Part10

1.6K 118 6
                                    

   __ថ្ងៃថ្មី
@ទីក្រុងបូសាន
ក្រុមគ្រួសាររបស់ជុងហ្គុកពេលនេះកំពុងតែនៅមន្ទីពេទ្យគឺនាំគ្នាមកមើលមីនជូនោះឯង ដែលពេលនេះនាងតូចក៏កំពុងតែសម្ងំញាំអាហារដែលលោកស្រីចនបញ្ចុក។
   " តើគ្រូពេទ្យប្រាប់ថាយ៉ាងមិចទៅតើកូនកើតអីទៅមីនជូម៉ាក់បារម្ភណាស់ បើថាកូនកើតអ្វីធ្ងន់ធ្ងរម៉ាក់និងនាំកូនទៅព្យាបាលនៅសេអ៊ូលណាកូន "
   " ហីយ៉ាម៉ាក់ កូនរឹងមាំយ៉ាងនេះមិចនិងអាចកើតអីបានទៅ គឺពេទ្យប្រាប់ថាកូនគ្រាន់តែក្ដៅក្នុងប៉ុណ្ណោះឯង ទើបហូរឈាមតាមច្រមុះបែបនោះ កុំបារម្ភពេកអី មើលចុះម៉ាក់យំធ្វើអី " មីនជូលើកដៃវាសជូតទឹកភ្នែកអោយម៉ាក់របស់នាង ទាំងទឹកមុខញញឹមពព្រាយ។
    <ក្រាក~~
   " សួស្ដី!!..អ៎មីនជូអូនមានកើតអីទេ? បងបារម្ភណាស់ មើលមានដាច់រលាត់ត្រង់ណាទេ " ជុងហ្គុកដើរចូលមកដោយមានវត្តមានរបស់អីជូដើរតាមពីខាងក្រោយ
   " បងហ្គុកហ៎ ខ្ញុំជាមីនជូជាប្អូនបងហ្គុកមិចនិងអាចឈឺៗមិនជាបានទៅ ហិហិ " មីនជូងាក់ទៅអោបបងប្រុសដោយក្ដីនឹករលឹកយ៉ាងក្រៃលែង តែក៏ចោលភ្នែកទៅបានឃើញវត្តមានរបស់មនុស្សចម្លែកមុខទើបនាងនឹកឆ្ងល់ឡើងភ្លាម។

    " បងហ្គុកតើនោះជាអ្នកណា? "
    " សួស្ដី អូនប្រាកដជាអូនមីនជូហើយ បងគឺអីជូគឺជាសង្សារបស់បងជុងហ្គុក ហឹស " អីជូស្រាប់តែក្រោកជាការសួស្ដីស្វាគមន៍ទៅកាន់មីនជូប្រុសលើកដៃជាការចាប់ តែមីនជូក៏ស្រាប់តែដក់ដៃវិញ  ព្រោះនាងហាក់ដូចជាគ្មាននិស្ស័យជាមួយអីជូឡើយ
    " បងហ្គុកចុះឯណាបងថេយ៍ដែរទៅចាស៎ មីនជូនឹក
បងថេយ៍ខ្លាំងណាស់ " មីនជូសម្លឹងមើលមុខអីជូបន្តិច តែគេមិនបានខ្វល់សឹមងាក់មកនិយាយជាមួយជុងហ្គុកវិញធ្វើព្រងើយធ្វើដូចជាអីជូគ្មានរូបរាងយ៉ាងចឹង។
   " ថេយ៍មិនបានមកទេ ពេលនេះថេយ៍កំពុងតែនៅមន្ទីពេទ្យ " ជុងហ្គុកឆ្លើយទាំងអេះអុញព្រោះនាយមានអារម្មណ៍ខ្លាចថាអីជូខឹងឬក៏អន់ចិត្ត។ ពិតណាស់កាលពីជុងហ្គុកនិងថេយ៍បានធ្វើដំណើរកម្សាន្តបោះតង់ជុងហ្គុកក៏បាននាំរាងតូចថេយ៉ុងទៅលេងផ្ទះលោកយាយនៅបូសាន ហើយក៏ណែនាំថេយ៍អោយគ្រប់គ្នាស្គាល់ បែបនេះហើយទើបបានជាមីនជូស្គាល់ថេយ៍ មិនបានស្គាល់អីជូនោះឯង។
   " ស្លាប់ហើយចៅជុង តើចៅថេយ៍កើតអីទៅ? " លោកយាយចំណាស់ជាង80ផ្លាយដើរតាំងៗចេញពីបន្ទប់ទឹកចេញមកក៏បានលឺសូរសម្លេងពួកចៅនិយាយគ្នាពីថេយ៉ុងគាត់ជ្រៀតអីជូចូលទៅរកជុងហ្គុកទាំងមិនខ្វល់ជាមួយនាងសូម្បីបន្តិច។
(ប្អូនស្រីនិងយាយស្គាល់ថេយ៉ុងមិនស្គាល់អីជូ ចំនែកម៉ាក់ជុងហ្គុកស្គាល់អីជូមិនស្គាល់ថេយ៉ុង តែគាត់មិនបានស្អប់ថេយ៍ឡើយគ្រាន់តែជុងហ្គុកណែនាំអីជូអោយគាត់ស្គាល់ប៉ុន្នឹងឯង)

រឿង:    💔Fake Love🔞    ☘️ចប់បរិបូរណ៍☘️Where stories live. Discover now