« បើដឹងថាឈាមរបស់ឯងផ្អែមបែបនេះ យើងជញ្ជក់ឈាមឯងយូរ ហើយគីម ថេហ្យុង» សម្ដីមួយៗ ច្បាស់ៗ និងបានបង្ហាញពីសព្វនាមរបស់នាយតូចនៅខាងក្រោយទៀតផង។ នាយម្នាក់នេះដូចជាស្គាល់់នាយតូចច្បាស់យ៉ាងចឹង។ មែនហើយគេគឺមានឈ្មោះថា ចន ជុងហ្គុក ស៊ូម៉ាត្រាប្រមុខអាល់ហ្វារបស់បិសាចជញ្ជក់ឈាម ចុះហេតុអីក៏គេមកនៅទីនេះទៅវិញ? ហេតុអីមកលួចទឹកម្ទេសក្នុងផ្ទះរបស់គេទៅវិញ?
ប្រហែលជា3 ម៉ោងក្រោយមកនាយតូចក៏ដឹងខ្លួនមកវិញនិងមានអារម្មណ៍ថាឈឺនៅកន្លែងកញ្ចឹងកជាខ្លាំង នាយយកដៃទៅស្ទាបមើលកញ្ចឹងក ក៏ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះករបស់នាយមានស្នាមធ្មេញយ៉ាងជ្រៅដៅនៅទីនោះ។« ហ៊ឹកៗៗ ហ៊ឹៗៗ តើអាឆ្កួតណាខាំយើង? » ថេហ្យុងចាប់ផ្ដើមយំជាខ្លាំងព្រោះនឹកស្មានតែមានអ្នកខាំគាត់ពេលដែលសន្លាប់។ ព្រោះថាពេលដែរនាយតូចសន្លប់បាត់ស្មារតីទៅនោះនាយសង្ហាចោរទឹកម្ទេសបានលុបការចងចាំដែលពាក់ព័ន្ធនិងនាយអស់បាត់ទៅហើយទើបនាយតូចមិនដឹងថាអ្នកណាខាំករបស់គាត់បែបនេះ។
« ដឹងខ្លួនហើយមែនទេ?» ជីមីន មែនហើយដោយសារជីមីនចេះតែមិនស្រណុកក្នុងចិត្តខ្លាចមានរឿងអីមិនល្អកើតឡើងថេហ្យុងនាយក៏សុំគ្រូបន្ទុកថ្នាក់ដើម្បីមកមើលនាយតូចដែរនៅផ្ទះ។ គ្រាន់តែជីមីនមកដល់ក៏ឃើញថាក្នុងផ្ទះនាយតូចស្ងាត់ជ្រងំក៏សម្រេចចិត្តឡើងមកមើលនៅបន្ទប់ខាងលើការឃើញថានាយតូចកំពុងតែគេងនិងមានរបួសនៅកន្លែងកញ្ចឹងក ជីមីនក៏យកអាល់កុលមកលាងរបួសចេញនិងបិទបង់របួសឲ្យឆាប់ជាសះស្បើយបានលឿន។
« ឯងមកបានយ៉ាងមេច? ឯងមិនទៅរៀនទេឬ?»
« ដោយសារតែបារម្ភពីឯងនិងហើយ ទើបមិននៅសាលា ហើយយ៉ាងម៉េចហើយឈឺរបួសខ្លាំងទេ?»
« តិចតួចទេ »
« ហើយស្អីខាំឯង បានមានរបួសជ្រៅយ៉ាងនេះ?» ដោយហេតុតែឆ្ងល់ពេកនាយតូចជីមីនក៏សម្រេចចិត្តសួរទៅចុះ ណាមួយវាមិនបានខាតបង់អ្វីឡើយគ្រាន់តែសួរប៉ុណ្ណឹងនោះ។
« យើងមិនចាំទេ ចាំបានថាព្រឹកមិញនេះយើងបានខលហៅប៉ូលីសមកផ្ទះរបស់យើងហើយមួយសន្ទុះក្រោយមកពួកគាត់ក៏ត្រឡប់ទៅវិញ នៅចុងក្រោយក៏ដឹងខ្លួនមកក៏ឃើញឯងនៅទីនេះនិងមានអាស្នាមខាំនេះទៀត» គិតយ៉ាងណាក៏មិនចាំថាកញ្ចឹងករបស់ខ្លួនទៅឲ្យស្អីខាំសោះឡើយកាន់តែគិតកាន់តែឈឺក្បាល។
YOU ARE READING
𐤀ទាយាទបិសាចជញ្ជក់ឈាម🧛
Vampireកើតមកជាបិសាចជញ្ជក់ឈាមហើយត្រូវមកគ្រប់គ្រងលើពួកបិសាចអម្បូរជញ្ជក់ឈាមទាំងអស់ទៀតវាពិតជាពិបាកពេកហើយ។ សូម្បីតែស្រលាញ់មនុស្សម្នាក់ក៏ពិបាកដែរ វាសនាដូចជាលេងសើចពេកទេដឹង? «ឬក៏បិសាចដូចជាយើងត្រូវរស់នៅឯកោតែម្នាក់ឯងរហូតទៅឬ?» ប្រមុខអាល់ហ្វា