ភាគ១០ ចិត្តវិលវល់

60 4 0
                                    


  នៅប្រទេសកូរ៉េ សតវត្យទី១០
ព្រះរាជដំណាក់ព្រះអង្គវីន
ព្រះអង្គកំពុងអង្គុយសម្លឹងរូបគំនូរក្នុងដំណាក់យ៉ាងស្ងៀមស្ងាត់ហើយគិត «នៅទីនេះ! ពេលនេះ..ខ្ញុំក៏មាន sohyun ថែមទាំងមានអារម្មណ៍ល្អៗជាមួយនាងទៀតផង តែនៅទីនោះ (សំដៅលើឆ្នាំ២០២២) ខ្ញុំក៏មានអារម្មណ៍ល្អៗជាមួយ bright ដែលជាភេពដូចគ្នា…តើខ្ញុំគិតយ៉ាងមេចឲប្រាកដ…ហើយខ្ញុំនឹងប្រឈមមុខគេយ៉ាងណា តើឲខ្ញុំធ្វើបែបណា) ព្រះអង្គមានមុខស្រងូតស្រងាត់។
                     ...................
កន្លងផុតទៅប៉ុន្មានអាទិត្យក្រោយមក
  «ក្រាបទួលព្រះអង្គព្រះមេហាសីចង់ជួបមានរឿងចង់និយាយ» សេនា
«ឲទ្រង់ចូលមក»ព្រះអង្គ វីន
«សូមក្រាបថ្វាយបង្គំព្រះមាតា» ព្រះអង្គ វីន
«ចាសបុត្រ»ព្រះមហេសី
«តើមាតាមកនេះមានរឿងអ្វីចង់និយាយជាមួយនឹងខ្ញុំម្ចាស់ឬ!?» ព្រះអង្គ វីន សួរទាំងខំរៀបឫកឲធម្មតា។
«មាតាចង់មកនិយាយរឿងខ្លះនឹងណាបុត្រ» ព្រះមហេសី
«មាតានិយាយមកចុះ» ព្រះអង្គ វីន
«គឺរឿង sohyun នឹងណា មាតានិងបិតាបានគិតគូរគ្នារួចហើយថាចង់ឲឯងទាំង២រៀបការក្នុងរយៈពេលប្រហែល២ខែទៀតនេះណាបុត្រ» ព្រះមហេសី
«ថាមិច?? នេះ២ខែទៀតអញ្ចឹងឬ??ហេតុអ្វីក៏ឆាប់យ៉ាងនេះ» ព្រះអង្គ វីន និយាយឡើងដោយភ្ញាក់ផ្អើលជាពន់ពេក។
«នេះបុត្រានឹង sohyun ក៏បានមើលចិត្តគ្នាយូរមកហើយដែរ មាតានិងបិតាចង់មានចៅពរលេងនិងគេណា៎បុត្រ មាតាគិតថារយៈពេលប៉ុន្មានឆ្នាំមកនេះវាគ្រប់គ្រាន់ហើយ» ព្រះមហេសី
«មាតា តែបុត្រគិតថាវាមិនគួរលឿនដល់ថ្នាក់នេះទេ» ព្រះអង្គ វីន
«មិនលឿងទេណា៎បុត្រាមាតា សូមបុត្រយល់ដល់មាតានិងបិតាផង មាតាបិតាចាស់ណាស់ទៅហើយ» ព្រះមហេសី
                    ......................
កាត់ត្រឹមនេះសិនណ៎ ឥឡូវយើងងាកមកមើល ប្រទេសថៃ ឆ្នាំ២០២២ ឯណេះវិញ។
២អាទិត្យក្រោយមក
នៅក្នុងក្លឹប
«អរគុណអូន» bright (មកចរឹកនឹងទៀតហើយ🫀)
«អរគុណណាអូនសម្លាញ់» nani
«ចាសបងសម្លាញ់» សម្លេងនារីចាក់ស្រា
«តោះល្មមទៅវិញហើយ bright» dew nanonនិយាយព្រមគ្នា
«យើងមិនទាន់ចង់ទៅនៅឡើយទេ» bright
«ម៉ោង១០ ហើយឯងចង់នៅដល់ណាទៀតបានហើយមោៗល្មមហើយ» dew និយាយទាំងចាប់អុសមិត្ត។
«អឺៗ» bright ឆ្លើយទាំងស្រវឹងបន្តិច។
«អឺ ចាំយើងជាអ្នកបើកឡានមោះ ណានី» nanon
«អឺៗ» ណានី
                  ...................
នៅ condo
«ទៅរួចទេវ៉ើយម្នាក់ឯងផង» nanon
«យើងមិនស្រវឹងខ្លាំងឯណាទៅយើងចូលដេកហើយងងុយដេកណាស់»
«ហើយបែរងងុយដេកមិចយើងហៅមោមិនចង់មោយីឯងនេះ» nanon និយាយហួសចិត្ត។
«អឺៗបានហើយៗឈប់ប្រកែកគ្នាទៅយើងងងុយដេកណាស់មោ nanon» ណានីនិយាយទាំងយកដៃច្បូតមុខតិចៗ។
«អឺៗ កំពូលមនុស្សតែម្ដងពួកឯងនេះ» nanon និយាយទាំងក្រវីក្បាល។
    នៅក្នុងបន្ទប់ bright
bright សំងំគេងបែរខ្នងទៅម្ខាងដោយស្ងប់ស្ងួតគេគេងសម្លឹងមើលទៅផ្កាទាំងភ្នែកបើកមិនចង់រួច។ រួចគេនិយាយម្នាក់ឯងតិចៗ «វីន មិចក៏ឯងទៅមិនប្រាប់យើងមួយម៉ាត់អញ្ចឹងហាស៎!!!ឯងដឹងទេ រាល់ថ្ងៃនេះឯងតែងតែមកលងបន្លាចអារម្មណ៍យើងរាល់ថ្ងៃ!!! ឯងត្រលប់មកវិញ មកមើលថែផ្កានេះជាមួយគ្នា... យើងគិតថា...យើង! ស្រលាញ់ឯងហើយ..វីន» គេនិយាយរវើយរវាយបន្តិចហើយញញឹមខ្សោះម្នាក់ឯង ពេលនោះគេក៏បែរខ្នងគេឱបខ្នើយឱបម្ខាងទៀតតែមិនមែនឱបខ្នើយឱបទេពេលនេះ គឺ!!! ជើងគេកំពុងឱបវីនឯណេះវិញទេ!!!!!! គេភ្ញាក់កញ្រ្ជោងពេលឱបប៉ះចំអ្វីទន់ៗបែបនេះ។ ឯ វីន ដែលកំពុងតែលួចស្ដាប់នោះក៏ផ្ទុះសំណើចមកយ៉ាងក្អាកក្អាយ។ (ងាយសើចមេសពេលនៅមួយ bright) ឯ bright វិញគេនៅមិនទាន់បាត់ភ្ញាក់ផ្អើលនៅឡើយ គេលាន់មាត់តិចៗ «វីន...!»
bright ភាំង។
«គឺខ្ញុំនឹងហើយ ភ្លេចខ្ញុំឬនៅ» វីននិយាយដោយមើលចំភ្នែក bright ហើយញញឹមស្រទន់។ (គេជួបគ្នាវិញហើយ😭🫀)
« .... » bright មិនតបហើយពេលនោះគេក៏ទៅឱប វីនជាប់តែម្ដង(គេនឹកគ្នាណាស់😭)
«នឹកខ្លាំងហ៎» វីន
«ខ្លាំង...ឯងទៅមិចមិនប្រាប់យើង» bright និយាយឡើង។
« យីអើ ឲអញ្ចឹងឡើងនេះខ្ញុំមកទីនេះបានយ៉ាងមេចក៏ខ្ញុំមិនដឹងផង បើខ្ញុំដឹងថាខ្ញុំត្រូវទៅវិញនៅស្មើណានោះខ្ញុំឲដំណឹងឯងហើយ» វីននិយាយដោយមានដៃ bright នៅឱបជាប់គេនៅឡើយ។
«អឺម... ឯងទៅយូរម្លេស..»bright
«ហ៉ើយឯង យើងប្រាប់ហើយទេតើថាយើងមិនដឹង» វីន
« ឯងក្បត់ពាក្យសន្យាហើយ ឯងដឹងទេឬមួយក៏ឯងភ្លេខទៅហើយ» គេប្រលែងដៃចេញរួចចាប់ស្មាវីនឲមើលមកគេ។
« ចាំទេតើ ភ្លេចយ៉ាងមិចបាន» គេមើលមុខ bright វិញ
« បើមិនភ្លេចមិចក៏ទុកវាចោលឲនៅម្នាក់ឯង? នេះគួរពិន័យយ៉ាងមេចទើបសំទៅ»
«ឯងចង់ពិន័យយ៉ាងមេចចុះ» គេនៅតែសម្លឹងគ្នាមិនដកភ្នែក។
«ចង់ពិន័យបែបនេះណា៎!!» bright និយាយទាំងញញឹមស្រស់រួចចាប់ទាញ វីនផ្ដួលលើគ្រែ។ (កុំគិតអីផ្ដេសផ្ដាសមើល៍😭❤️‍🔥) ហើយគេក៏ចាប់ច្រមុះវីនលេងតិចៗហាក់ខ្លាចគេឈឺ ហើយគេក៏គេងនៅជិតវីនហើយវីនក៏និយាយ «ឯងទើបមកពីក្លឹបហេស» គេនិយាយបែរមើលទៅ bright ដោយទឹកមុខធម្មតាៗ។ ឯ bright គេក៏សម្លឹងកែវភ្នែកវីនហើយនិយាយ «អឺម...ឯងយល់មែនទេ»
«ហឺម..មិនដឹងដែរនឹងណា៎» វីននិយាយធ្វើមិនដឹង។
«មកពីឯងនឹងណា អ្នកណាឲឯងទៅវិញ» គេនិយាយធ្វើងរ។
«យី ជាអ្នកចូលហើយមកទាក់ទងអីនឹងយើង» វីនបូញមាត់
«នៅមិនដឹងខ្លួនទៀតមែនទេ ទាល់តែពិន័យហើយបានបាន» ២នាក់គេក៏ប្រលែងគ្នាលេងសើចក្អាកក្អាយទៅ។«អឹ…សម្លៀកបំពាក់ឯង…» bright
« អឹ..ខ្ញុំ..!ខ្ញុំ »
«ឯងជាខ្សែរាជវង្សហេស!..»
«អឹ..អឺគឺ..គឺខ្ញុំជា..ជាបុត្រារបស់ព្រះរាជា..

» bright សម្លឹងមុខវីនបន្តិច។
«អឺម....ឯងមិនប្រកាន់ពួកយើងទេឬ!?..»
«ប្រកាន់អីទៅ យើងយល់ទេតើ» bright ញញឹម។
                    ...................
ព្រឹកឡើង
វីន និង bright ដើរចញពីបន្ទប់មកទាំងសើចមិនឈប់។
«ហ៉ើយ វីន» nani nanon និយាព្រមគ្នាទាំងភ្ញាក់ផ្អើល។ ឯ dew វិញបើកភ្នែកធំៗ។
«គឺយើងនឹងហើយ ភ្លេចយើងឬនៅ»
«ហ៉ើយឯងមកវិញតាំងពីអង្កាលមិចពួកយើងមិនដឹង» nani នៅតែមិនអស់ចិត្ត
«គឺយប់មិញនឹងហើយ»
«ហ៊ើយមកទាំងយប់តែម្ដងវ៉ើយ» nani និយាយហើយក៏ចូលទៅឱប win ហើយនិយាយត «នឹកណាស់វ៉ើយ ឯងនេះទៅមិនប្រាប់ពួកយើងមួយម៉ាត់សោះ»
«ហើយអ្នកណាទៅដឹងថាយើងនឹងទៅថ្មើណាទៅ ឯងនេះចេះនិយាយអញ្ចឹងទៅកើត» វីន
«អញ្ចឹងបានន័យថាឯងត្រូវទៅពេលណាមិនដឹង ហ៊ើយបែបនេះស្លាប់ពួកយើងហើយ» nani
« អឺយើងសុំទោស»
«សុំទោស ណានី តែយប់មិញនេះដូចជាមិនសុំទោសបងសោះ» bright និយាយឡើង ទាំងធ្វើជាងរ(🥹🫀🫀)
«ហ៉ើយ បង ផងឥឡូវ» nanon បើកភ្នែកធំៗចម្អន់។ ឯ dew bright វិញអស់សំណើច។
« ពួកឯងនេះអាក្រក់ខ្លាំងតែម្ដងមានអ្វីពិសេសមិនប្រាប់ពួកយើងសោះ បែបនេះគួរតែពិន័យពីរនាក់ឯងនៅcondo តែពីរនាក់ទើបសមហេស» ណានីបន្ថែម។ពួកគេសើចទាំងអស់គ្នា។
«បានហើយនៅ condo តែពីរនាក់ចុះពួកយើងមិនរវល់នឹងឯងទេ» ណានីបន្ត ហើយក៏ចាប់២នាក់នោះឲទៅរៀបចំខ្លួនចេញទៅ។ វីន និង bright អស់សំណើច។
«វីនជាបុត្រាព្រះរាជាណា៎» bright
៣នាក់នោះបើកភ្នែកប៉ុនពងមាន់។
«ហាស៎!!!» ពួកគេលាន់មាត់ព្រមៗគ្នា។
«ហ៉ើយ វ..វីន!!...» nanon
«ហ៉ើយសម័យខុសគ្នាទេតើ សម័យនេះយើងគ្រាន់តែជាមនុស្សធម្មតាទេ ទៅៗ»
                       ...................







To be continue👻🐽

ស្នេហាឆ្លងពេលវេលាWhere stories live. Discover now