ជំហានជើងស្រាលៗរបស់ Teahyung បានធ្វើដំណើរចាកចេញទៅទាំងនៅអាល័យ។ ពេលចេញមកដល់មុខរបង រាងតូចក៏ងាកមើលវីឡាមួយនេះជាលើកចុងក្រោយ។ អនុស្សាវរីយ៍ ដែលធ្លាប់មាននៅទីនេះទាំងប៉ុន្មាន ទាំងសប្បាយរីករាយ និងឈឺចាប់ សុំកប់វាទុកនៅត្រង់នេះចុះ ។" អូនសង្ឃឹមថា បងនឹងមានក្តីសុខពេលគ្មានអូននៅតាមរករឿង តាមរំខានបងទៀត លាហើយវីឡា JEON" ក្រោយពីសម្លឹងមើលវីឡាដែលខ្លួនធ្លាប់រស់នៅអស់ចិត្តហើយ Teahyung ក៏ចាប់ផ្តើមអូសវ៉ាលីរបស់ខ្លួនដើរចាកចេញទៅ។
យប់នេះខ្យល់ត្រជាក់បោកបក់ខ្មួលខ្មាញ់ មេឃក៏ចាប់ផ្តើមមានផ្គររន្ទះ លាន់ឮឡើងខ្លាំងៗ អាកាសធាតុនារាត្រីនេះពិតជាមិនអនុគ្រោះដល់រាងតូចដែលកំពុងតែដើរអូសវ៉ាលីនៅដងផ្លូវម្នាក់ឯងទាល់តែសោះ។
"គ្រាំង!!! អាយ៎!! ហឹក ហ្ហឹក ម៉ាក់ប៉ា ជួយកូនផង ហ្ហឺ"ថេយ៉ុង ស្រែកចាចលើកដៃខ្ទបត្រចៀក ហើយខំប្រឹងរត់ទៅជ្រកនៅចំណត់ឡានក្រុងមួយកន្លែងដែលស្ថិតនៅតាមផ្លូវ ព្រោះតែការភ័យខ្លាច។ពន្លឺនៃរន្ទះបាន ភ្លឺព្រាល ចិញ្ចែងចិញ្ចាចពេញមេឃ ចំណែកសំឡេងវិញប្រៀបបីដូចជាផ្ទុះ គ្រាប់បែកនុយក្លេអ៊ែរយ៉ាងអញ្ចឹង។ មិនយូរប៉ុន្មានមេឃក៏ចាប់ផ្តើមបង្អស់ទឹកភ្លៀងធ្លាក់ចុះមក។ Teahyung អង្គុយអោបខ្លួនទាំងរងាញ័រញាក់ ចំណែកខ្លួនប្រាណវិញហើយជោគអស់ហើយ។ ពឹងផ្អែកត្រឹមសំយ៉ាកចំណត់ឡានក្រុងតូចមួយ ធ្វើមិចនឹងអាចជួយឲ្យរាងតូចគេចផុតពីទឹកភ្លៀងបានទៅ ម្យា៉ងវិញទៀតខ្យល់ក៏បក់បោកខ្លាំងទើបធ្វើឲ្យទឹកភ្លៀងសាចសើមដល់រាងតូចដូច្នេះ។
" Jung ពេលនេះប... ហ្ហឹក បងប្រហែលជាកំពុងតែគេងលក់ស្រួលហើយមែនទេ? ហឺ..."ទោះបីជា Jungkook ធ្លាប់ធ្វើបាបចិត្តខ្លួនប៉ុណ្ណាក៏ដោយ ក៏ Teahyung នៅនឹករលឹកដល់រាងក្រាស់ជានិច្ច។ រាងតូចសម្លឹងមើលទៅបរិវេណជុំវិញខ្លួនរបស់គេ វាគឺពិតជាគួរឲ្យខ្លាចណាស់។ នៅទីនេះមានសុទ្ធតែដើមឈើធំៗ មិនឃើញមានផ្ទះអ្នកណារស់នៅសោះ។ ចំណែកផ្លូវវិញឡើងស្ងាត់ជ្រងុំ សូម្បីតែឡានមួយគ្រឿនក៏មិនឃើញមានបើកកាត់ផង ។ ដំណក់ភ្លៀងចេះតែបន្តធ្លាក់ចុះមកឥតស្រាកស្រាន្តសោះ។ ពេលមានសំឡេងផ្គរលាន់ម្តងៗ Teahyung ស្រែកយំស្ទើរតែក្លាយទៅជាមនុស្សវិកលចរិកទៅហើយ។
YOU ARE READING
រឿង ត្រឹមតួនាទី
Romanceហត់ទេដែលលង់ស្រឡាញ់គេតែម្នាក់ឯង ទាំងដែលគេនៅក្បែរមើលថែរយើងព្រោះតែតួនាទីជាស្វាមី មិនមែនចេញពីក្តីស្រឡាញ់ឡើយ។