🔥ជំនួយការពិសេស🔥

3.2K 105 4
                                    

🔞Short Novel 🔞
Ep1/2
Jk Top
Tae Btt
___________

នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដ៏សែនមមាញឹកមួយយើងបានឃើញមនុស្សម្នាជាច្រើនកំពុងតែញាប់ដៃញាប់ជើងក្នុងការធ្វើការងាររបស់ខ្លួនដែលបន្តិចទៀតនេះនិងមានការប្រគំតន្ត្រីដ៏ធំរបស់កំពូលតារាចម្រៀង ចន ជុងហ្គុក គឺជាតារាចម្រៀងសម្លេងមាសនិងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយនេះ។ ក្រុមការងារទាំងប្រុសទាំងស្រីម្នាក់ៗគឺខិតខំប្រឹងប្រែងរៀបចំឆាកចម្រៀង ចំណែកឯអ្នកខ្លះទៀតក៏មានការងារផ្សេងទៀតទៅតាមមុខជំនាញរបស់ខ្លួន បើយើងក្រឡែកមកមើលក្មេងប្រុសវ័យជំទង់ម្នាក់នេះវិញដែលមើលទៅកាន់គេហាក់ដូចជាមមាញឹកជាងគេជាងឯងទៅទៀតក៏ព្រោះតែគេគឺជាជំនួយការរបស់លោកចននោះអី មិនថាសម្លៀកបំពាក់ គ្រឿងតែងលម្អឬមួយការតុបតែងខ្លួនប្រាណនិងមុខរបស់ជុងហ្គុកគឺសុទ្ធតែក្មេងប្រុសម្នាក់នេះជាអ្នកចាត់ចែងទាំងអស់ ដែលគេម្នាក់នេះគឺមានឈ្មោះថា គីម ថេយ៉ុង ។

« នេះជាសម្លៀកបំពាក់របស់លោក » ថេយ៉ុងស្រដីទាំងដៃហុចសម្លៀកបំពាក់មួយកំប្លេទៅអោយកម្លោះជុងដែលកំពុងតែហាត់សមចម្រៀងរបស់ខ្លួនមុនការសម្ដែងចូលមកដល់នាពេលបន្តិចទៀតនេះ ជុងហ្គុកសម្លឹងមើលមុខរបស់រាងតូចបន្តិចរួចក៏ទទួលយកសម្លៀកបំពាក់មួយកំប្លេនោះដោយឆ្លៀតបន្លំចាប់ដៃរបស់ថេយ៉ុងថែមទៀតផងបើនិយាយពីទឹកមុខរបស់គេវិញគឺពិតជាខិលខ្លាំងណាស់

« ដៃក្រអូបគ្រាន់បើ » ជុងហ្គុកនិយាយបែបនេះធ្វើអោយថេយ៉ុងគេក្រឡេក្រឡាប់ភ្នែកទាំងអៀនហើយក៏ដើរចេញទៅរៀបចំរបស់ផ្សេងបាត់ទៅ ឃើញបែបនេះរឹតតែធ្វើអោយនាយសង្ហាកាន់តែក្នាញ់និងចរឹកអៀនប្រៀនមួយនេះខ្លាំងណាស់

____________

កន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់

« ថេយ៉ុងៗ!! ចូលមកនេះបន្តិចអាវមួយនេះដូចជាពិបាកពាក់ដល់ហើយជួយមកពាក់អោយខ្ញុំបន្តិចមក » សម្លេងធំគ្រឡស្រែកបន្លឺហៅឈ្មោះរបស់រាងតូចអោយចូលមកជួយផ្លាស់សម្លៀកបំពាក់របស់គេ ថេយ៉ុងក៏ទម្លាក់ការងារដែលនៅជាប់ដៃរបស់គេចោលមួយឡែកសិនរួចហើយក៏ដើរមកតាមសម្លេងស្រែកហៅរបស់ចៅហ្វាយនាយរបស់ខ្លួន

Short Novel - ប្រលោមលោកខ្នាតខ្លីNơi câu chuyện tồn tại. Hãy khám phá bây giờ