ក្ដីស្រឡាញ់

244 14 0
                                    

"ឆាប់ទៅនៅឈរធ្មឹងដល់ណាទៀត?"សម្ដីទ្រគោះបោះបោកទៅកាន់រាងតូចធ្វេីអោយគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន​ តែក៏ប្រញាប់ជូតចេញមុននឹងវាហូរហួសពីថ្ពាល់
"បាទ​ ទៅហេីយ"ជីមីនថាចប់ក៏រត់តាមរាងក្រាស់ចូលឡានបេីកទៅសាលារៀន។
ជុងគុក​ ចន​ អាយុ20ឆ្នាំ​ កូនប្រុសទោលតែម្នាក់របស់ត្រកូលចនដែលត្រូវជាគូដណ្ដឹងអាល្អិតជីមីន
ជីមីន​ ផាក​ អាយុ19ឆ្នាំ​ ក្មេងកំព្រាដេីរតែលតោលអ្នកស្រីចនអាណិតក៏យកមកចិញ្ចឹម​ហេីយផ្សំផ្គុំជាមួយកូនប្រុសតែម្នាក់របស់ខ្លួន
តែរាងក្រាស់មិនបានស្រឡាញ់គេនោះគេ​ ថែមស្អប់ខ្លាំងទៀតផង​ដោយហេតុថាគេប្រុសដូចគ្នាហេតុអីក៏ផ្សំផ្គុំអោយគេទាំងពីររស់នៅជាមួយគ្នា? តេីរាងតូចល្អត្រង់ណាបានជាម៉ាក់របស់គេនេះចង់បានធ្វេីកូនប្រសារសម្បេីមម្លេះ
គ្រាំង​..សម្លេងបិទទ្វារឡានមួយទំហឹងបន្ទាប់ពីរាងក្រាស់ចូលមកអង្គុយនៅក្នុងឡាន​ ចំណែករាងតូចញ័រទទ្រេីកដៃជេីងអស់បន្ទាប់ពីលឺសម្លេងខ្លាំងអម្បាញ់មិញ
"យ៉ាងមិចគ្រាន់តែប៉ុនឹងធ្វេីឯងខ្លាច​ ចុះត្រង់ឯង
ក្លាហានព្រមភ្ជាប់ពាក្យទទួលសំណេីរជាមួយម៉ាក់យេីងមិនខ្លាចផង? ហាស?"បញ្ចប់ប្រយោគក៏ស្រែកមួយទំហឹងធ្វេីដូចជាធុញណាស់ចឹងដែលមកនៅក្នុងឡានតែពីរនាក់បែបនេះ
"ហុឺ..ហឺ..ខ្ញុំធ្វើដេីម្បីសងគុណម៉ាក់របស់លោកដែលខំជួយចិញ្ចឹមខ្ញុំទេ​ មេត្តាកុំខឹងខ្ញុំអី"ជីមីនតបទាំងទឹកភ្នែកព្រោះតែមិនអាចទប់តទៅទៀតបាន​ ទ្រាំយូរដែលហេីយសុំបញ្ចេញមកអោយអស់សិន​
"ស្អីតិចក៏យំ​ ស្អីតិចក៏សុំទោសឯងធ្វេីស្អីបានក្រៅពីសុំទោសហេីយសម្រក់ទឹកភ្នែកទេ? "ជុងគុកសួរដោយមួរម៉ៅអោយតែសម្លុតអីបន្ដិចដឹងតែទឹកភ្នែកហេីយ​ ក៏លួចឆ្ងល់ខ្លះដែលចិត្តក្មេងម្នាក់នេះធ្វេីពីអី​ បានជាទន់ដូចចាហួយបែបនេះ?
ង៉ោង..ង៉ោង
សម្លេងលាន់រំលងពេញផ្លូវបន្ទាប់ពីរាងក្រាស់ជាន់មួយអស់លេខដេីម្បីអោយឆាប់ដល់សាលា​ ព្រោះថាបេីនៅបន្ដការសន្ទនាទៀតអាចធ្វេីអោយស្ទះទ្រូងគេស្លាប់ជាមិនខាន
"តិចៗទៅជុងគុក​ ប្រយ័ត្ន​គ្រោះថ្នាក់​ ហឺ​..ហុឺ​ កុំលឿនពេកសុំអង្វរបន្ថយបន្ដិចទៅ"​អាល្អិតស្រែកប្រាប់ទាំងដៃសងខាងទប់នៅនឹងឡាន​ ប្រឹងឡេីងរឹងខ្លួនអស់ហេីយ
"កុំសង្ឃឹម​! ហាហា​ ចាំមេីលធ្វេីបាបឯងម្ដងអោយរាងដែលតមាត់ជាមួយយេីង"រាងក្រាស់តបទៅវិញទាំងក្នុងចិត្តឯងជេីងវិញមិនបានបន្ថយឡេីយគឺមានតែឡេីង​ ជាន់ដាច់ៗមិនខ្វល់ពីនរណាទាំងអស់
មួយសន្ទុះក្រោយមកក៏ដល់សាលា​
"ចុះមកនៅក្រាញ់ននៀលដល់ពេលណាទៀត​ ខាតពេលវេលាយេីងណាស់ដឹងទេ"ជុងគុកបន្ទាប់ពីចតឡានបានត្រឹមត្រូវហេីយក៏ចុះទៅបេីកទ្វារម្ខាងទៀត​ ដោយហេតុអ្នកម្ខាងនៅស្ងៀមទ្រឹងមិនចុះចេញ​ ទេីបបង្ខំចិត្តដេីរមកវិញ
"នែ​ លឺហៅយេីងហៅទេ​ ឯងចង់យ៉ាងមិចនឹង"​រាងក្រាស់តម្លេីងសម្លេងបន្ដិចបន្ទាប់ពីសួរហេីយនៅតែមិនឆ្លេីយ​ ក៏កញ្ឆក់ដៃរាងតូចមួយទំហឹងអោយដេីរតាមខ្លួនទៅថ្នាក់រៀន
"អូយ ឈប់ទៅ​ ​ខ្ញុំសុំទោស​លែងដៃខ្ញុំទៅ​ ឈឺណាស់ជុងគុក​ សុំអង្វរ​"រាងតូចស្រែកដោយក្ដីឈឺចាប់​ តែថាគេខ្វល់ទេ? ចម្លេីយគឺអត់ទេ​ កាន់តែប្រាប់កាន់តែរឹតកាន់តែខ្លាំង​ ដល់ថ្នាក់ទ្រាំមិនបានក៏បង្ហូរទឹកភ្នែកមកម្ដងទៀត
"មិចក៏ស្ងាត់​ មិនរំអួយទៀតទៅ? "ជុងគុកសួរទាំងសេីចចំអកឡកឡឺយ​ទៅកាន់អាល្អិតជាហេតុធ្វេីអោយអាល្អិតមិនតបវិញអោនមុខចុះព្រោះមិនចង់អោយគេឃេីញថាយំ
"ស្អី? យំទៀតហេីយហេស​ យំៗៗមួយថ្ងៃៗគិតតែពីយំទៅរកសិរីសួស្ដីមកពីណាទៅបេីកភ្នែកមកគិតតែទឹកភ្នែកទឹកសំបោរទៅហេីយនោះ"រាងក្រាស់និយាយចប់ក៏ព្រលែងដៃដេីរទៅមុនបាត់​មិនខ្វល់នឹងរាងតូចដែលឈរយំគួរអោយអាណោចអាថមម្នាក់នេះឡេីយ
រាងតូចលេីកដៃមកគេច្របាច់មិញនោះមេីលក៏ឃេីញថាកដៃរបស់គេឡេីងក្រហមជាំបាត់ទៅហេីយ​
តែទោះយ៉ាងពាក្យម៉្យាងដែលគេទន្ទេញតាំងពីធំដឹងក្ដីមកគឺ"ទ្រាំ"​ គេនឹងទ្រាំរហូតដល់ថ្ងៃមួយដែលគេស៊ូមិនបានគេនឹងចេញអោយផុតមិននៅអោយទេីសមុខទៀតឡេីយ
"ជីមីនអេីយឯងសុំាហេីយមិនអីទេត្រូវដេីរទៅមុខដេីម្បីអនាគត​ដែលកំពុងចាំឯង"ថាចប់ដេីរសម្ដៅទៅថ្នាក់
ព្រូស..​ គ្រាន់តែឈានចូលដល់ថ្នាក់មួយជំហានមានអ្វីមិនដឹងមកទាក់ជេីងគេអោយដួលទៅនឹងឥដ្ឋ​ បន្ទាប់មកគេបានដឹងថាទឹកសម្អាតថ្នាក់បានស្រោចមកលេីខ្លួនរបស់គេ​
"ហាសហា​ អាក្មេងអត់ម៉ែឪ​ ស្លាប់ហេីយមិចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ​ ធ្វេីជាគូដណ្ដឹងកូនរបស់រោងចក្រផលិតស្រាក្រហមទាំងមូលបែរជាមានសភាពបែបនេះទៅវិញ​ ខ្លួនជាក្អែកតែប្រាថ្នាចង់ឡេីងជាហង្សមិនចេះប្រមាណខ្លួនហាហា​"​ សិស្សស្រីម្នាក់ដែលជាមេនាំគំនិតក៏ចេញមកសេីចចំអកបន្ទាប់ពីឃេីញរាងតូចដួលនៅនឹងមុខមិនទាន់​ងេីប​ ព្រោះថាគេដូចជាស្ពឹកខ្លួនទាំងមូល​ ចុកឆ្អល់រកថាមិនត្រូវទេីបមិនងេីបសុខចិត្តអោនមុខចុះសម្រក់ទឹកភ្នែកមិនអោយអ្នកណាឃេីញ
'ហាហា​មែនហេីយៗ​ មិចក៏សស្លាក់សស្លេីតបែបនេះចេះបងុងគុកយកកេីតដែល?'សម្លេងជជែកគ្នាទំហឹងអេីរកងបានជាសម្លេងងំរំខានដល់រាងតូចជាខ្លាំង
"ពួកយេីងចង់ធ្វេីនំទេ? មោះមកនេះជួយគ្នាម្នាក់មាដៃមាជេីងឆាប់រួច"​ថាចប់មីនីក៏ត្រូវបានម្សៅនំជាច្រេីនបានចាក់មកលេីខ្លួនគេ​
"ណេះៗ​ ចែកគ្នាម្នាក់មួយគប់វាទៅ​ បណ្ដេញសន្ដានថោកទាបចេញពីខ្លួនវាហាសហា"​ ពងមាន់ជាច្រេីនគ្រាប់បានបន្ដកន្ទុយគ្នារដឹកឥតឈប់មកលេីកាយតូច អោយគេចទៅណាមិចរួច
"ឈប់ទៅឈឺណាស់​ ហឺ​ ហុឺ​ មេត្តាខ្ញុំផងខ្ញុំមិនបានធ្វេីអ្វីពួកឯងទេឈប់ទៅ"រាងតូចរមួលខ្លួនចូលគ្នា​ ដៃលេីកប្រណម្យសំពះអង្វរពួកគេតែហេតុអ្វីខ្លួនជាមនុស្សតែចិត្តជាសត្វគ្មានសណ្ដោះប្រណីគេអីបែបនេះ
"សិស្សច្បងងេីបអោយឆាប់ឡេីងមានគេធ្វេីបាបគូដណ្ដឹងរបស់សិស្សច្បងប្រញាប់ទៅមេីលទៅ​ បេីមិនចឹងគេស្លាប់
ឥឡូវហេីយ"រាងក្រាស់លឺដូចនេះក៏ប្រញាប់បោះប៊ិច​ សៀវភៅចោលរត់ទៅរករាងតូចអោយបានឆាប់​ តាមដែលគេធ្វេីទៅបាន
(ហេតុអីបានគ្រប់គ្នាដឹងថាជីមីនជាគូដណ្ដឹងជុងគុក? ព្រោះអ្នកស្រីចនបានហៅអ្នកកាសែតអោយមកផ្សព្វផ្សាយនៅទំព័រមុខតែម្ដង​ អោយប្រទេសនេះដឹងលឺពីគូស្នេហ៍មួយនេះ​ ជាហេតុធ្វេីអោយស្រីៗដែល​លួចស្រឡាញ់ជុងគុកមានចិត្តខឹងស្អប់ច្រណែននឹងរាងតូចដែលមានវាសនាបានធ្វេីជាគូដណ្ដឹងរបស់រាងសង្ហារដែលអ្នកណាក៏ចង់បានជាគូ​ ទេីបតាមធ្វេីបាបរហូតមកដល់ពេលនេះដូចដែលឃេីញ)
"ឈប់​..ឈប់ភ្លាមពួកឯងធ្វេីស្អីនឹងហាស​ មិនក៏ហ៊ានធ្វេីបែបនេះ​ ចង់ងាប់អស់ហៀយមែនទេ​ហាស"ជុងគុកគ្រាន់តែរត់មកដល់ថ្នាក់រាងតូចរៀនភ្លាមក៏សម្រុកចូលបំបែកហ្វូងនោះតែម្ដង​
សភាពរាងតូចពិតជាគួរអោយពិបាកមេីលណាស់​ មេីលចុះឡេីងសុះពេញខ្លួនទៅហេីយ​ ទោះបីជាគេស្អប់យ៉ាងណាក៏គេមិនដែលហ៊ានលេីកដៃធ្វេីបែបនេះឡេីយ​ ចុះពួកគេនេះជានរណាហេតុអីបានជាហ៊ានធ្វេីបែបនេះដាក់គូដណ្ដឹងសម្អប់របស់គេ?ឬមួយហត់នឿយនឹងការដកដង្ហេីមទៅហេីយបានជាព្រហេីនបែបនេះ
"ពួកឯងយេីងនឹងជម្រះបញ្ជីជាមួយម្នាក់ម្ដងៗ​ មិនរួចខ្លួនសូម្បីម្នាក់"​ ថាចប់ក៏លេីកបីរាងតូចចេញទៅបាត់
"ជុងគុក.."ជីមីនគ្រាន់តែដឹងថាខ្លួនត្រូវមនុស្សដែលលួចស្រឡាញ់ជាយូរជួយសង្គ្រោះក៏ងេីបមុខ​មកហៅឈ្មោះ​ហេីយក៏បិទភ្នែកបាត់ទៅ
"ជីមីន​ កុំកេីតអីអោយសោះខ្ញុំនាំឯងទៅពេទ្យហេីយ​"​
ជុងគុកយកដៃទៅទះថ្ពាល់តិចជាការដាស់អោយរាងតូចដឹងខ្លួនវិញតែហាក់មិនមានប្រតិកម្មអ្វីសោះ​ មេីលទៅរាងតូចខ្សោយណាស់​ មុខក៏ស្លេកដៃជេីងក៏ត្រជាក់អស់ទៅហេីយជាហេតុធ្វេីគេធ្វេីអ្វីមិនត្រូវ​ ភ័យឡេីងបែកញេីសោគអាវទៅហេីយ​ ចាប់នេះចាប់នោះខុសរហូត
ង៉ោង..សម្លេងឡានបេីកសម្ដៅទៅមន្ទីរពេទ្យយ៉ាងលឿនមិនខ្វល់ច្បាប់ចរាចរណ៍ឡេីយ​ អ្វីដែលសំខាន់ត្រូវយកមនុស្សដែលគេស្អប់ទៅមន្ទីរពេទ្យជាមុនសិន
"លោកគ្រូពេទ្យជួយមេីលគូដណ្ដឹងខ្ញុំផង​ អោយឆាប់ឡេីង​"គ្រាន់តែមកភ្លាមស្រែកឆោឡោផ្អេីលអស់មនុស្សទាំងពួងអោយងាកមេីល
"មកខាងនេះមកលោកចន​ ខ្ញុំនឹងពិនិត្យមេីល"គ្រាន់តែលឺសម្លេងគ្រូពេទ្យនាំគ្នាញាប់ដៃញាប់ជេីងយកគ្រែមកដាក់រុញចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ
30នាទីក្រោយមក..
"គេយ៉ាងមិចហេីយ​ កេីតអីធ្ងន់ធ្ងរទេ​ ហេតុអ្វីបានជាគេសន្លប់"គ្រាន់តែឃេីញវេជ្ជបណ្ឌិតចេញពីបន្ទប់សង្រ្គោះភ្លាមគេក៏ប្រញាប់ស្ទុះមកសួរយ៉ាងញាប់មាត់តក់ក្រហល់ចង់ដឹងពីសុខទុក្ខអ្នកជម្ងឺខាងក្នុងថាកេីតអ្វីអោយប្រាកដ
"លោកចនសូមមកតាមខ្ញុំ​ យេីងនឹងពិគ្រោះពីរឿងនេះក្នុងបន្ទប់"ថាចប់គ្រូពេទ្យក៏ដេីរទៅមុន​បាត់​ ជុងគុកក៏ប្រញាប់ទៅតាមពីក្រោយ
"គេកេីតអី​ពេទ្យ​ ឆាប់និយាយមក"គ្រាន់តែដាក់គូទភ្លាមក៏ប្រញាប់សួរដោយអាការ:អន្ទះសារ
"ស្ថានភាពអ្នកជម្ងឺនៅពេលនេះគឺផុតគ្រោះថ្នាក់ហេីយ​ តែ..."រាងក្រាស់គ្រាន់តែលឺប្រយោគដំបូងក៏ញញឹម​តែក៏ធ្លាក់មកស្មេីវិញបន្ទាប់ពីលឺពាក្យថា..
"តែអី? គេមានអ្វីមិនប្រក្រតីឬ? "
"គឺគេមានជម្ងឺបេះដូងដំណាក់កាលចុងក្រោយ​
ជាហេតុចាំបាច់បំផុតក្នុងការវះកាត់ផ្លាស់បេះដូងថ្មី"...

enjoy story
thank you for reading
និពន្ធដោយ​ រ៉ៃ-Ria

short novel || jikook Where stories live. Discover now