Part 59 : "ថ្ងៃចុងក្រោយ"

2.7K 156 6
                                    

នាយតូចបានក្រោកមកញុាំអាហារ ដោយមានស្វាមីបីចុះមក ព្រោះគេដើរមិនបានឡើយ ជើងទាំងទ្វេរបានញ័រអស់ហើយ ឈរមិននឹងនោះទេ ។ ប៉ុន្តែថាអាហារថ្ងៃនេះ ហាក់ដូចជាពិសេសជាងរាល់ដង ដោយសារតែជាស្នាដៃរបស់ Jungkook នោះអី ។ អាហារគ្របទុកយ៉ាងស្អាតនៅលើតុ Tae អង្គុយចាំអ៊ុតមើលទាំងញញឹមញញែម ទាំងក្នុងចិត្តគិតថាប្រាកដជាអាហារពិសេសណាស់ហើយ ទើបរាងក្រាស់បើកឡើង អោយរាងតូចស្ញេញលែងសម

« Hot pot នឹង?»ពុទ្ធោ ស្មានថាជាអ្វីដែលរាងក្រាស់ធ្វើឲ្យ ប៉ុន្តែតាមពិតវាគ្រាន់តែជាអាហារកំពុងមួយប៉ុណ្ណោះ ក្ដីរំពឹងទាំងប៉ុន្មានក៏ត្រូវបានធ្លាក់ដល់សូន្យ

«ត្រូវហើយ អូនញុាំទៅ បងទៅយកទឹកមកអោយ»Jungkook ដើរទៅចាក់ទឹកយ៉ាងរំភើយ មិនខ្វល់ពីទឹកមុខហួសចិត្តរបស់នាយតូច ដែលសម្លឹងទៅកាន់ នេះហើយបានប្ដីអ្នកលេង គ្មានចេះធ្វើអ្វីក្រៅពីការងារនឹងធ្វើរបស់តិចតួចទេ ម្យ៉ាងទីនេះក៏គ្មានអ្វីញុាំដែរ មានតែអាហារដែលអាចរក្សាទុកបាននឹងឯង

«ហឺយ...ញុាំក៏បាន!!»Tae ដកភ្នែកពីការសម្លឹងនាយធំ យ៉ាងណា Jungkook ខំធ្វើអោយទៅហើយ វាក៏ជាទឹកចិត្តនិងបង្ហាញពីការយកចិត្តទុកដាក់មកលើគេដែរ ។ Tae បម្រុងនឹងចាប់សសៃរមីញុាំទៅហើយ ស្រាប់តែមានទឹកអ្វីបានតក់មកលើដៃរបស់គេ

«ឈាម?»ត្រូវហើយ Tae មិនដែលបានលេបថ្នាំទៀងទាត់នោះទេ ទើបបណ្តាលឲ្យឈាមច្រាលមកបានបែបនេះ សូម្បីតែមកជាមួយរាងក្រាស់ ក៏គេមិនបានភ្ជាប់អ្វីមកតាមនោះដែរ ពេលនេះអាការៈចាប់ផ្ដើមរើឡើងម្ដងទៀតហើយ

«Tae...អេ អូនទៅណា»Jungkook ត្រឡប់មកវិញជាមួយទឹកមួយកែវ ពោលហៅឈ្មោះប្រពន្ធមិនទាន់នឹងដឹងអ្វីផង មាឌតូចក៏ក្រោករត់សម្ដៅទៅបន្ទប់ទឹកបាត់ ធ្វើឱ្យនាយអត់មិនឆ្ងល់មិនបាន

«Tae អូនកើតអ្វីឬអត់»Jungkook ទុកទឹកនៅលើតុ សម្ដៅមករកប្រពន្ធដែលចូលទៅសម្ងំស្ងាត់ឈឹង

តុកៗ~

«ប្រពន្ធហា៎...»

«ខ្ញុំមិនអីទេ Jungkook »Tae តបពីខាងក្នុងមកវិញ ខណៈដែលដៃកំពុងក្បង់ទឹកលាងជម្រះឈាមចេញពីច្រមុះ ត្បិតតែវាក៏ចេះតែហូរមកមិនឈប់ ធ្វើឱ្យ Tae ពិបាកក្នុងការសម្អាត

ទាសករចងចិត្ត (ចប់✓)Onde histórias criam vida. Descubra agora