EPISODE 15

714 58 2
                                    

JUNGKOOK JEON X JIMIN PARK

ស្ថានភាពរបស់ជីមីននិងសេរីណានៅតែបន្ដតានតឹងនាងក្រមុំញញឹមយ៉ាងសមចិត្តក្នុងនាមអ្នកឈ្នះចំណែកអ្នកឯទៀតមិនបានចាប់អារម្មណ៍ឡើយព្រោះកំពុងជក់ចិត្តទស្សនាការសម្ដែងរបស់សិល្បករឯលើឆាក

«យើងថាឯងមិនល្ងង់ទេ!!ប្រាប់ឯងឲ្យដឹងទៅចុះយើងជាស្នេហ៍ដំបូងរបស់ជុង!!ពួកយើងស្រលាញ់គ្នាមកជាងប្រាំឆ្នាំហើយទំនាក់ទំនងពួកយើងស៊ីជម្រៅជាងឯងដែលទើបនិងមកក្រោយ!ហាសហាស!!បន្ដិចទៀតដំណែងរបស់ឯងយើងគង់តែបានត្រឡប់មកវិញទេ»នាងនិយាយទាំងញញឹមស្រស់តែរាងវម្លែកពេលជីមីនប្រែទឹកមុខដែលមិនដឹងខ្យល់អីនោះមកជាមាំ

«ខ្ញុំមិនខ្វល់ថាពីមុនមកជុងមានទំនាក់ទំនងស្និតរមួតយ៉ាងឡើយពេលនេះជុងជាស្វាមីរបស់ខ្ញុំបើនាងមានសម្ថតភាពអាចយកជុងហ្គុកបានយើងមិនខ្លាចនិងឲ្យគេទៅនាងវិញ!!»សម្ដីម៉ាតជាមួយការញញឹមឌឺមកវិញធ្វើឲ្យសេរីណាក្ដាប់ដៃមានអារម្មណ៍ថាចាញ់ប្រៀបជីមីនយ៉ាងមិចមិនដឹងទេ

«នរណាឲ្យស្រីម្នាក់នោះចូលចិត្តមីននី!!ឆាប់នាំនាងចេញឲ្យឆ្ងាយៗពីមីននីឲ្យលឿនឡើង»សម្លេងបញ្ជាយ៉ាងមួម៉ៅរបស់ជុងហ្គុកតាមរលកធាតុអាកាសនាយមិនបាននៅហុងកុងដូចនិងរាងតូចឡើយពេលនេះនាយកំពុងនៅម៉ាកាវក្នុងកម្មវិធីដេញថ្លៃគ្រឿងអលង្កាដែលរៀបចំដោយមិត្តភក្តិរបស់លោកផាក

«បាត!!ចៅហ្វាយ»គីនទទួលបញ្ជាយ៉ាងម៉ឺងម៉ាតមើលទៅលើកនេះចៅហ្វាយរបស់គេស្រលាញ់ជីមីនពិតមែនហើយ

+ទីក្រុងម៉ាកាវ

ជុងហ្គុកអង្គុយមិនសុខនាយមួម៉ៅក្នុងចិត្តបំផុតមិនគួរឲ្យស្រីម្នាក់នោះចូលមករកជីមីនសោះហើយនាងមកលើកនេះពិតជាមិនមានរឿងល្អទេនៅក្នុងកម្មវិធីជីមីនបានក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាមិនលើកលែងសូម្បីតែរួមអាជីពដូចគ្នាជេកសាន់ វ៉ាងគាត់ជាតារាម៉ូដែលផងនិងជាអ្នកជំនួញផងដែលគាត់បានបង្ហោះសារដោយភ្ជាប់និងរូបថតរបស់ជីមីនដែលគាត់បានផ្ដិតយកមកពីកម្មវិធី

«នរណានេះ!!ធ្លាក់ក្នុងអន្លង់ស្នេហ៍ស្អីវា!!ជេកសាន់ វ៉ាង»មួម៉ៅរឿងមួយមិនទាន់បាត់ផងចេញរឿងថ្មីមកមួយទៀតទៅហើយមើលទៅបណ្ដោយឲ្យប្រពន្ធមាឌល្អិតនេះទៅណាមកណាម្នាក់ឯងលែងបានហើយ

ɪ ғᴀɪʟ ᴛᴏ ᴅɪᴠᴏʀᴄᴇ ᴍʏ ʜᴜsʙᴀɴᴅ[ᴇɴᴅ]حيث تعيش القصص. اكتشف الآن