"ឆាប់ទៅនៅឈរធ្មឹងដល់ណាទៀត?"សម្ដីទ្រគោះបោះបោកទៅកាន់រាងតូចធ្វេីអោយគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន តែក៏ប្រញាប់ជូតចេញមុននឹងវាហូរហួសពីថ្ពាល់
"បាទ ទៅហេីយ"ជីមីនថាចប់ក៏រត់តាមរាងក្រាស់ចូលឡានបេីកទៅសាលារៀន។
ជុងគុក ចន អាយុ20ឆ្នាំ កូនប្រុសទោលតែម្នាក់របស់ត្រកូលចនដែលត្រូវជាគូដណ្ដឹងអាល្អិតជីមីន
ជីមីន ផាក អាយុ19ឆ្នាំ ក្មេងកំព្រាដេីរតែលតោលអ្នកស្រីចនអាណិតក៏យកមកចិញ្ចឹមហេីយផ្សំផ្គុំជាមួយកូនប្រុសតែម្នាក់របស់ខ្លួន
តែរាងក្រាស់មិនបានស្រឡាញ់គេនោះគេ ថែមស្អប់ខ្លាំងទៀតផងដោយហេតុថាគេប្រុសដូចគ្នាហេតុអីក៏ផ្សំផ្គុំអោយគេទាំងពីររស់នៅជាមួយគ្នា? តេីរាងតូចល្អត្រង់ណាបានជាម៉ាក់របស់គេនេះចង់បានធ្វេីកូនប្រសារសម្បេីមម្លេះ
គ្រាំង..សម្លេងបិទទ្វារឡានមួយទំហឹងបន្ទាប់ពីរាងក្រាស់ចូលមកអង្គុយនៅក្នុងឡាន ចំណែករាងតូចញ័រទទ្រេីកដៃជេីងអស់បន្ទាប់ពីលឺសម្លេងខ្លាំងអម្បាញ់មិញ
"យ៉ាងមិចគ្រាន់តែប៉ុនឹងធ្វេីឯងខ្លាច ចុះត្រង់ឯង
ក្លាហានព្រមភ្ជាប់ពាក្យទទួលសំណេីរជាមួយម៉ាក់យេីងមិនខ្លាចផង? ហាស?"បញ្ចប់ប្រយោគក៏ស្រែកមួយទំហឹងធ្វេីដូចជាធុញណាស់ចឹងដែលមកនៅក្នុងឡានតែពីរនាក់បែបនេះ
"ហុឺ..ហឺ..ខ្ញុំធ្វើដេីម្បីសងគុណម៉ាក់របស់លោកដែលខំជួយចិញ្ចឹមខ្ញុំទេ មេត្តាកុំខឹងខ្ញុំអី"ជីមីនតបទាំងទឹកភ្នែកព្រោះតែមិនអាចទប់តទៅទៀតបាន ទ្រាំយូរដែលហេីយសុំបញ្ចេញមកអោយអស់សិន
"ស្អីតិចក៏យំ ស្អីតិចក៏សុំទោសឯងធ្វេីស្អីបានក្រៅពីសុំទោសហេីយសម្រក់ទឹកភ្នែកទេ? "ជុងគុកសួរដោយមួរម៉ៅអោយតែសម្លុតអីបន្ដិចដឹងតែទឹកភ្នែកហេីយ ក៏លួចឆ្ងល់ខ្លះដែលចិត្តក្មេងម្នាក់នេះធ្វេីពីអី បានជាទន់ដូចចាហួយបែបនេះ?
ង៉ោង..ង៉ោង
សម្លេងលាន់រំលងពេញផ្លូវបន្ទាប់ពីរាងក្រាស់ជាន់មួយអស់លេខដេីម្បីអោយឆាប់ដល់សាលា ព្រោះថាបេីនៅបន្ដការសន្ទនាទៀតអាចធ្វេីអោយស្ទះទ្រូងគេស្លាប់ជាមិនខាន
"តិចៗទៅជុងគុក ប្រយ័ត្នគ្រោះថ្នាក់ ហឺ..ហុឺ កុំលឿនពេកសុំអង្វរបន្ថយបន្ដិចទៅ"អាល្អិតស្រែកប្រាប់ទាំងដៃសងខាងទប់នៅនឹងឡាន ប្រឹងឡេីងរឹងខ្លួនអស់ហេីយ
"កុំសង្ឃឹម! ហាហា ចាំមេីលធ្វេីបាបឯងម្ដងអោយរាងដែលតមាត់ជាមួយយេីង"រាងក្រាស់តបទៅវិញទាំងក្នុងចិត្តឯងជេីងវិញមិនបានបន្ថយឡេីយគឺមានតែឡេីង ជាន់ដាច់ៗមិនខ្វល់ពីនរណាទាំងអស់
មួយសន្ទុះក្រោយមកក៏ដល់សាលា
"ចុះមកនៅក្រាញ់ននៀលដល់ពេលណាទៀត ខាតពេលវេលាយេីងណាស់ដឹងទេ"ជុងគុកបន្ទាប់ពីចតឡានបានត្រឹមត្រូវហេីយក៏ចុះទៅបេីកទ្វារម្ខាងទៀត ដោយហេតុអ្នកម្ខាងនៅស្ងៀមទ្រឹងមិនចុះចេញ ទេីបបង្ខំចិត្តដេីរមកវិញ
"នែ លឺហៅយេីងហៅទេ ឯងចង់យ៉ាងមិចនឹង"រាងក្រាស់តម្លេីងសម្លេងបន្ដិចបន្ទាប់ពីសួរហេីយនៅតែមិនឆ្លេីយ ក៏កញ្ឆក់ដៃរាងតូចមួយទំហឹងអោយដេីរតាមខ្លួនទៅថ្នាក់រៀន
"អូយ ឈប់ទៅ ខ្ញុំសុំទោសលែងដៃខ្ញុំទៅ ឈឺណាស់ជុងគុក សុំអង្វរ"រាងតូចស្រែកដោយក្ដីឈឺចាប់ តែថាគេខ្វល់ទេ? ចម្លេីយគឺអត់ទេ កាន់តែប្រាប់កាន់តែរឹតកាន់តែខ្លាំង ដល់ថ្នាក់ទ្រាំមិនបានក៏បង្ហូរទឹកភ្នែកមកម្ដងទៀត
"មិចក៏ស្ងាត់ មិនរំអួយទៀតទៅ? "ជុងគុកសួរទាំងសេីចចំអកឡកឡឺយទៅកាន់អាល្អិតជាហេតុធ្វេីអោយអាល្អិតមិនតបវិញអោនមុខចុះព្រោះមិនចង់អោយគេឃេីញថាយំ
"ស្អី? យំទៀតហេីយហេស យំៗៗមួយថ្ងៃៗគិតតែពីយំទៅរកសិរីសួស្ដីមកពីណាទៅបេីកភ្នែកមកគិតតែទឹកភ្នែកទឹកសំបោរទៅហេីយនោះ"រាងក្រាស់និយាយចប់ក៏ព្រលែងដៃដេីរទៅមុនបាត់មិនខ្វល់នឹងរាងតូចដែលឈរយំគួរអោយអាណោចអាថមម្នាក់នេះឡេីយ
រាងតូចលេីកដៃមកគេច្របាច់មិញនោះមេីលក៏ឃេីញថាកដៃរបស់គេឡេីងក្រហមជាំបាត់ទៅហេីយ
តែទោះយ៉ាងពាក្យម៉្យាងដែលគេទន្ទេញតាំងពីធំដឹងក្ដីមកគឺ"ទ្រាំ" គេនឹងទ្រាំរហូតដល់ថ្ងៃមួយដែលគេស៊ូមិនបានគេនឹងចេញអោយផុតមិននៅអោយទេីសមុខទៀតឡេីយ
"ជីមីនអេីយឯងសុំាហេីយមិនអីទេត្រូវដេីរទៅមុខដេីម្បីអនាគតដែលកំពុងចាំឯង"ថាចប់ដេីរសម្ដៅទៅថ្នាក់
ព្រូស.. គ្រាន់តែឈានចូលដល់ថ្នាក់មួយជំហានមានអ្វីមិនដឹងមកទាក់ជេីងគេអោយដួលទៅនឹងឥដ្ឋ បន្ទាប់មកគេបានដឹងថាទឹកសម្អាតថ្នាក់បានស្រោចមកលេីខ្លួនរបស់គេ
"ហាសហា អាក្មេងអត់ម៉ែឪ ស្លាប់ហេីយមិចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ ធ្វេីជាគូដណ្ដឹងកូនរបស់រោងចក្រផលិតស្រាក្រហមទាំងមូលបែរជាមានសភាពបែបនេះទៅវិញ ខ្លួនជាក្អែកតែប្រាថ្នាចង់ឡេីងជាហង្សមិនចេះប្រមាណខ្លួនហាហា" សិស្សស្រីម្នាក់ដែលជាមេនាំគំនិតក៏ចេញមកសេីចចំអកបន្ទាប់ពីឃេីញរាងតូចដួលនៅនឹងមុខមិនទាន់ងេីប ព្រោះថាគេដូចជាស្ពឹកខ្លួនទាំងមូល ចុកឆ្អល់រកថាមិនត្រូវទេីបមិនងេីបសុខចិត្តអោនមុខចុះសម្រក់ទឹកភ្នែកមិនអោយអ្នកណាឃេីញ
'ហាហាមែនហេីយៗ មិចក៏សស្លាក់សស្លេីតបែបនេះចេះបងុងគុកយកកេីតដែល?'សម្លេងជជែកគ្នាទំហឹងអេីរកងបានជាសម្លេងងំរំខានដល់រាងតូចជាខ្លាំង
"ពួកយេីងចង់ធ្វេីនំទេ? មោះមកនេះជួយគ្នាម្នាក់មាដៃមាជេីងឆាប់រួច"ថាចប់មីនីក៏ត្រូវបានម្សៅនំជាច្រេីនបានចាក់មកលេីខ្លួនគេ
"ណេះៗ ចែកគ្នាម្នាក់មួយគប់វាទៅ បណ្ដេញសន្ដានថោកទាបចេញពីខ្លួនវាហាសហា" ពងមាន់ជាច្រេីនគ្រាប់បានបន្ដកន្ទុយគ្នារដឹកឥតឈប់មកលេីកាយតូច អោយគេចទៅណាមិចរួច
"ឈប់ទៅឈឺណាស់ ហឺ ហុឺ មេត្តាខ្ញុំផងខ្ញុំមិនបានធ្វេីអ្វីពួកឯងទេឈប់ទៅ"រាងតូចរមួលខ្លួនចូលគ្នា ដៃលេីកប្រណម្យសំពះអង្វរពួកគេតែហេតុអ្វីខ្លួនជាមនុស្សតែចិត្តជាសត្វគ្មានសណ្ដោះប្រណីគេអីបែបនេះ
"សិស្សច្បងងេីបអោយឆាប់ឡេីងមានគេធ្វេីបាបគូដណ្ដឹងរបស់សិស្សច្បងប្រញាប់ទៅមេីលទៅ បេីមិនចឹងគេស្លាប់
ឥឡូវហេីយ"រាងក្រាស់លឺដូចនេះក៏ប្រញាប់បោះប៊ិច សៀវភៅចោលរត់ទៅរករាងតូចអោយបានឆាប់ តាមដែលគេធ្វេីទៅបាន
(ហេតុអីបានគ្រប់គ្នាដឹងថាជីមីនជាគូដណ្ដឹងជុងគុក? ព្រោះអ្នកស្រីចនបានហៅអ្នកកាសែតអោយមកផ្សព្វផ្សាយនៅទំព័រមុខតែម្ដង អោយប្រទេសនេះដឹងលឺពីគូស្នេហ៍មួយនេះ ជាហេតុធ្វេីអោយស្រីៗដែលលួចស្រឡាញ់ជុងគុកមានចិត្តខឹងស្អប់ច្រណែននឹងរាងតូចដែលមានវាសនាបានធ្វេីជាគូដណ្ដឹងរបស់រាងសង្ហារដែលអ្នកណាក៏ចង់បានជាគូ ទេីបតាមធ្វេីបាបរហូតមកដល់ពេលនេះដូចដែលឃេីញ)
"ឈប់..ឈប់ភ្លាមពួកឯងធ្វេីស្អីនឹងហាស មិនក៏ហ៊ានធ្វេីបែបនេះ ចង់ងាប់អស់ហៀយមែនទេហាស"ជុងគុកគ្រាន់តែរត់មកដល់ថ្នាក់រាងតូចរៀនភ្លាមក៏សម្រុកចូលបំបែកហ្វូងនោះតែម្ដង
សភាពរាងតូចពិតជាគួរអោយពិបាកមេីលណាស់ មេីលចុះឡេីងសុះពេញខ្លួនទៅហេីយ ទោះបីជាគេស្អប់យ៉ាងណាក៏គេមិនដែលហ៊ានលេីកដៃធ្វេីបែបនេះឡេីយ ចុះពួកគេនេះជានរណាហេតុអីបានជាហ៊ានធ្វេីបែបនេះដាក់គូដណ្ដឹងសម្អប់របស់គេ?ឬមួយហត់នឿយនឹងការដកដង្ហេីមទៅហេីយបានជាព្រហេីនបែបនេះ
"ពួកឯងយេីងនឹងជម្រះបញ្ជីជាមួយម្នាក់ម្ដងៗ មិនរួចខ្លួនសូម្បីម្នាក់" ថាចប់ក៏លេីកបីរាងតូចចេញទៅបាត់
"ជុងគុក.."ជីមីនគ្រាន់តែដឹងថាខ្លួនត្រូវមនុស្សដែលលួចស្រឡាញ់ជាយូរជួយសង្គ្រោះក៏ងេីបមុខមកហៅឈ្មោះហេីយក៏បិទភ្នែកបាត់ទៅ
"ជីមីន កុំកេីតអីអោយសោះខ្ញុំនាំឯងទៅពេទ្យហេីយ"
ជុងគុកយកដៃទៅទះថ្ពាល់តិចជាការដាស់អោយរាងតូចដឹងខ្លួនវិញតែហាក់មិនមានប្រតិកម្មអ្វីសោះ មេីលទៅរាងតូចខ្សោយណាស់ មុខក៏ស្លេកដៃជេីងក៏ត្រជាក់អស់ទៅហេីយជាហេតុធ្វេីគេធ្វេីអ្វីមិនត្រូវ ភ័យឡេីងបែកញេីសោគអាវទៅហេីយ ចាប់នេះចាប់នោះខុសរហូត
ង៉ោង..សម្លេងឡានបេីកសម្ដៅទៅមន្ទីរពេទ្យយ៉ាងលឿនមិនខ្វល់ច្បាប់ចរាចរណ៍ឡេីយ អ្វីដែលសំខាន់ត្រូវយកមនុស្សដែលគេស្អប់ទៅមន្ទីរពេទ្យជាមុនសិន
"លោកគ្រូពេទ្យជួយមេីលគូដណ្ដឹងខ្ញុំផង អោយឆាប់ឡេីង"គ្រាន់តែមកភ្លាមស្រែកឆោឡោផ្អេីលអស់មនុស្សទាំងពួងអោយងាកមេីល
"មកខាងនេះមកលោកចន ខ្ញុំនឹងពិនិត្យមេីល"គ្រាន់តែលឺសម្លេងគ្រូពេទ្យនាំគ្នាញាប់ដៃញាប់ជេីងយកគ្រែមកដាក់រុញចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ
30នាទីក្រោយមក..
"គេយ៉ាងមិចហេីយ កេីតអីធ្ងន់ធ្ងរទេ ហេតុអ្វីបានជាគេសន្លប់"គ្រាន់តែឃេីញវេជ្ជបណ្ឌិតចេញពីបន្ទប់សង្រ្គោះភ្លាមគេក៏ប្រញាប់ស្ទុះមកសួរយ៉ាងញាប់មាត់តក់ក្រហល់ចង់ដឹងពីសុខទុក្ខអ្នកជម្ងឺខាងក្នុងថាកេីតអ្វីអោយប្រាកដ
"លោកចនសូមមកតាមខ្ញុំ យេីងនឹងពិគ្រោះពីរឿងនេះក្នុងបន្ទប់"ថាចប់គ្រូពេទ្យក៏ដេីរទៅមុនបាត់ ជុងគុកក៏ប្រញាប់ទៅតាមពីក្រោយ
"គេកេីតអីពេទ្យ ឆាប់និយាយមក"គ្រាន់តែដាក់គូទភ្លាមក៏ប្រញាប់សួរដោយអាការ:អន្ទះសារ
"ស្ថានភាពអ្នកជម្ងឺនៅពេលនេះគឺផុតគ្រោះថ្នាក់ហេីយ តែ..."រាងក្រាស់គ្រាន់តែលឺប្រយោគដំបូងក៏ញញឹមតែក៏ធ្លាក់មកស្មេីវិញបន្ទាប់ពីលឺពាក្យថា..
"តែអី? គេមានអ្វីមិនប្រក្រតីឬ? "
"គឺគេមានជម្ងឺបេះដូងដំណាក់កាលចុងក្រោយ
ជាហេតុចាំបាច់បំផុតក្នុងការវះកាត់ផ្លាស់បេះដូងថ្មី"...enjoy story
thank you for reading
និពន្ធដោយ រ៉ៃ-Ria