chapter 9

146 15 0
                                    

ថ្ងៃអាទិត្យបែបនេះ sunoo គេតែងតែមកគូរូបលេងនៅកន្លែងសួន។ឃើញថារាងតូចកាចឆ្នាស់បែបនេះគេក៏ចេះគូរូបដែរ មែនលំៗហ៎េ។
រាងតូចគូទេសភាពនៅក្នុងសួនយ៉ាស្រស់ស្អាតទោះគូមិនទាន់រួចក៏ដោយ ក៏មើលទៅឃើញស្អាតដែរ។មិនដឹងជាចៃដន្យអ្វី Niki ក៏មកទីនេះដូចគ្នា។

«អ៎េ!!នេះជាមិត្តរបស់អាក្មេងមាត់ច្រវ៉ាបនោះតើ!!»nikiនិយាយទាំងញញឹមចុងមាត់ រួចក៏ដើរសម្តៅទៅរករាងតូចដែលកំពុងតែអង្គុយគូររូបនោះ។

«ហ្អេម!!»niki ក្រហឹមក្នុងបំពុងក.បន្តិច«ហ្អេម!!ហ្អេម!!»ដោយមិនឃើញរាងតូចឆ្លើយ នាយក៏ក្រហឹមពីរបីដងចង់រលេះក.
«ន៎ែ!!ឆ្គួតទេហី??»រាងតូចងាកទៅសម្លក់nikiឡើងចង់លានគ្រាប់ភ្នែកចេញមកក្រៅ
«ឆ្គួតស្អី??!!»
«ឡប់ឬយ៉ាងមិចនឹង»sunooហួសចិត្តនឹងកាយវិការរបស់nikiដែលឈរច្រត់ចង្កេះធ្វើមាត់ស្រួចដូចគូទទា

«គ្មាអីទេ!!»ស្ងាត់បន្តិចនាយក៏បន្ត«ឯងចេះគូរូបដែរហរ??»នាយក៏អោនទៅមើលគំនូរដែលរាងតូចកំពុងតែគូរនោះ
«ខ្វាក់មែន??»មួយម៉ាត់ធ្វើអោយnikiចុកឈាមស្ទើតែរលាយខ្លួនបាត់ពីចក្រវាឡ
«គ្រាន់តែសួរក៏មិនដែរ!!»nikiនិយាយទាំងពេពមាត់រួចក៏អង្គុយចុះក្បែររាងតូច។

នៅមិនចេះស្ងៀមសោះប្រូ ដៃឡើងរវាម ឆ្គឹសនេះ ឆ្គឹសនោះ។
«បើថាទំនេរណាស់ គូរដែរទៅកុំចង្រៃឆ្គឹសថ្នាំពណ៌លេងបែបនេះ!!ប្រយ័ត្នខ្ញុំធាក់ធ្លាក់ខ្អួត!!»sunooសម្លក់nikiបន្តិចមុននឹងរៀបចំផ្ទាំងក្រដាស់មួយអោយនាយគូរដែរ។ឯnikiវិញស្តាប់បង្គាប់គេណាស់ ខ្លាចគេធាក់ធ្លាក់បបរ☠️

«យើងអត់ចេះគូរផង!!»
«លើកជក់គូរលេងៗទៅ គូរចេញហើយ!!»sunooតបបណ្តើរគូរបណ្តើរ។ឯnikiក៏ធ្វើតាម ដូចកូនក្មេងចឹង។
គូរអស់រយៈពេលយ៉ាងយូរ sunoo គេក៏គូរគំនូររបស់គេរួចរាល់។ឯnikiវិញមិនដឹងថាគូរលើក្រដាស់ឬគូរលើអាវទេ។

«ន៎ែ!!នេះបងគូររបៀបម៉េចនឹង??»sunooក៏ឡើងឈរព្រឹស ងាកមើលអាវរបស់ខ្លួនឃើញថា ប្រឡាក់សុទ្ធតែថ្នាំពណ៌។
«ក៏...ឯងជាអ្នកអោយយើងលើកជក់គូរលេងៗមិនចឹង??»nikiងាកមកតបជាមួយsunooវិញទាំងមុខប្រឡាក់សុទ្ធតែទឹកថ្នាំ។sunoo ឃើញបែបនេះគេក៏សើចហួសចិត្តបន្តិច។ប្រហែលគេមិនខឹងនឹងនាយទេ។ឯnikiវិញធ្វើមុខឆ្ងល់។
«វាថីឯង??..កុំសើចគំនូររបស់យើងណា!!យើងខំគូចេញពីចិត្តវ៉ើយ!!»គំនូរដែលnikiគូរគឺជារូបកូនទាមួយ កុំពុងតែជក់បារី។(ចេះតែមាន☠️)

Lightning LoveWhere stories live. Discover now