ក្ដីស្រលាញ់​

167 13 0
                                    

​ final part​

+ងាកមកមើលក្នុងបន្ទប់អ្នកជំងឺនេះវិញ
"ខ្ញុំនៅទីណានឹង? អួយ! ឈឺក្បាលមេះ" រាងតូចងើបមកក៏បាននិយាយ ហើយក៏បានបន្ត"បើគ្មានមនុស្សទេវាក៏ជាឪកាសល្អដែល ខ្ញុំនឹងរត់ចាកចេញពីទីនេះ ចាកចេញពីមនុស្សចិត្តអាក្រក់ម្នាក់នោះ"​និយាយរួចក៏បានដោះសេរ៉ូម ហក់ចេញតាមបង្អួចបាត់ទៅ

"ជី..ជីមីនអូនសម្លាញ់?"
រាងក្រាស់ទេីបចេញពីបន្ទប់ពេទ្យក៏ប្រញាប់ប្រញាលមកមេីលគូ
ដណ្ដឹងខ្លួនដែលស្ដូកស្ដឹងនៅគ្រែប៉ុន្ដែក៏បាត់ស្រមោលឈឹង​ ក្នុងចិត្តអររំភេីបក្រៃព្រោះតែគិតថាពេលរាងតូចដឹងខ្លួននឹងបានសុំទោស​ ទោសកំហុសដែលបានប្រព្រឹត្តិកន្លងមកអោយសមនឹងចិត្តដែលធ្លាប់អោយកាយតូចឈឺចាប់
សញ្ជឹងគិតចប់ក៏ស្វះស្វែងរកជីមីន
"នៅក្នុងបន្ទប់ទឹកទេដឹង"ថាហើយក៏បានបើកទ្វាបន្ទប់ទឹកតែក៏មិនឃើញ ពេលនេះស្ថានភាពមិនល្អ jkក៏បានហៅកូនចៅអោយតាមរកjimin

+1ឆ្នាំក្រោយមក
     ជីមីនបានរត់មកភូមិដាច់ស្រយាលមួយ នៅឆ្ងាយពីទីក្រុង នៅទីនេះជីមីនមានក្តីសុខណាស់តែជំងឺជីមីនមិនទាន់ជាទេរាងតូចនៅលេបថ្នាំជារឿយៗទេ ចំណែករាងក្រាស់វិញខំតាមរករាងតូចណាស់តែតាមរកមិនឃើញសោះ រហូតដល់ថ្ងៃមួយ...
*ចាហ្វាយគឺខ្ញុំបានរកឃើញកន្លែងដែលអ្នកប្រុសជីមីនរស់នៅហើយ*
"ពិតឬ? បើចឹងយើងទៅអីលូវទៅ"​សម្លេងដ៏អន្ទះសារ​ ស្នាមញញឹមអររខាក់រខុមដូចក្មេងទេីបដឹងក្ដីក៏អាចបញ្ជាក់ពីចិត្តដែលនឹក​ ចង់ប៉ះ​ ចង់ថ្នម​គូដណ្ដឹងសម្អប់ប៉ុណ្ណា

ថ្ងៃនេះ​ជីមីនមានអារម្មណ៍ថាមិនស្រួលខ្លួនជាខ្លាំងរហូត គេក៏បានទៅពេទ្យតែជាអកុសល្យគេក៏បានសម្លប់តាមផ្លូវដោយសារតែទៅពេទ្យមិនទាន់ណាមួយជំងឺនេះទុកយូរគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញថ្នាំលេបពន្យាជីវិតដ៏កម្សត់តូចនេះបាន

+តាមផ្លូវ
"ជី​ បងរកអូនឃេីញហេីយ​ ការខំប្រឹងរបស់បងមិនអត់ប្រយោជន៍នោះទេ" jk​ពោលក្នុងចិត្ត​ ខ្លួននៅមិនសុខ​ សប្បាយចិត្តខុសធម្មតា​ទាំងដែលរាល់ថ្ងៃរស់ដូចទូលភ្នំមួយអញ្ចឹង
មួយសន្ទុះក្រោយមក
"ឯងប្រាកដទេថាផ្ទះមួយនេះ"រាងក្រាស់សួរទាំងតក់ក្រហល់​ ចិត្តចង់តែស្ទុះទៅកកាយក្នុងផ្ទះអោយសព្វ
*"បាទ​ចៅហ្វាយ​ តែថាដូចគ្មានមនុស្សសោះ ខ្ញុំទៅសួរអ្នកជិតនេះមើលសិន"
"អឺ"
5mn
*ចាហ្វាយ*
"យ៉ាងមិចហើយ"
*គឺ....*
"យ៉ាងមិច ឆ្លើយមក"
*គឺអ្នកភូមិថាបានឃេីញអ្នកប្រុសតូចចេញផ្ទះ ដូចជាសម្ដៅទៅមន្ទីរពេទ្យផងចាហ្វាយ"
"មែនហេីយ​ ឆាប់ទៅរកជីមីនភ្លាមទៅ​"
"មីននន​..អូនមិនត្រូវកេីតអ្វីនោះទេ​ បងមករកអូនហេីយ​ បងសុំទោស​ ទៅវិញយេីងរៀបការជាមួយគ្នាណា​"ជុងគុកដេីរបណ្ដេីរស្រែកបណ្ដេីរដូចជាមនុស្សខ្វះសតិ​
"ចៅហ្វាយ...រកឃេីញអ្នកប្រុសតូចហេីយ"កូនចៅដែលរាងក្រាស់អោយបំបែកគ្នាអម្បាញ់មិញក៏ស្រែកហៅនាមជាចៅហ្វាយ
"ជីមីន​ អូនមិនត្រូវកេីតអ្វីទេ​ បងរងចាំអូនមកនៅជុំគ្នាវិញណា"ជុងគុកពោលទាំងកំពុងតែក្រសោបកាយតូចយ៉ាងណែនដូចជាក្លាយរលាយជាធូលីបាត់​
"ពេទ្យ​ជួយគេផង​ ជួយផង.."ឡានបញ្ឈប់មិនទាន់កាយមាំបេីកទ្វារហក់ចុះទាំងចង់ស្រងល់​ ​តែមនុស្សដែលនៅក្នុងដៃគេសំខាន់ជាង​ គេត្រូវតែធ្វេី្រគប់យ៉ាងដេីម្បីតបស្នងសងរាល់កំហុសដែលខុសធ្ងន់មិនអាចកែបាន
"សូមរងចាំនៅខាងក្រៅ​ អ្នកជម្ងឺមកដល់ដៃពេទ្យហេីយ​ កុំភ័យអី"

30នាទីក្រោយមក
"ទឹង.."
សម្លេងទ្វាររបេីកឡេីង​ ជាមួយគ្រូពេទ្យដែលចេញមកវិញជាមួយទឹកមុខស្រពាប់ស្រពោន
"គេយ៉ាងមិចហេីយ​ គេកេីតអ្វីធ្ងន់ធ្ងរទេ?"ជុងគុកដេីរទៅជិត​ អេីតលេីមចង់ចូលទៅមេីលអ្នកខាងក្នុងជាពន់ពេក
"សុំទោស​ ប៉ុន្ដែអ្នកជម្ងឺទៅផុតហេីយ​ ពិតជាចូលរួមសោកស្ដាយដែលមិនអាចជួយអ្វីបាន​ ព្រោះអ្នកជម្ងឺមានមេរោគក៏កាចសាហាវនេះយូរមកហេីយ​ ហេីយក៏មិនបានប្រេីប្រាស់ថ្នាំអោយបានទៀងទាត់ជាហេតុដែលយេីងមិនអាចសង្រ្គោះបាន"ក្នុងនាមជាពេទ្យម្នាក់ទោះមានងារជាអ្នកព្យាបាលជម្ងឺមែនពិត​ ក៏មិនចង់អោយអ្នកជម្ងឺណាម្នាក់ស្លាប់ក្នុងដៃខ្លួនឡេីយ
"អត់ទេ​..ឯងកុហកមែនទេ​ គេមិនបានស្លាប់​ ចេញទៅយេីងនឹងទៅដាស់គេ"រាងក្រាស់ស្របសម្ដី​ ដំណេីរញាប់ៗរត់សម្ដៅទៅគ្រែដែលមានរាងកាយឥតវិញ្ញាណសណ្ដូកនៅទីនោះ
"ជីមីនអូនភ្ញាក់មក​ ក្រែងអូនចង់បង្កេីតគ្រួសារតូចមួយជាមួយបងមែនទេ​ អ្នកណាដែលថាស្រឡាញ់បង​ ចង់ចំណាយពេលវេលាពេញមួយជីវិតនៅក្បែរប្រុសម្នាក់នេះ?"
"អូនក្បត់សន្យា​ បងដឹង​ បងចាំគ្រប់យ៉ាងដែលអូនប្រាប់បង​ ខុសមកពីបងដែលមិនអាចតបស្នងក្ដីស្រឡាញ់អូនបានអោយទាន់ពេល"
"កុំសោកស្ដាយនៅពេលដែលបាត់ខ្ញុំ​ បេីពេលខ្ញុំនៅអ្នកមិនខ្វល់ពីខ្ញុំ"JM
ឃើញអត់ ឃើញអត់ស្តាយក្រោយមួយបាត់ រឿងអ្វីក៏អាចកើតឡើងបានដែលនៅលើលោកនេះដូច្នេះហើយយើងត្រូវចេះថែរក្សាកុំអោយវាបាត់បង់ព្រោះពេលបាត់បង់គ្មានពាក្យអីក្រៅពីពាក្យថាស្តាយក្រោយទេ💔...
             "i found you,but i lost you"JK

THE END
enjoy story
thanks for reading 
សរសេរ​ដោយ​ រ៉ៃ-Ria

short novel || jikook Where stories live. Discover now