ភាគទី4;ចង់អោយថេយ៍គេងក្បែបង

3.4K 160 0
                                    

រឿង ជម្រកស្នេហ៍ដួងដារា
ភាគទី4



     ជុងហ្គុកនៅតែសង្ងំអោបថេយ៉ុងមិនព្រមលែងសោះគេពិតជានិកថេយ៉ុងខ្លាំងណាស់គេមិនចង់អោយថេយ៉ុងឃ្លាតចេញពីគេជាលើកទីពីរនោះទេលើកមុនគេនៅក្មេងគេមាត់រឹងមិនចេះគិតវែងឆ្ងាយបណ្ដោយអោយថេយ៉ុងចាកចេញប៉ុន្តែពេលនេះគេធំហើយគេនិងអោបក្រសោបថេយ៉ុងក្នុងរង្វង់ដៃមិនព្រមលែងឡើយទុះត្រូវប្រឈមជាមួយអ្វីក៏គេព្រម

     « លែងខ្ញុំបានហើយ »ថេយ៉ុងទាញជុងហ្គុកចេញមើលចុះនាយអោបគេឡើងស្អឹតរកដកដង្ហើមស្ទើរតែមិនរួច

     « យើងចូលទៅខាងក្នុងវិញទៅ »ជុងហ្គុកក៏បបួលថេយ៉ុងចូលទៅក្នុងវិមានវិញនៅខាងក្រៅយូរពេកមិនល្អនោះទេថេយ៉ុងក៏ព្រមព្រោះគេក៏មិនចង់នៅជាមួយជុងហ្គុកតែពីរនាក់យូរដែរ

     « អ៊ុំស្រី..ប៉ាម៉ាក់របស់ខ្ញុំទៅណាហើយ? »ថេយ៉ុងដើចូលមកក៏ឃើញតែអ្នកស្រីចនម្នាក់ឯងដែលអង្គុយលេងនៅទីនេះចុះប៉ាម៉ាក់របស់គេនោះ?

     « ត្រូវហើយថេយ៍ ប៉ាម៉ាក់ក្មួយទៅវិញហើយដោយសារតែមានការងាបន្ទាន់ហើយមិនចង់រំខានក្មួយនិងកូនជុងទើបពួកគាត់អោយក្មួយនៅទីនេះមួយយប់ »អ្នកស្រីចនញញិមមើលទៅថេយ៉ុងតាមពិតទៅគ្មានការងារសំខាន់អ្វីទេពួកគាត់រួមដៃគ្នាទើបត្រូវ

     « គឺ..»
     « ក្មួយគេងនៅទីនេះមួយយប់ទៅណាថេយ៍ »អ្នកស្រីចននិយាយកាត់ថេយ៉ុងមុនបង្ការទុកខ្លាចថាថេយ៉ុងអាចនិងបដឹសេដ

     « បាទ..អ៊ុំស្រី »មិនដឹងថាប្រកែកយ៉ាងម៉េចនោះទេបើគាត់និយាយអង្វរបែបនេះទៅហើយនោះមានតែយល់ស្របតាមគាត់គេងនៅទីនេះមួយយប់សឹនឯជុងហ្គុកមិននិយាយអ្វីនោះទេក្រៅពីលួចញញិមមិនដឹងថាមានល្បឹចអ្វីខ្លះទេ

     ក្រោយពីនោះពួកគេក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួនដោយបន្ទប់ជុងហ្គុកនិងថេយ៉ុងនៅជាប់គ្នា គ្រាន់តែចូលមកដល់ខាងក្នុងបន្ទប់ភ្លាមជុងហ្គុកក៏ប្រញាប់សម្អាតខ្លួនស្លៀកពាក់ឈុតគេងនិងទាញកំព្យូទ័រមកLiveគេខានLiveនិយាយជាមួយនាក់គាំទ្រយូរហើយគូរតែបង្ហាញខ្លួនខ្លះ គ្រាន់តែចាប់ផ្ដើមLiveភ្លាមមនុស្សចាប់ផ្ដើមចូលមើលរាប់លាននាក់ចំណែកឯcommentលោតឡើងជាបន្តបន្ទាប់មើលមិនទាន់នោះឡើយ

ជម្រកស្នេហ៍ដួងដារា✨« ចប់ »Onde histórias criam vida. Descubra agora