Part3:អាមនុស្សឆ្គួតកាម

136 14 0
                                    

សូមទោសចំពោះពាក្យពេចន៍មិនសមរម្យ🙏
_______

@ខុនដូ
ពេលនេះម៉ោង11យប់ទៅហើយទើបកម្មវិធីមួយនោះបានបញ្ចប់ហើយពេលនេះរាងតូចក៏បានត្រឡប់មកដល់ខុនដូររបស់គេវិញដូចគ្នាដែរតែមើលតាមរឹកពារហើយគឺគេមិនសូវអូខេប៉ុន្មានទេ។
«អួយសឺតត៎...ឈឺចង្កេះម្ល៉េះ»ថេយ៉ុងអង្គុយលើពូកទប់ចង្កេះខ្លួនឯងដោយភាពឈឺចាប់ មិនដឹងជាមុននិងមានរឿងស្អីខ្លះទេទើបបានជាឈឺបាក់បៀយ៉ាងនេះ ពេលនោះជីមីនក៏បានដើរចេញពីក្នុងបន្ទប់ទឹកដោយស្លៀកពាក់ឈុតគេងយប់រួចរាល់មកឃើញមិត្តវេទនាពេកក៏ដើរមកជិតសឹមលូកដៃជួយឈ្លីចង្កេះអោយមិត្តថ្នមៗ។

«ឯងកើតអីធ្ងន់ធ្ងរទេ? អោយយើងជូនទៅពេទ្យឬអត់?មើលទៅដូចវេទនាណាស់»ជីមីនឈ្លីបណ្ដើរសួបណ្ដើរទាំងបារម្ភចំពោះមិត្ត
«មិនអីទេគ្រាន់តែឈឺតែតិចប្រហែលព្រឹកលេងអីហើយ អរគុណឯងហើយទៅគេងទៅយប់ជ្រៅហើយយើងក៏គេងដែរណា»ថេយ៍និយាយហើយក៏បម្រាស់ខ្លួនចេញតិចៗ ជីមីនឃើញមិត្តខ្លួនលេងអីគេក៏ដើរទៅបន្ទប់របស់គេ ដែលនៅជាប់គ្នានិងបន្ទប់ថេយ៍ដែរដោយសារបន្ទប់ទឹករបស់គេមានបញ្ហាទើបគេចូលបន្ទប់ទឹកថេយ៉ុង។ ពេលជីមីនដើរទៅផុតរាងតូចក៏គិតស្រម៉ើស្រម៉ៃខ្លួនឯងនឹកឃើញនៅរឿងកាលពីប៉ុន្មានម៉ោងមុនដែលវាជាមូលហេតុដែលធ្វើអោយគេឈឺចង្កេះដល់ថ្នាក់នេះ

«អាមនុស្សប្រុសឆ្គួតជាមួយនិងកាមតណ្ហា សូម្បីតែយើងជាមនុស្សប្រុសក៏មិនលើកលែងដែរ កុំអោយយើងជួបលោកឯងម្ដងទៀតអោយ
សោះ»ថេយ៍គេងផ្អៀងខាំមាត់រំលឹករឿងមួយនោះមួយសន្ទុះគេខឹងគុំនិងនាយយ៉ាងខ្លាំងទម្រាំតែអាចធ្មេចភ្នែកគេងបានវាចូលជិតម៉ោង12យប់ទៅហើយ។

@វិមានចនមេអ៉ីសា
ដោយសារតែពេលនេះយប់ជ្រៅណាស់ទៅហើយទើបម៉ាដាមអោយដូហ៊ុននាំជុងហ្គុកអោយចូលមកសម្រាកនៅវិមានជាមួយគាត់សិន យប់នេះវាជាយប់ដំបូងហើយបន្ទាប់ពីជុងហ្គុកចាកចេញទៅនៅខាងក្រៅច្រើនឆ្នាំ នាយដើរចូលមកខាងក្នុងដោយមានជំនួយពីដូហ៊ុនជួយគ្រា តែហេតុអីទើបសភាពរបស់ជុងហ្គុកយ៉ាប់យ៉ាងនេះ? ដល់ថ្នាក់ដើរមិនចង់រួចផង។

«ឆាលីនាំអ្នកប្រុសទៅកាន់បន្ទប់របស់គេទៅ មើលទៅមិនដឹងជាទៅជាន់កែងអ្នកណាទេទើបត្រឡប់មកវិញដល់ថ្នាក់នេះ»ម៉ាដាមអ៉ីសាសម្លឹងកូនប្រុសទាំងគ្រវីក្បាល រួចក៏ឡើងទៅកាន់បន្ទប់របស់គាត់ ចំនែកឆាលីក៏បានជួយគ្រាជុងហ្គុកមកកាន់បន្ទប់របស់គេដែលស្ថិតនៅជាន់ទីពីរ។
ឆាលីមានអាយុ25ឆ្នាំគេជាអ្នកបម្រើនៅវិមាននេះមកយូហើយៗកុំបាច់ឆ្ងល់វិមានរបស់ម៉ាដាមគឺគ្មានមនុស្សស្រីក្មេងៗឡើយ ពោលគឺមានតែមនុស្សស្រីវ័យចំណាស់ ខ្ទង់50សិបក្រាស់ប៉ុណ្ណោះ និយាយរួមទៅគាត់មិនទុកចិត្តមនុុស្សស្រីទេតាំងពីមានរឿងលើកូនប្រុសរបស់គាត់លើកមុននិងម្ដងមកធ្វើអោយគាត់ភ័យខ្លាចមិនចង់អោយមានមនុស្សស្រីណាចូលមកក្បែរជីវិតកូនប្រុសរបស់គាត់តែម្ដង។

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Where stories live. Discover now