EPISODE 2:ចោរលួចទឹកម្ទេស?

140 20 2
                                    

ព្រឹកថ្ងៃថ្ងៃឈានចូលមកដល់ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចឆ្លុះបញ្ចាំងឲ្យឃើញកាយតូចដែរកំពុងតែគេងនៅលើគ្រែយ៉ាងស្កប់ស្កល់។ សម្លេងនាឡិកាបានរោទ៍ឡើងដែរជាហេតុធ្វើឲ្យនាយតូចក្រោកមករៀបចំខ្លួនប្រាណដើម្បីទៅសាលារៀនដូចសព្វដង។ នាយតូចក្រោកមកទាំងយកដៃស្រឡូនស្អាតញីលើត្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ព្រឹកថ្ងៃថ្ងៃឈានចូលមកដល់ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចឆ្លុះបញ្ចាំងឲ្យឃើញកាយតូចដែរកំពុងតែគេងនៅលើគ្រែយ៉ាងស្កប់ស្កល់។ សម្លេងនាឡិកាបានរោទ៍ឡើងដែរជាហេតុធ្វើឲ្យនាយតូចក្រោកមករៀបចំខ្លួនប្រាណដើម្បីទៅសាលារៀនដូចសព្វដង។ នាយតូចក្រោកមកទាំងយកដៃស្រឡូនស្អាតញីលើត្របកភ្នែកតិចៗ តាមរបៀបអ្នកទើបតែក្រោកពីគេងទាំងមិនទាន់បាត់ងងុយ បន្ទាប់មកក៏ដើរសំដៅទៅកាន់បន្ទប់ទឹកបាត់ទៅ។ 15 នាទីក្រោយមកនាយតូចដើរចេញមកជាមួយនឹងសម្លៀកបំពាក់ជាសិស្ស ហើយក៏ដើរចុះមកខាងក្រោមដើម្បីរៀបអាហារពេលព្រឹកញ៉ាំដោយខ្លួនឯង។ មែនហើយនាយតូចមិនមែនជាក្មេងកំព្រាអីទេតែ នាយមករៀននៅសាកលមិនអាចនាំបា៉មាក់ឲ្យមកដូចគ្នា គ្រួសាររបស់នាយតូចគឺរស់នៅក្នុងខេត្តប៊ូសាន។

« នេះមានរឿងអីនិង? មេចក៏ក្នុងផ្ទះរបស់ខ្ញុំក្លាយទៅជាបែបនេះ» ថេហ្យុងសឹងតែគាំងហើយតើផ្ទះគេកើតអី? របស់របរត្រូវបែកខ្ចាត់ខ្ចាយ រប៉ាត់រប៉ាយពេញទាំងផ្ទះ ឬក៏មានចោរចូលផ្ទះទៅ? តែក៏ ឆ្ងល់ដែរថារបស់បែករប៉ាត់រប៉ាយយ៉ាងនេះហើយមេចក៏គាត់មិនឮសម្លេង? ជាធម្មតាគាត់មិនមែនជាមនុស្សដេកទ្រមូកនោះទេ។

« មិនបានទេត្រូវតែខលហៅប៉ូលិសដើម្បីឲ្យមកមើលទើបល្អ» ថានាយក៏ប្រញាប់រូតកាតាបដើម្បីយកទូរស័ព្ទចេញមក។

« ជម្រាបសួរលោកប៉ូលីស ក្នុងផ្ទះរបស់ខ្ញុំដូចជាមានករណីចោរចូលលួច លោកប៉ូលីសជួយមកមើលបន្តិចផង» បន្ទាប់ពី បាននិយាយជាប៉ូលីសប្រាប់ទីតាំងរួចហើយប្រហែលជា20 នាទីក្រោយមកប៉ូលីស2-3 នាក់បានដើរមើលជុំវិញផ្ទះរបស់នាយដើម្បីឲ្យដឹងថានេះជាការចោរចូលលួច ឬក៏អ្វីឲ្យប្រាកដ។

𐤀ទាយាទបិសាចជញ្ជក់ឈាម🧛Where stories live. Discover now