Part1 : ចៃដន្យ

465 20 27
                                    

មនុស្សម្នាក់ៗបានជួបគ្នាក៏ដោយសារតែនិស្ស័យ ចុះប្រសិនបើជួបហេីយចេះតែជួបរឿងរញ៉េរញ៉ៃរហូតវិញនោះ តេីគេហៅថាអ្វីដែរ?

@ក្លឹបរាត្រី

មនុស្សមួយក្រុមកំពុងប្រារព្ធពិធីខួបកំណេីត ម្នាក់ៗមេីលទៅហាក់ដូចសប្បាយរីករាយខ្លាំងណាស់ ខ្លះរាំគ្រវីខ្លួនទៅតាមចង្វាក់ភ្លេងពីព្រោះជាតិសុរាកំពុងតែជ្រាប ខ្លះអង្គុយសេីចហេីយខ្លះទៀតក៏នាំគ្នាស្រែកហ៊ោរកញ្ចៀវឲ្យទ្រហឹងតែម្ដង។ រំពេចនោះកម្លោះតូចរូបស្រស់ម្នាក់ក៏បានឧទានឡេីងទៅកាន់ម្ចាស់ខួបដែលត្រូវជាអតីតសិស្សប្អូនរបស់ខ្លួន។

"Heeseung ~ខ្ញុំនិង Taehyunសូមលាទៅមុនហេីយ!"

"នៅបន្ត្តិចទៀតទៅណា៎..." Heeseung បង្អូសសម្លេងរួចសម្លឹងទៅកាន់Beomgyuដែលកំពុងឈរទ្រេតទ្រត។

"មិនកេីតទេ! មេីលតែគេចុះ គេឈរឡេីងលែងចង់ជាប់ទៅហេីយ" Taehyun ពោលឡេីងដោយជួយទប់Beomgyuកុំឲ្យដួល។

" មិនអីទេ! សូមធ្វេីដំណើរដោយសុវត្ថិភាព" Heeseung ញញឹមបន្តិច រួចបន្តការសប្បាយជាមួយនឹងមិត្តភក្តិផ្សេងទៀត។

" តោះយេីងទៅវិញ!" Taehyun និយាយទៅកាន់Beomgyu ហេីយក៏គ្រាBeomgyuសម្ដៅទៅកាន់ច្រកចេញ។

" Taehyun យេីងចង់ក្អួត!" Beomgyu និយាយទៅកាន់ Taehyun ដោយធ្វេីមុខជូរហួញ គេពិតជាមានអារម្មណ៍ថាពិបាកក្នុងខ្លួនខ្លាំងណាស់ដោយសារផឹកអស់ច្រេីនពេក។

"ប្រាប់ហើយថាកុំឲ្យដាក់ជ្រុល តែមិនព្រមស្ដាប់ទេ!" Taehyun រអ៊ូងូវៗហេីយក៏នាំBeomgyuទៅកាន់បន្ទប់ទឹកសិនព្រោះខ្លាចBeomgyuក្អួតតាមផ្លូវ។

"ទ្រាំលែងបានហេីយ!ជិតដល់នៅ?" Beomgyuពោលឡេីងទាំងធីងធោងព្រោះគេចង់លេចក្អួតទៅហេីយ។

"ជិតដល់ហេីយកុំទាន់អាលក្អួត!" Taehyun ប្រញាប់ដេីរញាប់ជេីងតែរំពេចនោះពួកគេក៏បានបុកនឹងបុរសម្នាក់ដែលទេីបចេញមកពីបន្ទប់ទឹក។

"អ៊ួក!!"

Taehyun បេីកភ្នែកធំៗពីព្រោះBeomgyuបានក្អួតចេញមកហេីយរឹតតែធ្វេីឲ្យភ្ញាក់ផ្អេីលទៀតនោះគឺBeomgyuបានក្អួតដាក់បុរសដែលពួកគេបានបុកអម្បាញ់មិញ។

ជំពប់ស្នេហ៍លោកCEO (ផ្អាក)Where stories live. Discover now