នៅលើដំណាក់មួយនៃឋានសួគ៌កំពុងមានទេវតាបីអង្គស្ថិតនៅទីនោះ ដោយមានមួយអង្គមានឋានៈខ្ពស់ជាងគេ និងជាបិតារបស់រាងតូចល្អិតមួយអង្គទៀតដែលឈរនៅក្នុងក្រោម និងកំពុងលន់ទួលសុំក្ដីមេត្តា ពីទ្រង់ដូចគ្នា<បិតាសូមឲ្យពួកយើងសមបំណងម្ដងទៅ តាំងពីបុត្រប្រសូតមកពុំដែលសុំបិតាម្ដងទេតែលើកនេះបុត្រសុំឲ្យបិតាបំពេញបំណងរបស់បុត្រម្ដង>រាងតូច ជីមីនសាតាន កំពុងលន់ទួលអង្វរទៅកាន់បិតារបស់ខ្លួន ឱ្យបំពេញបំណងនៃសេចក្ដីស្នេហារបស់ខ្លួន។
ព្រះអធិរាជក៏តបទៅវិញដោយរក្សាទឹកមុខមាំដដែល
< បុត្របិតា បិតានិងសម្រេចបំណងរបស់បុត្រទៅចុះប៉ុន្តែបិតាមានកិច្ចការត្រូវនិយាយជាមួយនឹងទេវតាសង្គ្រាមសិន ដូចនេះសូមបុត្រចេញទៅខាងក្រៅសិន> គ្រាន់តែលើកបិតាខ្លួននិយាយបែបនេះភ្លាមជីមីនសាតានក៏ជាផ្ដើមងាកសម្លឹងទៅកាន់គូស្នេហ៍របស់ខ្លួនភ្លាមដោយទឹកមុខព្រួយបារម្ភជាខ្លាំង។ចំណែកឯទេវតាសង្គ្រាម នៅពេលដែលឃើញនាមជាគួរស្នេហ៍មានទឹកមុខព្រួយបារម្មណ៍ដូច្នេះក៏ញញឹមស្រាលៗរួចមុខក្បាលឱ្យគេចេញទៅ។ ដែលឃើញថាគួរស្នេហ៍របស់ខ្លួន បង្ហាញទឹកមុខយ៉ាងច្បាស់ថាមិនអីទេទ្រង់វាចេញទៅតាមសម្ដីរបស់នាងជាបិតា។
នៅពេលដែលឃើញគួរស្នេហ៍របស់ខ្លួនចេញទៅបាត់ យ៉ុនហ្គីតូនីម៉ាត្រាដែលជាទេវតាសង្គ្រាមក៏ពោលទៅកាន់អ្នកដែលមានឋានៈធំជាងខ្លួនថា÷
<ព្រះអង្គទ្រង់មានលក្ខខណ្ឌអ្វីឲ្យទូលបង្គំធ្វើតាម មែនឬទេ> គ្រាន់តែឮ បែបនេះភ្លាម ព្រះអទិទេពក៏ ញោចស្នាមញញឹមចុងមាត់បន្តិចនិងពោលទៅកាន់ទេវតាសង្គ្រាមវិញ÷
< យើងពុំដែលប្រកាន់និងទ្រង់ឡើយហើយក៏ពុំដែលរើសអើងទ្រង់ដែលមានឋានៈដូចទាបជាងបុត្ររបស់យើងប៉ុន្តែបើទ្រង់មានចិត្តស្រឡាញ់ចង់បានលើបុត្ររបស់យើងនោះទ្រង់ត្រូវពិសោធន៍ឲ្យយើងជាមុនសិន>គ្រាន់តែលើបែបនេះភ្លាមទេវតាសង្គ្រាមក៏លើកចិញ្ចើមឡើងដើម្បីសួរទៅកាន់ព្រះអាទិទេពវិញ។
<ការទ្រង់ចង់ពិសោធន៍យើងដែលអ្វីទៅ?>យ៉ុនហ្គី តូនីម៉ាត្រា
គ្រាន់តែឮបែបនេះភ្លាមព្រះអទិទេពក៏តទៅវិញដោយញញឹម< យើងចង់ឲ្យព្រះអង្គចុះទៅឆ្លងគ្រោះនៅឋាន:កណ្ដាលរយៈពេលមួយជាតិរបស់មនុស្ស តើទ្រង់យល់ព្រមនិងសំណើររបស់យើងទេ?>ព្រះអទិទេព
< យើងយល់ព្រមគ្រប់យ៉ាង ទោះត្រូវចុះទៅឆ្លងគ្រោះ ប៉ុន្មានជាតិក៏យើងយល់ព្រម តើទ្រង់ចង់ឱ្យយើងចុះទៅឆ្លងគ្រោះអ្វី?>យ៉ុនហ្គី
<យើងនឹងឲ្យទ្រង់ចុះទៅឆ្លងគ្រោះស្នេហ៍ តែទ្រង់យល់ព្រមទេ>ព្រះអាទិទេពមានបន្ទូលមួយៗច្បាស់ៗទៅកាន់ទេវតាសង្គ្រាម។
<ល្អយើងយល់ព្រមគ្រប់យើង ឲ្យតែទ្រង់សម្រេចបំណងរបស់យើង>យ៉ុនហ្គី
<ល្អនៅពេលដែលទ្រង់ឆ្លងគ្រោះរួចយើងនិងបំពេញបំណង់ទ្រង់>បន្ទាប់ពីមានព្រះបន្ទូលចប់ទ្រង់ក៏គ្រវីហត្ថាបន្តិច រួចក៏លិចនូវប្រហោងដ៏ធំមួយមានពន្លឺពណ៌ស្វាយ
គ្រាន់តែឃើញបែបនេះទេវតាសង្គ្រាមធ្វើប្រញាប់រហ័សខ្លួនលោតចុះទៅទីនោះ។
#ខាងក្រៅ
នៅក្រៅដំណាក់ពេលនេះមានរំជួយយ៉ាងខ្លាំងប្រៀបដូចជាមាននរណាមកអង្រួនយ៉ាងដូច្នោះ ដោយឃើញហេតុការណ៍ពុំស្រួលខ្លាចបិតារបស់ខ្លួនធ្វើបាបគូរស្នេហ៍របស់ខ្លួននោះក៏ស្ទុះទៅមើល។
< បិតា...ហុឹក....បិតាកំពុងធ្វើអីហ្នឹង...ហុឹង....តើទ្រង់កំពុងតែធ្វើអ្វីហ្នឹង!>ជីមីនគ្រាន់តែយាងចូលដល់ភ្លាមក៏ស្លុតចិត្តនិងមានបន្ទូលទាំងខឹងក្រេវក្រោធទៅកាន់បិតារបស់ខ្លួន។
<យើងគ្រាន់តែចង់ពិសោធន៍ថាទេវតាសង្គ្រាមមានចិត្តទៅលើបុត្រស្មោះដែរឬទេ?ហើយ....> មិនទាន់ទាំងនិយាយជាប់ផងជីមីនក៏ចូលខ្លួនមកនិយាយកាត់÷
< ទើបឲ្យទ្រង់ចុះទៅឆ្លងគ្រោះនៅឋានកណ្ដាលមែនទេ!...ហុឹស...>ជីមីន
< បិតាគ្រាន់តែចង់ឱ្យគេចេះតែឆ្លងគ្រោះស្នេហ៍ទទួលការលំបាកតែប៉ុណ្ណោះ ហើយនៅពេលដែលគេចុះទៅឆ្លងគ្រោះស្នេហ៍រួចរាល់នោះកម្លាំងធាតុរបស់គេនិងកើនឡើង ដូច្នេះវាគ្មានរឿងអ្វីដែលខុសនោះទេ> ទ្រង់មានបន្ទូលដោយទឹកមុខនិងធឹងមិនប្រែសូម្បីបន្តិច។
<បិតាធ្វើអ្វីដែលបិតាគិតថាសមតែចុះ...ហុឹក... ប៉ុន្តែសូម្បីបិតាកុំហាមបុត្រដើម្បីជួយទេវតាសង្គ្រាមឆ្លងគ្រោះមួយនេះអី> ជាមាននិយាយទាំងទឹកមុខមាត់ទៅកាន់បិតារបស់ខ្លួន។
បន្ទាប់ពីឮពាក្យសម្ដីបុត្ររបស់ខ្លួនទ្រង់ក៏សញ្ចឹងគិតបន្តិចនិងមានព្រះបន្ទូលទៅវិញដោយសំឡេងស្រាលស្រទន់<ល្អបិតាមិនអាចហាមឃាត់ព្រះទ័យបុត្របានទេ>
# ត្រឡប់មកមើលទេវតាសង្គ្រាមវិញ
ពេលនេះទ្រង់កំពុងមានព្រះបន្ទូលនៅក្នុងចិត្ត (បន្ទាប់ពីឆ្លងគ្រោះមួយនេះហើយយើងនឹងបានជួបគ្នាសមបំណងហើយណាជីមីនយើងហ្នឹងឱ្យអូន នូវអ្វីដែលអូនចង់បាន)និងស្រែកយ៉ាងខ្លាំងនៅប្រយោគចុងក្រោយ< បងស្រឡាញ់អូនជីមីនសាតាន!បងសន្យាថាទោះចូលទៅឆ្លងគ្រោះលើកនេះមិនប៉ះពាល់អ្នកក្រៅអូនដែរ>យ៉ុនហ្គីស្រែករហូតភ្ញាក់ពីសុបិន្តនិងស្ទុះងើបឡើងពីគ្រែ
<យល់សប្តិបែបនេះទៀតហើយ>មែនហើយរឿងគ្រប់យ៉ាងដែលកើតឡើងអម្បាញ់មិញគឺជាការយល់សប្តិប៉ុណ្ណោះ ប៉ុន្តែវាប្រៀបដូចជាការពិតយ៉ាងអញ្ចឹង។
យ៉ុនហ្គី ហ្វារីដាCEOក្រុមហ៊ុនឆ្នៃពេជ្រវ័យក្មេងអាយុ24ឆ្នាំជាមហាសេដ្ឋីទី2ក្នុងប្រទេសនាយជាមនុស្សសោះកក្រោះ មានរូបរាងស្រស់សង្ហាក្មេងជាងអាយុរបស់នាយ មានស្រីជាច្រើនប្រាថ្នាក្រោមទ្រូងនាយតែនាយកម្លោះខ្វាយខ្វល់។នាយមានបងប្អូន2នាក់ នាយជាកូនទី2ក្នុងគ្រួសារដោយមានបងប្រុសឈ្មោះសុកជីន ហ្វារីដាមានអាយុ26ឆ្នាំ។នាយជាមនុស្សមឺងម៉ាត់ ម៉ត់ចត់និងការងារអ្វីដែលពិសេសនោះមានរូបរាងមុខមាត់ស្អាតសង្ហាជាងអាយុរបស់នាយឬអាចនិយាយម្យ៉ាងទៀតថាក្មេងជាងវ័យ នាយជាតារាចម្រៀង សម្ដែង នឹងជាតារាបង្ហាញម៉ូតផងដែរ។នាយទាំង2កំព្រាម្ដាយឪពុក ព្រោះគាត់បានស្លាប់តាំងពីពួកគេនៅតូច ដោយសារគ្រោះថ្នាក់ចរាចណ៍។
យ៉ុនហ្គីនាយតែងតែយល់សប្តិបែបនេះរៀងរាល់យប់តាំងពីនាយអាយុ18ឆ្នាំមកម្លេះ។
#Skip
Morning
ពេលនេះរាងក្រាស់ចុះពីលើបន្ទប់ ដើម្បីញ៉ាំអាហារ ពេលព្រឹកជាមួយនឹងបងប្រុសសំណព្វចិត្តរបស់ខ្លួន។
< បងជីន>នាយពោលទាំងញញឹម
<អីយ៉ាថ្ងៃនេះព្រះអាទិត្យរះពីទិសខាងត្បូងហើយ បានជាប្អូនប្រុសរបស់ខ្ញុំនេះក្រោកលឿន>ជីន នាយពោលលេងសើចទាំងញឹមៗ
<បងប្រុសព្រឹកនេះមានអីញ៉ាំខ្លះ>យ៉ុនហ្គី
<ព្រឹកនេះបងធ្វើបបរ មកអង្គុយសិនមកបងមានរឿងចង់សួរ>ជីន
<មានរឿងអីមានទេបង>យ៉ុនហ្គី ពោលទាំងលើកចិញ្ចើម
< គឺបងចង់សួររឿងយល់សប្តិរបស់ឯងនោះ តើពេលនេះនៅទៀតមែនទេ? >ជីន
< មែនហើយបង នៅតែបែបនេះរាល់យប់ >យ៉ុនហ្គី
ពោលទាំងទឹកមុខមិនសូវល្អHannah
YOU ARE READING
និស្ស័យស្នេហ៍ទេវតាតូច
Fanfictionវាជារឿងប្រភេទអភិនីហារស្នេហារវាងរាជបុត្ររបស់ព្រះអទិទេពនិងស្ដេចសង្គ្រាមដែលត្រូវទទួលទោសពិសោធន៍ ព្រោះទ្រង់និងបុត្ររបស់អទិទេពបានចាប់ចិត្តលើគ្នា