ថ្ងៃថ្មីក៏ចូលមកដល់ថេយ៉ុងប្រាស់ខ្លួនក្រោកឡើងទាំងឈឺចុករោយពេញទាំងខ្លួនព្រោះរឿងកាលពីយប់មិញ
" អ្ហឹម ទៅណាហើយ " ថេយ៍លូកដៃទៅអោបម្ចាស់ចិត្តតែក៏បាត់មិនឃើញមានវត្តមានរបស់អ្នកជាសង្សានៅក្បែរ ទើបប្រឹងក្រោកឡើងស្ទុះស្ទៀចុះទៅបន្ទប់ទឹក តែក៏ចោលភ្នែកទៅឃើញកូនNoteមួយច្បាប់ដាក់នៅលើតុគៀនគ្រែគេង គេក៏យកមកអាន។
*អត្ថន័យក្នុងក្រដាស់
(អូនសម្លាញ់បងសុំទោសណាដែលក្រោកចោលអូន ព្រោះបងមានកាងារប្រញាប់ត្រូវធ្វើនៅព្រឹកនេះ បើអូននៅឈឺត្រង់នោះបងបានទ្រាមថ្នាំត្រជាក់អោយអូនរួចរាល់ហើយបងទុកនៅក្បែរសំបុត្រនេះអូនត្រូវលាបវាក្រោយពេលអូនងូតទឹករួចរាល់ បងស្រលាញ់អូនណា ពេលថ្ងៃចាំជួបគ្នាណាចាំបងទៅរកអូនដល់ហាង)
អានសំបុត្រចប់ថេយ៉ុងក៏ញញឹមដោយក្ដីសប្បាយចិត្តជាខ្លាំងរួចទើបទុកសំបុត្រនៅលើតុវិញ ទោះបីជានាយមើលទៅមិនសូវជាផ្អែមល្ហែម តែក៏អាចអោយគេញញឹមបានដែរ រួចថេយ៍ក៏បានចេញទៅរកងូតទឹក បន្ទាប់មកក៏ស្លៀកពាក់ទៅធ្វើការ
តែពេលបើកទ្វាបម្រុងចេញក៏បានទៅជួបនិងអីជូដែលចូលមកល្មម" អីជូ ឯងមកដល់ហើយហេ៎ "
" អ្ហឹម នេះឯងទៅធ្វើការឬ? "
" អ្ហឹម "
" ចុះឯណាជីមីន "
" ជីមីនគេមិនបានត្រឡប់មកទេ ព្រោះមេរបស់គេនាំគេដើរកម្សាន្តនៅតាមខេត្ត "
" អ៎ បើចឹងឯងឆាប់ទៅធ្វើការចុះ យើងសុំទៅគេងសិនហើយព្រោះអស់កម្លាំងណាស់យប់មិញ " អីជូដើរទៅខាងក្នុង ទាំងយកដៃទាញករអាវរបស់នាងចេញបន្តិច ពេលនោះថេយ៉ុងក៏សម្លឹងទៅបានឃើញស្នាមក្រហមៗពាសពេញករ
" អេ៎ ឯងមានសង្សាហើយមែនទេ? មិនប្រាប់អោយយើងដឹងសោះ " ថេយ៉ុង
" ហឹស មានអីទៅយើងមិចនិងដូចឯងមានសង្សាសង្ហាហើយមានទៀតគួអោយច្រនែនដល់ហើយ " អីជូទាញករអាវបិទវិញទើបនិយាយទាំងអៀនៗទើបដើរចូលទៅខាងក្នុងបាត់ទៅ" ហ្ហើយ ធុញថប់ណាស់ " អីជូដើរចូលមកដល់ក្នុងបន្ទប់របស់នាងដែលនៅដាច់ដោយឡែកពីបន្ទប់ជីមីននិងថេយ៉ុងរួចសឹមទំលាក់កាបូបដាក់ទៅលើតុរួចក៏ដាក់ខ្លួនលើគ្រែគេងភឹប
" អ៉ើពិតមែនហើយទៅបន្ទប់អាថេយ៍សិន " អីជូនិយាយហើយក៏ងើបក្រេះដើរទៅរកបន្ទប់ថេយ៉ុង មើលតាមរឹកពារគឺលបៗ មើលក៏ដឹងថានាងមានចេតនាមិនល្អនោះឡើយ ពេលចូលទៅដល់នាងក៏រកមើលអ្វីមិនដឹង ពេលនោះនាងក៏ដក់អ្វីនោះចេញពីថតតុក្បាលគ្រែ ពិតហើយនេះគឺជាកាមេរ៉ាដែលនាងភ្ជាប់ទុកតាមដានសកម្មភាពរបស់ថេយ៍និងជីមីន មើលទៅនាងគឺគ្មានចេទនាល្អជាមួយនិងពីរអ្នកនេះឡើយ តែមុននិងនាងចាកចេញទៅ នាងក៏ចោលភ្នែកឃើញសំបុត្ររបស់ជុងហ្គុកនៅលើតុក្បាលគ្រែ ទើបនាងយកវាមកអាន៖
YOU ARE READING
រឿង: 💔Fake Love🔞 ☘️ចប់បរិបូរណ៍☘️
Romance" អូនពិតជាស្រលាញ់បងខ្លាំងណាស់ តែអូនមិនត្រូវការស្នេហាព្រោះតែការអាណិតនោះទេ អូនមិនចង់អោយបងមើលមកអូនដោយកែវភ្នែកបែបសង្វេកឡើយ បងមានសេរីភាពហើយអូនដោះលេងបងហើយ ជុងហ្គុក!!.. " ថេយ៉ុង ក្ដីស្រលាញ់ដែលគេមានអោយខ្ញុំវាសុទ្ធតែជាការកុហកបោកប្រាស់ ព្រោះគេធ្វើដោយសារតែអាណិ...