ក្តុក!!សម្លេងកាតាបបានធ្លាក់ទៅលើឥតស្របពេលម្ចាស់បោះចោលទាំងកាយវិកាយនើយហត់អស់កម្លាំងជាខ្លាំងមុននឹងទំលាក់ខ្លួនទៅលើពូកដើម្បីតម្រេកខ្លួនអោយស្រួលជាងមុន។
🎶🎶🎶 សម្លេងចម្រៀងបានលឺលាន់ពេញត្រចៀករបស់កាយតូចដែលចាប់ផ្តើមម៉ួម៉ៅសឹងតែជាន់ហ្គាស់ស្ទុះទៅសំពងក្បាលអាអ្នកបើកអោយរាងម្តង។ ថេយ៉ុងលើកខ្នើយទៅទប់ត្រចៀកនឹងរមាលខ្លួនចុះឡើងៗនៅលើពូកអស់ជាង20នាទី
«ចង្រៃយ៎!! អញទ្រាំលែងបានហើយ»រាងស្រឡូនស្ទុះក្រោកឈរវឹងមុននឹងអូសខ្លួនទៅបន្ទប់ប្អូនស្រីជើងល្អដែលគ្រាន់តែឈរពីក្រៅក៏សម្លេងបាស់ចម្រៀងលាន់លឺសឹងតែបែកត្រចៀកដែរ។
បាំង!! ទ្វាបើកដោយស្នាដៃតូចៗមួយទំហឹងលឺលាន់សឹងតែរង្គើរផ្ទះបណ្តាលអោយអ្នកកំពុងរាំត្រេតអ៎ទប់ឆ្ងក់សម្លឹងមើលទៅកាន់បងប្រុសដែលធ្វើមុខម៉ួម៉ៅប្រៀបដូចគេបានវៃចំកណ្តាលមុខស្រស់ៗយ៉ាងអញ្ជឹង។«ហើយនេះបងមិនចេះគោះទ្វាទេហេស?»នាងតូចឈរច្រតចង្កេះស្រដីចោទសួរញ៉ែតៗទៅកាន់ថេយ៉ុងព្រោះគេចូលមកឆៅៗគ្មានមាយាទគោះទ្វាអោយត្រឹមត្រូវអីបន្តិច។ កាយតូចមិនស្រដីគេបានដើរចូលទៅបិទបាសចម្រៀងរួចក៏សម្រួលអារម្មណ៍មុននឹងដកដង្ហើមចូលហើយចាប់ផ្តើមនិយាយតែម្តង អត់ទេរ៉េបបានត្រូវ...
«ថេយ៍វីឯងមានយកខួរក្បាលគិតដែរទេហាស់ម៉ែអាណាបើកបាស់លឺលាន់តែឯងរហូតដល់ឆ្កែងើបឡើងព្រូស3 4ផ្ទះបែបនេះ??អត់ចេះមើលម៉ោងទេហេសថាយើងត្រូវមកពីរៀនវិញហើយឯងគួរតែដឹងដូចគ្នាថាយើងត្រូវការសម្រាកប៉ុន្តែឯងនៅតែបើកបាស់បើថាចង់រាំខ្លាំងណាស់ចាំយើងបោះឯងចូលទៅព្រៃអាម៉ាហ្សូន ទៅរាំក្រលែងក្រវីគូទជាមួយសត្វចម្លែកតែម្តងទៅខ្លួនជាស្រីទេតែក៉ំមើលសម្លេងច្រៀងដូចអាឡូឡានកិនកោតចេះសង្សារឯងថាពិរោះដែរ»«នែ បងថាអោយខ្ញ៉ំត្រឹមប៉ាស់ចម្រៀងបានហើយចាំបាច់អីនិយាយដល់សម្លេងខ្ញ៉ំដែរ?»នាងតូចតវ៉ាមិនសុខចិត្តកាលណាពេលលឺបងប្រុសបង្អាប់រឿងសម្លេងនាងម្តងៗ
«ថី យើងបាននិយាយអីខុសបើសម្លេងឯងដូចមាន់ត្រូវគេចាប់អាករមែន»កម្លោះតូចសកសៀតបន្តម៉ួម៉ៅណាស់អញថាស្អីក៏មិនចេះឈឺចឹងមានតែលើករឿងសម្លេងនាងនឹងឯង
YOU ARE READING
អ្នកបម្រើបណ្តូលចិត្ត❤️
Actionរឿងអភូតហេតុដែលនឹកស្មានមិនដល់នាំអោយក្មេងប្រុសម្នាក់បានចូលទៅក្នុងរឿងប្រលោមលោកប្អូនស្រីរបស់ខ្លួនបណ្តាលអោយគេធ្លាប់តែជាកូនអ្នកធូធារត្រូវមកធ្លាក់ខ្លួនដុនដាបដល់ថ្នាក់ក្លាយជាអ្នកបម្រើនៅក្នុងភូមិគ្រឹះត្រកូលចនដែលមានតួឯកទាំងពីរឈ្លោះគ្នាសឹងតែរាល់ថ្ងៃអ្វីដែលសំខា...