Part 7: តាមសម្លាប់

133 13 121
                                    


នៅតាមផ្លូវត្រឡប់ទៅវិញ Beomgyu មិនបាននិយាយអ្វីឡេីយពីព្រោះគេកំពុងគិតពីសំណេីរបស់ Soobin ហើយភាពស្ងប់ស្ងាត់ខុសទម្លាប់របស់គេបានធ្វេីឲ្យ Soobin ងឿងឆ្ងល់ជាខ្លាំង។

" Beomgyu ឯងក្លាយជាមនុស្សគតាំងពីពេលណា?" Soobin ឧទានឡើងព្រោះក្នុងឡានមានសភាពស្ងប់ស្ងាត់ពេកហេីយ។

"ម៉េចក៏មិនជជែកគ្នាដូចពេលដែលមក?"

"ក្រែងលោកចូលចិត្តភាពស្ងប់ស្ងាត់មិនអញ្ចឹងឬ?" Beomgyu សួរបកទៅវិញពីព្រោះលេីកមុន Soobin មានអារម្មណ៍ថារំខាននៅពេលដែល Beomgyu និយាយគ្នានៅក្នុងឡាន។

"ពិតមែនហើយ!" Kris បន្ថែមល្បោយ បេីចាំមិនខុសពេលដែលគេនិយាយគ្នាជាមួយ Beomgyuលេីកមុន , Soobin ប្រាប់ឲ្យពួកគេស្ងាត់មាត់ តែពេលនេះបែរជាផ្ទុយទៅវិញ។

"បេីមិនចង់និយាយក៏អត់ទៅ" Soobin ស្ពឹកមុខបន្តិច ហើយក៏គ្មានអ្វីតបតពីព្រោះគ្រប់យ៉ាងវាអញ្ចឹងមែន របៀបថាពេលគេឡូឡាឲ្យគេស្ងាត់ ហើយដល់ពេលគេស្ងាត់តាំងឆ្ងល់ថាគេហ្នឹងក្លាយជាមនុស្សគ។ យ៉ាប់ណាស់ Bro bin!!

"ចៅហ្វាយខ្ញុំមានអារម្មណ៍ថាមានអ្នកតាមពួកយេីងពីក្រោយ!" Krisនិយាយទៅកាន់ Soobin ពីព្រោះគេឃេីញឡានមួយបេីកតាមក្រោយពួកគេរហូត។

"ឡានពណ៌ខ្មៅនោះមែនទេ?" Soobin សួរបញ្ជាក់ពីព្រោះគេក៏កត់សម្គាល់ឃេីញដូចគ្នាថាឡានមួយនោះបេីកតាមពួកគេតាំងពីចេញមក។

"បាទ ពិតមែនហើយ!" Kris

"មានរឿងមិនស្រួលហើយ!" Soobin ឧទានឡើងព្រោះមានអារម្មណ៍ថាពួកដែលតាមពួកគេគឺមិនមានបំណងល្អឡេីយ។

"កុំប្រាប់ឲ្យសោះណា ថាជាសត្រូវរបស់លោក?" Beomgyu ដាច់ចិត្តសួរពីព្រោះស្ថានការណ៍នៅពេលនេះគឺមិនសូវល្អប៉ុន្មានឡេីយ។

"ប្រហែលហើយ!"

"តេីជាអ្នកណាទៅ? តេីលោកធ្លាប់មានរឿងជាមួយអ្នកណាដែរទេ?"

ពេលដែលឮសំណួររបស់ Beomgyu, Soobinស្ងាត់បន្តិចព្រោះគេមិនដឹងនោះទេថាអ្នកណាមានបំណងអាក្រក់មកលេីគេ ហើយនេះមិនមែនលេីកទីមួយឡេីយដែលមានមនុស្សតាមចាត់ការគេបែបនេះ។

"យេីងម៉េចនឹងដឹងទៅថាអ្នកណាមានបំណងល្អឬមិនល្អ!"

"ចៅហ្វាយមិនធ្លាប់មានរឿងជាមួយអ្នកណាទេ ក៏ប៉ុន្តែក្នុងសង្គមមួយនេះសម្បូរអ្នកចង់ប្រជែងណាស់"  Kris បកស្រាយប្រាប់ Beomgyu ពីព្រោះSoobin ជាមនុស្សដែលល្បីឈ្មោះនិងជោគជ័យរឿងជំនួញ ដូច្នេះប្រាកដជាមានអ្នកដែលចង់កម្ចាត់ហេីយ។

ជំពប់ស្នេហ៍លោកCEO (ផ្អាក)Where stories live. Discover now