⛔ Short Novel ⛔
Ep1/2
Jk Top
Tae Btt
_____________
« អ្នកម៉ាក់ៗ ថ្ងៃនេះជាថ្ងៃអ្វីទៅ??? » សម្លេងតូចស្រួចស្រេះបានបន្លឺឡើងចេញមកពីក្នុងបន្ទប់មួយដែលស្ថិតនៅជាន់ខាងលើ រាងកាយតូចច្រឡឹងដើរចេញមកពីខាងក្នុងបន្ទប់ដែលជាកម្មសិទ្ធរបស់ខ្លួនព្រមជាមួយនិងអាវស្បៃស្ដើងទម្លាក់ស្មាបញ្ចេញសាច់សរខ្ជីញេញដូចបណ្ដូលចេកថែមមកជាមួយនិងខោខៅប៊យខ្លីលើជង្គង់មានរហែកត្រង់កំភ្លៅបន្តិចផងដែល។
ដំណើរល្វត់ល្វន់បានបោះជំហ៊ានសម្ដៅមករកអ្នកដែលមាននាមជាម្ដាយកំពុងតែអង្គុយនៅលើសាឡុងអានកាសែតជាមួយនិងកាហ្វេដ៏ឆ្ងុយឆ្ងាញ់របស់គាត់ នៅពេលដែលគាត់បានឮសម្លេងរបស់កូនប្រុសបណ្ដូលចិត្តបានស្រែកហៅគាត់មកពីជាន់ខាងលើដូច្នេះអ្នកស្រីគីមក៏ទម្លាក់ក្រដាសកាសែតរបស់គាត់ចុះហើយក៏ងាកមកសម្លឹងមុខរបស់ថេយ៍វិញម្ដង។
« ថ្ងៃនេះជាថ្ងៃអង្គារ មានការអ្វីមែនទេកូនប្រុសម៉ាក់!!! » អ្នកស្រីគីមទាញតកទូរស័ព្ទស៊េរីទំនើបរបស់ខ្លួនចេញមករួចក៏ចុចមើលទៅកាន់ថ្ងៃខែដែលមាននៅក្នុងទូរស័ព្ទរបស់គាត់នោះរួចក៏ឆ្លើយតបទៅកាន់រាងតូចវិញ
« ពុទ្ធោ!! អ្នកម៉ាក់ថ្ងៃនេះជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់នោះអី នៅខាងក្រៅអ៊ូអរខ្លាំងណាស់កូនចង់សុំម៉ាក់ទៅដើរលេងជាមួយនិងជីមីនមួយថ្ងៃបានទេ.....ណាៗអ្នកម៉ាក់ណាតែមួយថ្ងៃនេះទេ » បានស្ដាប់ចម្លើយរបស់ម្ដាយខ្លួនធ្វើអោយកាយតូចយកដៃទះថ្ងាសតិចៗបែបហួសចិត្ត ឆ្លៀតពេលនេះដែលថេយ៉ុងក៏បង្វែរប្រធានបទដើម្បីសុំម្ដាយរបស់ខ្លួនចេញទៅដើរលេងនៅខាងក្រៅនៅថ្ងៃនេះក៏ព្រោះថាមួយថ្ងៃៗគេនៅតែក្នុងផ្ទះសូម្បីតែមិត្តភក្តិក៏មានតែម្នាក់នេះដែរ។
« ម៉ាក់មិនដឹងទេប្រយ័ត្នតែប៉ារបស់ឯងមកមិនឃើញឯងរករឿងទៀតទៅ » អ្នកស្រីគីមក៏រាងមានចិត្តអាណិតចំពោះកូនប្រុសម្នាក់នេះដែលតែធ្វើយ៉ាងមិចបើគាត់មិនមែនជាមេគ្រួសារផងនោះអញ្ចឹងហើយមានតែលោកគីមតែម្នាក់ប៉ុណ្ណោះដែលអាចអាកាត់ចំពោះរឿងទាំងអស់នេះបានចំណែកគាត់បានត្រឹមតែអង្គុយរងចាំមើលតែប៉ុណ្ណោះ
ВЫ ЧИТАЕТЕ
Short Novel - ប្រលោមលោកខ្នាតខ្លី
Короткий рассказប្រលោមលោកខ្នាតខ្លី មានគ្រប់រសជាតិ ផ្អែម ប្រៃ ជូរ ហិរ...
