ភាគទី3: ចុះមក ឬក៏ឱ្យយើងយកច្រវ៉ាក់អូសក្បាលឯងចូលផ្ទះ??

827 69 2
                                    

" មិនទាន់មកបាន1 ថ្ងៃស្រួលបួលផងក៏ទាក់ប្រុសបានទៅ ហើយក្មួយពូពិតជាពូកែណាស់" សម្លេងគ្រលធំបន្លឺឡើងនៅក្រោយ ខ្នងរបស់ថេយ៉ុង បណ្តាលឱ្យរាងតូចបែបទៅយឺតៗក៏ដឹងថា ម្ចាស់សម្លេងនោះជានរណា

"អុញ៎! លោកពូម្តេចក៏មកទីនេះ?" ថេយ៉ុងភ្ញាក់ផ្អើលបន្តិចរួចក៏សួរព្រោះក្នុងអគតិរបស់ខ្លួនគិតថានាយក្រាស់មកទីនេះដើម្បីរកស្រីជាពុំខាន

"ពាក្យនេះយើងជាអ្នកសួរឯងទើបត្រូវ មិនមែនឱ្យឯងមកសួរយើងដូច្នេះឡើយ" ជុងហ្គុក ចូលទៅច្របាច់ដៃថេយ៉ុងខ្លាំងៗ ផ្ទៃមុខឃោរឃៅបញ្ចេញមក ធ្វើឱ្យរាងតូចលេបទឹកមាត់ក្អឹកៗ ញញឹមមិនសម ធ្លាប់ឮហើយឬថាមនុស្សដូចជា ចន ជុងហ្គុក ណៃហ្គារ៉ា ឃោរឃៅហ្នឹងផ្តាច់ការដល់កម្រិតណា ? អណ្តាតទល់ថ្ពាល់ក្រសែភ្នែកសម្លឹងទៅកាន់ក្មួយ រពិសមកមិនទាន់បាន1ថ្ងៃក៏ឱ្យគេ ប៉ះពាល់ខ្លួនប្រាណទៅហើយគិតៗក៏គួរ ឱ្យខឹងណាស់។

"ម្តេចក៏ពូខឹងខ្លាំងម្ល៉េះ?ថេយ៍មកក៏ព្រោះមានការងារប៉ុណ្ណោះ ណាមួយថេយ៍មិនចង់ចាយលុយរបស់ប៉ាឡើយ ថេយ៍ចង់មានការងារហ្នឹងរកលុយចាយខ្លួនឯង" រាងតូចព្យាយាមក្រឡាស់ដៃចេញនាយ រួចក៏ហាស្តីដាក់ផាំងៗទៅវិញ ណាមួយក៏មិនចឹងពឹងផ្អែកលើឪពុកទាំងស្រុងនោះឡើយ។

"ហឹស!ចង់ឱ្យយើងជឿឯងហ្ហែស៎? ជាក្មេងពូកែបង្កររឿងមួយថ្ងៃៗ គ្មានសាងផលប្រយោជន៍ឱ្យឪពុក រួចក៏មកហាស្តី ចង់រកការងារមិនចង់ពឹងផ្អែក កុំគិតឱ្យសោះថាយើងតាមល្បិចកលឯងមិនទាន់ " ជុងហ្គុកសើចដើមកបន្តិចរួចក៏វាចាថាស្តីទៅវិញបណ្តាឱ្យរាងតូចសម្លក់សឹងតែ ជ្រុះគ្រាប់ភ្នែក

"បើពូដឹង ពូអាចហាមឃាត់មនុស្សដូចជា គីម ថេយ៉ុង ហ្វៃណៃថ៍អ៊េលម៉ិន បានឬ?" ថេយ៍មិនបានចាញ់តែបែបជាមកផ្ចាញ់ផ្ចាលសម្តីគ្មានបាត់មួយម៉ាត់ដូចមិនខ្លាចរអារហ្នឹងអំណាចរបស់ជុងហ្គុក ណៃហ្គារ៉ាសោះ ក្រោយពេលដែលឃើញក្មេងកាន់តែក្បាលរឹងហ្នឹងមិនចេះស្តាប់សម្តីបែបនេះធ្វើឱ្យចិត្តនាយមានកំហឹង ក្រេវក្រោធយ៉ាងខ្លាំងមុនហ្នឹងចាប់អូសដៃរបស់រាងតូច ដើរទៅយ៉ាងញ៉ាប់ជើងទាំងមិនបានខ្វល់ខ្វាយក្មួយអីបន្តិចសោះឡើយ។

♡ផ្គាប់ចិត្តលោកពូសាតាន ♡Where stories live. Discover now