ជាប្រភេទរឿងខ្លី
Jungkook & TeahyungJungkook top
Teahyung bottomនៅក្នុងវីឡាដ៏ធំស្កឹមស្កៃ ដែលស្ថិតនៅចំកណ្តាលទីក្រុងសេអ៊ូលមួយ កំពុងតែមានក្មេងប្រុសម្នាក់អង្គុយយំម្នាក់ឯង។ មិនដឹងជាគេ តូចចិត្តរឿងអ្វីនោះទេ ទើបបានជាទៅសង្ងំយំនៅក្នុងសួនច្បារកណ្តាលអធ្រាត្រដូច្នេះ។
"ម៉ាក់ ប៉ា កូនហត់ណាស់ គេលែងស្រឡាញ់កូនហើយ ហ្ហឹក... " Teahyung គេជាកូនកំព្រា ថែមទាំងជាកូនទោលទៀតផង ម្តាយឳពុករបស់គេបានចែកឋានទៅយូរហើយ។ គ្រួសាររបស់គេក៏មិនមែនជាអ្នកក្រអ្វីឡើយ គឺមានទ្រព្យសម្បត្តិស្តុកស្តម្ភតែម្តង។ Teahyung មានវ័យ24 ឆ្នាំ គេមិនមែនជាក្មេងដូចដែលយើងឃើញនោះទេ ហើយពេលនេះគេក៏រៀបការរួចហើយ។ ស្វាមីរបស់ Teahyung គឺឈ្មោះ Jungkook ពួកគេរៀបការជាមួយគ្នាបាន2ឆ្នាំហើយ។ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួរ អាពាហ៍ពិពាហ៍2 ឆ្នាំរបស់ពួកគេ។
" ម៉ាក់ ប៉ា លោកទាំងពីរចិត្តអាក្រក់ណាស់ ទុកឲ្យកូនរស់នៅម្នាក់ឯង មិចមិនមកយកកូនទៅនៅជាមួយផង ហ្ហឹក ហឺ..." Teahyung អង្គុយយំខ្សឹកខ្សួលម្នាក់ឯង ក្រោមពន្លឺអំពូលភ្លើងភ្លឺព្រាលៗ នៅក្នុងសួន។ ទឹកភ្នែកស្រក់តក់ៗ នៅលើរូបថតរបស់អ្នកមានគុណទាំងពីរ។ ថេយ៉ុងប្រឹងងើយក្បាលឡើងលើដើម្បីទប់កុំឲ្យទឹកភ្នែកស្រក់ តែនៅតែមិនអាចទប់ជាប់ ផ្ទុយទៅវិញវាបែរជាហូរស្រក់ចុះមកច្រើនលើសដើមទៅទៀត។
" ថេ?? យប់ហើយមិចក៏ឯងមកអង្គុយទីនេះ ប្រយ័ត្នត្រូវទឹកសន្សើមផ្តាសាយទៅ" អ្នកមាននាមជាស្វាមី បន្លឺសំឡេងឡើង ពេលក្រលេកឃើញរាងតូចមកអង្គុយហាលទឹកសន្សើម កណ្តាលអាធ្រាត្របែបនេះ។
"ហឺ មិនអីទេ ទោះខ្ញុំឈឺក៏ខ្ញុំមិនឲ្យលោកមកលំបាកព្រោះតែខ្ញុំដែរ" Teahyung ក្រវាសដៃជូតទឹកភ្នែកយ៉ាងលឿន ព្រោះតែមិនចង់ឲ្យរាងក្រាស់សួរនាំខ្លួនច្រើនជាងនេះ។
"កើតអី? ចង់រករឿងស្អីទៀតហើយ? យើងហត់ហើយ មិនចង់និយាយអីទេ" សម្លេងស្អកក្រងួរ ពាក្យសម្តីសោះកក្រោះ បានហោះចេញពីបបូរមាត់ Jungkook យ៉ាងងាយ។
"Jung បងអាចនិយាយជាមួយអូនបន្តិចបានទេ? សុំត្រឹមតែ5 នាទីក៏បាន" ថេយ៉ុងស្ទុះទៅចាប់ដៃ Jungkook ព្រោះតែនាយក្រាស់បម្រុងនឹងដើរចាក់ចេញទៅបន្ទប់គេង។ មើលទៅសភាពនាយពេលនេះចុះ ស្រវឹងឡើងជោគជាំ ម៉ោងដប់ពីរ ដប់បីយប់ទៅហើយ ទើបតែតែចូលផ្ទះចឹងហេស៎?
"បាន មានអីក៏ឆាប់និយាយមក យប់ជ្រៅហើយយើងចង់សម្រាក"
" នេះជាស្អី? បងអាចឆ្លើយនឹងអូនតាមត្រង់បានទេ Jung?" ថេយ៉ុងលើកទូរស័ព្ទដៃរបស់ខ្លួន បង្ហាញវីដេអូខ្លីបមួយ ដែលធ្វើឲ្យរាងក្រាស់រាងភ្ញាក់ផ្អើលបន្តិចដែរ ។ វីដេអូនោះ គឺជាវីដេអូ Jungkook ជាមួយនឹងស្រីស្នេហ៍កំពុងតែធ្វើរឿងលើគ្រែ យ៉ាងក្តៅរោលរាលពពាក់ពពូនគ្នា សម្លេងថ្ងូរ លាន់ឮឡើងកងរំពងចេញពីក្នុងទូរស័ព្ទដៃរបស់រាងតូច។
"ហឹស យ៉ាងមិច បងអាចឆ្លើយនឹងអូនបានទេ?" ទឹកភ្នែករបស់រាងតូចចាប់ផ្តើមស្រក់ហូរជាថ្មី គេឈឺណាស់ ឈឺឡើងស្ពឹកស្រពន់លែងដឹងថាឈឺទៅហើយ។ ប៉ុន្មានដងហើយដែលគេធ្វើបែបនេះ តែរាងតូចព្រមលើកលែងទោសមករហូត តែពេលនេះគេទ្រាំលែងបានពិតមែនហើយ។
"ឯងក៏ដឹងថាយើង ជាមនុស្សយ៉ាងមិច? យើងហត់នឹងការងារខ្លាំងណាស់ ចង់បន្ធូរអារម្មណ៍ខ្លះមិនបានទេហេស៎? ឯងនៅតែផ្ទះធ្វើមិចនឹងយល់ទៅ បើមិនបានជួយអ្វីដល់យើងទេ សូមមេត្តាកុំរករឿង យើងធុញ " ហត់នឹងការងារចឹងហេស៎ ត្រូវហើយរាល់ថ្ងៃនេះ នាយចេញទៅធ្វើការហត់នឿយខ្លាំងណាស់ មានតែខ្លួនទេដែលនៅតែផ្ទះ ហើយចាំតែរករឿងមិនចេះស្រាកស្រាន្តសោះ។
"ដែលយើងធ្វើល្អដាក់ឯងរាល់ថ្ងៃនេះ ព្រោះយើងជាប់ជំពាក់ពាក្យសន្យារបស់ម៉ាក់ឯង មិនមែនមកពីយើងស្រឡាញ់ឯងទេត្រូវចាំទុកផង កុំធ្វើខ្លួនឲ្យយើងស្អប់ឯងច្រើនជាងនេះអី "និយាយចប់ jk ក៏ក្រវាសដៃរាងតូចមួយទំហឹង រួចដើរចេញបាត់ទៅ។ Teahyung ដួលអុកគូទមួយទំហឹង ទៅលើដី ទឹកភ្នែកក៏ចេះតែស្រក់ហូរចុះមកជាបន្តបន្ទាប់ ស្ទើរតែក្លាយទៅជាទន្លេទៅហើយ។ ហេតុអ្វីក៏ជីវិតរាងតូចអភ័ព្វយ៉ាងនេះ មានទ្រព្យសម្បត្តិសព្វគ្រប់បែបយ៉ាង តែបែរជាគ្មានសុភមង្គលទៅវិញ បាត់បង់ទាំងអ្នកមានគុណទាំងពីរ មានប្តីដែល តែជាប្តីត្រឹមសព្វនាម គ្មានក្តីស្រឡាញ់ គ្មានការព្រួយបារម្ភពីគ្នាសូម្បីប៉ិនសរសៃរសក់បែបនេះ តើរស់នៅមានន័យអ្វីទៅ?
![](https://img.wattpad.com/cover/334735266-288-k615827.jpg)
YOU ARE READING
រឿង ត្រឹមតួនាទី
Romanceហត់ទេដែលលង់ស្រឡាញ់គេតែម្នាក់ឯង ទាំងដែលគេនៅក្បែរមើលថែរយើងព្រោះតែតួនាទីជាស្វាមី មិនមែនចេញពីក្តីស្រឡាញ់ឡើយ។