ភាគ៦ សាងអនុស្សា

79 3 0
                                    


  ព្រឹកព្រលឹមថ្ងៃថ្មី។ វីនកំពុងដើរចេញមកជាមួយ bright ងាកខ្វាច់ឃើញ៣នាក់នោះសម្លឹងស្លឺ។ bright និង វីន ទើបតែភ្ញាក់ខ្លួន។ bright ប្រញាប់គេចចេញទៅផឹកទឹកឯវីនវិញប្រញាប់ពេកក៏រត់ចូលបន្ទប់វិញ។ nani កំពុងសម្លឹងមកកន្លែងដែល២នាក់នោះឈរមុននេះស្លឺ។ (ច្បាស់នៅnani💀)ឯ nanon វិញស្លឺដូចគ្នាព្រោះមិនដឹងថាយប់មិញនេះ២នាក់នោះគេនៅបន្ទប់ជាមួយគ្នានោះអី ចម្លែកអីតែ dew យើងទេធ្វើមិនដឹងមិនលឺរហូតធម្មតាៗ។ យើងមោមើល វីន នៅក្នុងបន្ទប់ bright ឯណេះវិញវីនកំពុងតែរកនឹកវិធីបើកទ្វារព្រោះគេបានភ្លេចរបៀបបើក ចៃដន្យ bright ក៏បើកទ្វារចូលមកធ្វើឲវីនប៉ះក្បាលនឹងទ្វារ។ (លឺសូរតែផូស🥲) bright វិញភ្ញាក់ដូចបានជួបខ្មោចគេស្រែក: អ្ហាស!!។ វីនឯណោះថ្ងូរអូយហើយយកដៃទៅអង្អែលក្បាលគេតិច។ bright ប្រញាប់រត់ចូលមកមើលព្រមទាំងនិយាយ«ហ៊ើយ! មិចក៏ឯងមកឈរត្រង់នេះ?!» វីនធ្វើមុខជូរបន្តិចប្រញាប់តបទៅវិញ «គ្មានអីទេ យើង...យើងរៀបនឹងបើកទ្វារ..អឺ...!» bright និយាយកាត់ «ស្លាប់ហើយ! អញ្ចឹងទៅអង្គុយលើគ្រែសិនទៅយើងទៅរកអីស្អំឲប្រយ័ត្នតែហែមយើងមិនដឹងទេ» bright ដើរទៅបើកទូទឹកកកយកសម្រាប់ស្អំមកឲវីន។ win វិញសម្លឹងមើល bright ហើយវីននិយាយទៅប្រាយមុខឌឺដងបន្តិច «ក្រែងលេាកមិនខ្លាចខ្មោចនោះអី នេះភ្ញាក់ប៉ុន្មានដងហើយសិស្សច្បង» bright លឺហើយស្លឺព្រោះមិននឹកស្មានថាវីននៅចាំ។ (ឈឺប៉ុនណេះហើយនិយាយលេងបានទៀតវីន)
bright: ជាមនុស្សដូចគ្នាទេតើ ពូកែចាំណាស់ណ៎។ វីនសើច។ ហើយ២នាក់គេក៏សើចពេញបន្ទប់នឹងទៅ។ បន្តិចក្រោយមក។
bright: បែរមកនេះឯងបែរទៅរកស្អីនឹងយើងនៅទីនេះណា៎។ bright និយាយឲវីនទាំងហួសជិតបន្តិច។
win: អឺ គ្មានអីទេគឺចេះតែ..មើលៗទៅវាប្លែកៗនឹងណាស៎។
bright: ហេៗ កុំថាឯងស្រលាញ់ផ្កាយើងណាវ៉ើយឃើញសម្លឹងយកចិត្តទុកដាក់ណាស់ ណែ៎យើងមិនឲទេណាផ្កានេះសំណប់ចិត្តយើងវ៉ើយ។ bright win បើកភ្នែកធំៗដូចគ្នា (សូម្បីតែភ្នែកក៏បើកធំៗ couple មួយគ្នាដែរលោក🥲🫀) វីនប្រញាប់តប« យីខ្ញុំមិនបានឯណា» bright ស្រាប់តែស្នើរយោបល់ឡើង។
bright: អេ បែរឯងស្រលាញ់ចេញពីរៀនល្ងាចនេះយើងទៅទិញមកដាំទៅយ៉ាងមេចដែរ។
win: មែនឬ!? វីនសួរបញ្ជាក់។
bright: យើងមិនដែលនិយាយលេងទេ។ វីនស្រាប់តែនឹកឃើញរឿងអ្វីម៉្យាងហើយនិយាយ។
win: និយាយអញ្ចឹង..ខ្ញុំគ្មានលុយជាប់ខ្លួនទេ! នៅរឿងច្រើនទៀតអាហារ ថ្លៃសាលា អ្វីគ្រប់យ៉ាងនេះទៀត។
bright: ហើយឯងគិតម្លេសយើងមានលុយចេញទេតើធ្វើកុំភ័យមើល៍។ វីនមើលមុខ bright។
win: អ្នកមានហ៎ បានជាចេញឲងាយៗបែបនេះ។
bright «ធម្មតាៗទេប៉ាយើងជាម្ចាស់ក្រុមហ៊ុននឹងណា»
win: អរ...។ ពួកគេនិយាយគ្នាបណ្ដើរ bright ស្អំថ្ងាសឲវីនបណ្ដើរ។ ពេលនោះ...
ក្រាក!.. សម្លេងបើកទ្វារបន្ទប់ bright។
«អេ bright…» សម្លេងដែល nanon ហៅ bright ត្រូវបង្អាកពេលដែលគេឃើញ bright កំពុងតែស្អំថ្ងាស់ឲវីន។ ម្នាក់ៗធ្វើស្លឺ។ ឯ bright មុខធម្មតាៗ។ ឯ win វិញមុខស្មើបន្តិច។ ៣នាក់នោះឃើញអញ្ចឹងហើយក៏បិទទ្វារទៅវិញ។ យើងមើលទៅទឹកមុខ nani ដូចជាមិនសប្បាយចិត្តយ៉ាងមិចមិនដឹង។

ស្នេហាឆ្លងពេលវេលាWhere stories live. Discover now