នៅពេលដែលឃើញប្អូនមានទឹកមុខមិនល្អបែបនេះក៏បង្វែរប្រធានបទ<ញ៉ាំទៅៗកុំគិតច្រើនអី>ជីន
<ថ្ងៃនេះបងគ្មានការងារទេមែនទេ?>យ៉ុនហ្គី
<គ្មានទេ>ជីន
<ខ្ញុំឆ្អែតហើយ ខ្ញុំទៅធ្វើការហើយបងប្រុស សេហ៊ុនទៅក្រុមហ៊ុន>យ៉ុនហ្គី
<បាទចាហា្វយ>សេហ៊ុន
សេហ៊ុន អារីសជាជំនិតរបស់យ៉ុនហ្គីអាយុ23ឆ្នាំ។
<ម៉ែដោះរៀបចំទៅ>ជីន
<ចា៎អ្នកប្រុស>ម៉ែដោះ
#ក្នុងឡាន
នៅពេលសេហ៊ុនកំពុងបើកឡានសុខៗស្រាប់តែក្រឡេកឃើញមានឡានបើកតាមពីក្រោយ
<ចាហ្វាយមានគេបើកឡានតាម>សេហ៊ុន
< អញ្ចឹងឆាប់បើកឱ្យលឿនទៅ >យ៉ុនហ្គី បញ្ជាកូនចៅដូចទឹកមុខរៀបស្មើព្រោះមិនមែនជាលើកទី1ទេដែលមានឡានបើកតាមពីក្រោយ។
<បាទចាហ្វាយ>សេហ៊ុន
ដោយសារតែការតាមខ្លាំងពេកសេហ៊ុនក៏បើកដល់កន្លែងស្ងាត់មួយដោយមិនបានប្រយ័ត្នក៏....
ផាំង!!!!!!!!
ឡានត្រូវបានបុកឲ្យក្រឡាប់ តែក៏សំណាងព្រោះមិនត្រូវរបួសធ្ងន់គ្រាន់តែសន្លប់ ភ្លាមៗពួកដែលបង្កក៏បើកឡានរត់បានទៅ។មួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់លិចឡើងមកនិងជួយនាយទាំង2
<យ៉ុនហ្គីៗ យ៉ាងមិចហើយ>ដោយហៅយ៉ាងណាក៏នាយមិនភ្ញាក់នាយតូចក៏នាំនាយទាំង2ទៅស្នាក់ក្នុងផ្ទះតូចមួយ។
នៅពេលរៀបចំឲ្យនិយាយទាំង2គេងឱ្យស្រួលបួលហើយនាយតូចឃើញប្រទះនៅលើក្បាលរបស់យ៉ុនហ្គីមានស្នាមរបួស។
< របួសជ្រៅដែរតើនៀកនេះចេះយើងមកឃើញទាន់ បើយើងមកបន្ទាន់នៀកហើយនឹងទៅជាយ៉ាងណាទៅ > រួចចង់ងាកមុខមកឱ្យយើងឃើញថា គេនេះហើយ ជាជីមីន សាតាន់
< បើយើងមិនសុំទេវតាព្រេងវាសនាមើលព្រេងវាសនារបស់បងទេតើបងនឹងទៅជាយ៉ាងមែនហើយនៅពេលនេះ>និយាយដោយយកដៃរបស់ខ្លួនទៅអង្អែលលើស្នាមរបួសរបស់យ៉ុនហ្គី បន្តិចក្រោយមកវាក៏រលប់ដោយគ្មានស្លាកស្នាមសូម្បីបន្តិចនៅលើក្បាលរបស់នាយ។
#រសៀល
រសៀលបន្តិចនីកម្លោះយ៉ុនហ្គីក៏ភ្ញាក់ពីសន្លប់ដឹងខ្លួននិងងាកមើលជុំវិញខ្លួន។
<ទីនេះជាកន្លែងណា>យ៉ុនហ្គី ពោលទាំងឆ្ងល់ក្នុងចិត្ត
ភ្លាមនោះទ្វារបន្ទប់ក៏បានបើកឡើង< អា!លោកភ្ញាក់ហើយមកញ៉ាំបបរសិនមក >ជីមីន
< លោកជាអ្នកជួយខ្ញុំមែនទេ >យ៉ុនហ្គី
< មែនហើយ ខ្ញុំឃើញឡានរបស់លោកនៅក្បែរនោះក៏ចូលទៅមើល រកឃើញពួកលោកសន្លប់នៅក្នុងនោះក៏នាំមកទីនេះតែម្ដងទៅ>ជីមីន
< អរគុណលោកហើយ តើលោកឈ្មោះអីទៅ>យ៉ុនហ្គី
នាយតូចគិតមួយសន្ទុះក៏ញញឹមនិងពោលទៅកាន់អ្នកកំលោះ< ខ្ញុំឈ្មោះជីមីនអាចហៅខ្ញុំថាជីក៏បានដែរ>ជីមីន
នាយកំលោះមើលមុខនាយតូចដោយឥតព្រិចពីព្រោះស្នាមញញឹមរបស់នាយតូចពិតជាស្រស់ស្អាតណាស់។
( ជាមនុស្សឬទេវតាហ្នឹងស្អាតខ្លាំងម្ល៉េះ ស្អាតជាមនុស្សស្រីទៀត)យ៉ុនហ្គី នាយពោលក្នុងចិត្តទាំងញញឹមយើងមកខាងក្រៅតិចៗតែទោះជាគិតក្នុងចិត្តយ៉ាងណាក៏ជីមីនបានឮដែរព្រោះគេជាទេវតា។
ជីមីនសើចបន្តិចនិងគួរតែកាន់នាយកំលោះ<លោកលោកឈ្មោះអី>{ធ្វើជាសួរតាមពិតដឹងឈ្មោះគេសោះហ្នឹងហាសខ្មីន}
< ខ្ញុំឈ្មោះយ៉ុនហ្គី ហ្វារីដា >យ៉ុនហ្គី
< អូត្រកូលហ្វារីដា ហេតុអីបានជាលោកមកដល់ទីនេះ >ជីមីន
< មានជួយដេញតាមសម្លាប់ពួកខ្ញុំ >យ៉ុនហ្គី
< សម្លាប់មែនទេ ចុះលោកមានដឹងថាពួកគេជាអ្នកណាទេ>ជីមីនសួរដូចទឹកមុខរៀបស្មើ
<ខ្ញុំមិនទាន់ដឹងទេ>យ៉ុនហ្គី នេះដឹងប៉ុន្តែនាយជ្រើសរើសការកុហក ព្រោះមិនទាន់ទុកចិត្តជីមីនបាននៅឡើយ។
< អញ្ចឹងហេស មិនអីទេលោកសម្រាកតាមសម្រួលចុះខ្ញុំមិនរំខានទៀតទេ>ជីមីន និយាយរួចគេមានក៏ដើរចេញទៅដើម្បីមើលថាសេហ៊ុនដឹងខ្លួនឬនៅ
បន្ទាប់ពីចេញពីបន្ទប់សម្រាករបស់យ៉ុនហ្គីមកជីមីនក៏ដើរចូលបន្ទប់មួយទៀតនៅក្បែរនោះ។
#ក្រាក
គ្រាន់តែបើកទ្វាភ្លាមក៏ឃើញសេហ៊ុនអង្គុយនៅលើគ្រែ
<លោកដឹងខ្លួនហើយមែនទេ?>ជីមីន
<បាទ លោកជាអ្នកជួយខ្ញុំមែនទេ?ចុះចាហ្វាយខ្ញុំនោះគាត់យ៉ាងមិចហើយ>សេហ៊ុន
<មែនហើយ ចំណែកចាហ្វាយលោកគេដឹងខ្លួនហើយពេលនេះកំពុងញ៉ាំអាហារ>ជីមីន
<បាទអគុណលោកហើយលោក.....>សេហ៊ុន
<ជីមីនហៅខ្ញុំថាជីមីនបានហើយ>ជីមីន
<បាទ>សេហ៊ុន
<លោកសម្រាកសិនចុះខ្ញុំទៅយកអាហារមកឲ្យ>ជីមីន
<បាទរំខានលោកហើយ>សេហ៊ុន
<បាទមិនអីទេ>ជីមីន និយាយហើយក៏ដើរចេញទៅបាត់ទៅ
#ខាងក្រៅ
ជីមីនដើរចេញមកហើយក៏ផ្ទាត់ដៃបន្តិចក៏បានបបរមួយចាន(ហេតុតែគេទេវតា) ហើយក៏កាន់យកទៅឲ្យសេហ៊ុន។
#តុក តុក
<អញ្ជើញចូល>សេហ៊ុន
<នេះបបររបស់លោក>ជីមីន
<បាទអគុណហើយ>សេហ៊ុន
<តាមសម្រួលចុះ>ជីមីន រួចក៏ចេញទៅ
#យ៉ុនហ្គី
<មុខរបស់គេដូចទៅនិងមនុស្សក្នុងយល់បិន្តរបស់ខ្ញុំណាស់>យ៉ុនហ្គី
#តុក តុក
<ខ្ញុំចូលទៅបានទេ>ជីមីន
<បាទចូលមក>យ៉ុនហ្គី
#ក្រាក
<លោកញ៉ាំរួចហើយមែនទេ?>ជីមីន
<បាទ>យ៉ុនហ្គី
<ឡានរបស់ពួកលោកខ្ញុំយកទៅឲ្យគេជួសជុលហើយប្រហែល2/3ថ្ងៃទៀតរួចហើយ>ជីមីន
<បាទអគុណណាស់>យ៉ុនហ្គី
< អញ្ចឹងខ្ញុំយកចានទៅទុកវិញហើយ >ជីមីន
< មិនអីទេចាំខ្ញុំធ្វើខ្លួនឯងវិញ >យ៉ុនហ្គី
< តាមចិត្ត >ជីមីន
នៅពេលយ៉ុនហ្គីទៅបាត់
(ទ្រង់នៅតែបែបនេះទោះអ្នកណាគិតថាទ្រង់សោះកក្រោះ តែសម្រាប់យើងទ្រង់នៅតែកក់ក្ដៅ)ជីមីនគិតក្នុងចិត្ត
កំពុងតែគិតសុខស្រាប់តែគេទះស្មានគេពីក្រោយ
<អុះ!អ្នកណា>ជីមីន សួរដោយកែវភ្នែកបង្ហាញពីអំណាច
<គឺយើងទេម្ចាស់បង>ថេយ៉ុង សាតាន
ថេយ៉ុង សាតានជាបុត្រពៅរបស់ព្រះអាទិទេពទ្រង់មានម្ចាស់ចិត្តរួចហើយ គឺជុងហ្គុក សាន់ត្រា ឬ ទេវតាព្រេងវាសនា។
<ឯងមកយ៉ាងមិច បិតាជ្រាបទេ>ជីមីន
<ទ្រង់ជ្រាបហើយ ដោយសារទេវតាវាសនាឲ្យយើងមកជួយទ្រង់>ថេយ៉ុង
<ឯងមកក៏ល្អដែរតែនិយាយធម្មតាទៅបានហើយ ហើយដើរចូលតាមទ្វាផង>ជីមីន
<ព្រះបាទ>ថេយុ៉ងនិយាយហើយចេញទៅបាត់ទៅ
បន្តិចក្រោយមកក៏សំឡេងចេញពីទ្វាខាងមុខ
#តុក តុក
ឮបែបនេះយ៉ុនហ្គីក៏ដើរទៅបើក
#ក្រាក
<លោកមករកអ្នកណា>យ៉ុនហ្គី និយាយដោយមើលថេយ៉ុងពីលើដល់ក្រោម
(នេះគឺទេវតាសង្រ្គាមមែនទេមុខដូចពេលនៅជាទេវតាណាស់)ថេយ៉ុងគិតក្នុងចិត្តHannah
YOU ARE READING
និស្ស័យស្នេហ៍ទេវតាតូច
Fanfictionវាជារឿងប្រភេទអភិនីហារស្នេហារវាងរាជបុត្ររបស់ព្រះអទិទេពនិងស្ដេចសង្គ្រាមដែលត្រូវទទួលទោសពិសោធន៍ ព្រោះទ្រង់និងបុត្ររបស់អទិទេពបានចាប់ចិត្តលើគ្នា