Part2: បន្លំខ្លួន

203 16 6
                                    

ថ្ងៃថ្មីក៏បានចាប់ផ្ដើម ដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យទេីបBeomgyu មិនទៅធ្វេីការនៅឯក្រុមហ៊ុន ក៏ប៉ុន្តែគេបានទៅហាងកាហ្វរបស់ Taehyun ដេីម្បីជួយការងារ។

តាមពិតទៅហាងកាហ្វេមួយនេះអាចដំណេីរការបាន ក៏ដោយសារតែTaehyun និង Beomgyu ចូលហ៊ុនជាមួយគ្នាដោយប្រេីប្រាក់សន្សំរបស់ពួកគេ។

"Beomgyu ហា~ឯងមេីលហាងផង! យេីងយកកាហ្វេទៅឲ្យម៉ូយប្រចាំ" Taehyun

"អូខេ មិនបាច់បារម្ភទេ!" Beomgyuនិយាយបណ្ដេីរហេីយជូតតុបណ្ដេីរដោយមិនភ្លេចរាំកាច់រាងដូចជាស្វា។

"យេីងទៅសិនហេីយ" និយាយចប់Taehyunប្រញាប់ចេញទៅទុកឲ្យBeomgyuមានអារម្មណ៍ថាភ័យៗយ៉ាងម៉េចមិនដឹងពីព្រោះគេមិនសូវចេះឆុងកាហ្វេប៉ុន្មាននោះទេ ចុះប្រសិនបើមានអ្នកមកទិញ តេីឲ្យគេធ្វេីយ៉ាងម៉េចទៅ?

"សូមកុំឲ្យមានភ្ញៀវអីលោកអេីយ!" Beomgyuនិយាយជីពអូ៊ចៗតែម្នាក់ឯងហេីយរំពេចនោះទូរស័ព្ទរបស់គេស្រាប់តែរោទិ៍ឡេីង។

"អាឡូ លោកKai,តេីមានការអ្វីដែរ?"

(Beomgyu ខ្ញុំមានរឿងចង់ឲ្យឯងជួយ)

"តេីរឿងអ្វីទៅ?"

(គឺថា...នែក..@#+-_-*"&/?") Kai

"ហាស!ថាម៉េច?" Beomgyuបេីកភ្នែកធំៗដោយសារតែសំណេីរបស់Kai។

(ជួយខ្ញុំម្ដងទៅណា...ចាំខ្ញុំតម្លេីងប្រាក់ខែឲ្យ)

"ពិតមែនហ្អេស? យល់ព្រម" គ្រាន់តែឮថាតម្លេីងប្រាក់ខែភ្លាមBeomgyuញញឹមបិទមាត់លែងជិតតែម្ដងហេីយ។

(ល្អ...ជួបគ្នាថ្ងៃស្អែក) និយាយចប់Kaiក៏ដាក់ទូរស័ព្ទចុះ។

"មានអីទៅពិបាក ប៉ុណ្ណឹងសុីផុយ"  Beomgyuញញឹមចុងមាត់យ៉ាងមានអំណួត។

[Skip]

នៅពេលល្ងាច

BeomgyuនិងTaehyunបាននាំគ្នាមកផ្សារទំនេីបដេីម្បីទិញរបស់ប្រេីប្រាស់។

"នែ Beomgyu តេីឯងញញឹមរឿងអី?ហេតុអីក៏មេីលទៅដូចជាសប្បាយចិត្តម្ល៉េះ? Taehyun ដាច់ចិត្តសួរBeomgyu ព្រោះគេឃេីញBeomgyuដូចជាសប្បាយអរខុសពីធម្មតា។

"គ្មានអីទេ!"

"កុំមកបោកយេីង ឆាប់ប្រាប់ភ្លាមមក!" Taehyun ជ្រឹមភ្នែកសង្ស័យពីព្រោះ Beomgyu ធ្វើខ្លួនប្លែកៗដូចមានរឿងអ្វីលាក់បាំង។

ជំពប់ស្នេហ៍លោកCEO (ផ្អាក)Where stories live. Discover now