ធ្វើឲ្យអ្នកអង្គុយក្បែស្រឡាំងកាំងភាំងស្មារតីគិតអ្វីមិនចេញ។
បន្តិចក្រោយមកទើបមានក្រុមអង្គរក្សនិងស្រីបម្រើជាច្រើននាក់រត់ចូលមកទាំងត្រហេមត្រហបមិនខុសពី ស្នូប៊ី ប៉ុន្មានម្នាក់ៗមើលទៅហត់ខ្លាំងហាក់ដកដង្ហើមមិនដល់គ្នា ក្នុងចំណោមអ្នកទាំងនោះក៏មាន លីអូណា ដែរ។
"ប៉ាប៉ាដឹងទេ លោកពូ លីអូណា និងអ្នកផ្សេងទៀតប្រាប់ ស្នូប៊ី ថាមិនឲ្យមកទីនេះទេតែ ស្នូប៊ី មានមាឌតូចនិងឆ្លាតទៀតផងទើបអាចរកល្បិចរត់មករកលោកប៉ាទាល់តែបាន ខិខិ" ក្មេងតូចនិយាយរៀបរាបជាមួយកាយវិការគួរឲ្យស្រលាញ់ មិនបានដឹងទេថាគេនាំទុក្ខដល់លោកពូ លីអូណា និងអ្នកផ្សេងទៀតហើយ។
"សូមទោសចៅហ្វាយដែល ដែលពួកយើងមើលអ្នកប្រុសតូចមិនបានល្អទាន" លីអូណា ចាប់ផ្ដើមល្វីងមុខ នាយឈ្ងោកមុខពោលពាក្យសូមទោសញ័រមាត់ ស្លុតអស់ស្មារតីទៅហើយព្រោះ បៀវ បានដាក់បញ្ជាយ៉ាងកំហិតថាមិនអាចឲ្យ បៃប៊ល បានឃើញវត្តមានរបស់ ស្នូប៊ី ជាដាច់ខាត តែពេលនេះវាហាក់ហួសពេលមួយជំហ៊ានទៅហើយ មិនដឹងថាបន្តិចទៀតគេអាចរក្សាជីវិតបានឬអត់។
"លោកប៉ាមានធុរៈ ស្នូប៊ី ឆាប់ទៅបន្ទប់វិញជាមួយម៉ែដោះនិង លីអូណា ទៅ" បៀវ ញញឹមដាក់ក្មេងតូចមានមុខមាត់គួរស្រលាញ់ដែលមានឈ្មោះជាកូនប្រុសបង្កើត នាយចាប់អង្អែលសាច់ថ្ពាល់ទន់ៗរបស់ ស្នូប៊ី ថ្នមៗ ក្មេងល្អិតក៏ងក់ក្បាលយល់ព្រមយ៉ាងស្ដាប់បង្គាប់ ហើយហក់ចុះពីលើភ្លៅលោកប៉ាសង្ហាបំណងចេញទៅបន្ទប់វិញតាមបញ្ជា តែក៏ទាក់ក្រសែភ្នែកជាមួយអ្នកអង្គុយក្បែនោះ ក្មេងតូចច្រមក់ទច់ឈប់ងក់មួយកន្លែងងាកសម្លឹងមើល បៃប៊ល ពីក្បាលដល់ចុងជើងរួចក៏លៀនអណ្ដាតដាក់ឌឺដងប្រុសកំលោះ បណ្ដាលឲ្យគេបើកភ្នែកក្រឡោតភ្ញាក់ផ្អើលលើសដើម បម្រុងសួរនាំតែ ស្នូប៊ី រត់ចេញទៅបាត់ស្រមោលភ្លាមៗ។
"ក្មេងនេះជាកូនរបស់អ្នកណាហាស៎ បៀវ?" អ្នកកំលោះច្រឡោតទប់មិនជាប់ពេលគិតដល់ចំណុចមួយដែលគេមិនអាចទទួលយកបាននោះគឺ បៀវ ប្រហែលជាមានប្រពន្ធលួចលាក់មិនឲ្យគេដឹង មិនត្រឹមតែប៉ុណ្ណឹងនៅមានកូនទៀតផង ក្មេងម្នាក់នោះបើទាយមិនខុសអាយុប្រហែលបួនឆ្នាំ អ៊ីចឹងមានន័យថា បៀវ លួចក្បត់គេយូរហើយឬ? បៃប៊ល ស្ទុះងើបឈរទះតុមួយទំហឹងនិងស្រែកគំហកសួរអ្នកដែលអង្គុយឈ្ងោកញុាំស៊ុបធ្វើមិនដឹងរឿង។
"ឈប់ស្រែកទៅថ្លង់ណាស់!"
"ឆាប់ឆ្លើយភ្លាមមកថាក្មេងម្នាក់នេះជាកូនរបស់អ្នកណា!" ពេលឃើញ បៀវ ឆ្លើយបែបប្រងើយៗគេកាន់តែកើតចិត្តខឹងមួយកម្រិតទើបគំហកម្ដងទៀតចង់បានចម្លើយពិតចេញពីមាត់រាងតូចពេលនេះ។
"ណ្ហើយ! គេកូនពួកយើងហ្នឹងហើយ"
"អ អូននិយាយថាម៉េច?"______
សាកទាយមើលម៉េចបានគេមានកូនបានទាំងដែលប៉ាៗគេអត់ដឹងរឿងអ៊ីចឹង 😔👉🏻👈🏻