Chapter 20

127 17 0
                                    


ថ្ងៃនេះ Jake ចេញពីរៀនទាំងសប្បាយចិត្តខុសពីធម្មតា។ មុននឹងនាយត្រឡប់ទៅផ្ទះ ខ្លួនក៏ឆៀងចូលMartដើម្បីទិញទឹកត្រចៀកកាំពូវកម្លាំងអោយលោកប៉ា ហើយក៏ត្រឡប់មកផ្ទះវិញទាំងញញឹមញញែម។

« ជម្រាបសួរលោកប៉ា!! ថ្ងៃនេះខ្ញុំមានអីយកមកផ្ញើ..!! » ជេគចូលដល់ក្នុងផ្ទះហើយក៏ស្រែកចាច។ភ្លាមនោះនាយក៏ឃើញថាក្នុងផ្ទះមិនមែនមានតែប៉ារបស់ខ្លួនទេ គឺមានចាស់ទុំពីរនាក់និងកូនស្រីរបស់អ្នកទាំងពីរ។

« aww!! ចូលមកជេគ នេះអ្នកមីងនិងលោកពូមកលេង ឆាប់ជម្រាបសួរពូមីងភ្លាមទៅ!! » ប៉ារបស់ជេគក៏បក់ដៃហៅកូនអោយចូលទៅអង្គុយជាមួយពួកគាត់។

« ជម្រាបសួរអ្នកមីង លោកពូ!! » ជេគក៏អោនលំទោដើម្បីសម្ដែងនូវអាកប្បកិរិយាទន់ភ្លន់ចំពោះចាស់ទំ។

« អាណ៎ែ!! ជេគក្មួយពូ ពេញកំលោះលឿនណាស់!! មើលចុះទាំងខ្ពស់ទាំងសង្ហា ហាហា!! » លោកនិយាយរួចគ្រប់គ្នាក៏សើចខិល។ ឯជេគរៀងចម្លែកចិត្តខ្លាំងណាស់ នេះគាត់ជានរណាគេហេតុអ្វីបានជាមកប្រាប់ថា ជាពូមីងរបស់ខ្លួនបែបនេះទៅវិញ ឬមួយជេគមិនចាំថាពួកគាត់ជាពូមីងរបស់ខ្លួន??

« អឺន៎ែ!! Heari ជម្រាបសួរបងទៅ!! » ភ្លាមនោះអ្នកមីងក៏កេះកូនរបស់គាត់អោយរាក់ទាក់ ជេគ។

« ជម្រាបសួរ បងជេគ!! » នាងតូចក៏អោនគំនាបបន្តិច។ឯជេគក៏តបវិញទាំងញញឹម។

« ជេគឯងចាំលោកពូអ្នកមីងបានទេ?? » ប៉ារបស់ជេគក៏សួរកូនគាត់។ ជេគមិនឆ្លើយទេក៏ធ្វើមុខអេះមេះ។

« អីយ៉ា!!គេប្រហែលជាភ្លេចហើយ នេះគឺគេជួបខ្ញុំតាំងពីក្មេងឯណោះ!! » អ្នកមីងក៏ចាប់និយាយឡើង ហើយក៏សើច។

« ជេគ នាំប្អូនទៅលេងនៅខាងក្រៅទៅណ៎ា!! » ប៉ារបស់ជេគក៏បានអោយនាយនាំ Heari ទៅដើរលេងនៅខាងក្រៅផ្ទះ ។ ជេគក៏យល់ព្រម ឯHeari នាងក៏ដើរទៅតាមក្រោយ។

ក្រៅផ្ទះ>> Jakeក៏បាននាំ Heari មកលេងនៅសួនផ្ការបស់នាយនៅឯក្រោយផ្ទះ ។ ទីនោះមានផ្កាស្អាតៗណាស់ ក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់ ផើយក្លិនតាមខ្យល់មកគួរជាទីជាប់ចិត្ត។ ជេគក៏នាំនាងតូចទៅអង្គុយនៅកៅអីឈើវែងមួយ។

Lightning LoveWhere stories live. Discover now