EP13:ប្លែកៗ

303 32 16
                                    

ភាគទី១៣

«តែលោកបា៉ពួកយើងមិនទាន់បានដើរលេងទេ»ជីមីនសួរទៅជុងហ្គុកទាំងខកចិត្តខំសប្បាយចិត្តថាពេលនេះលោកបា៉គេប្រហែលស្រឡាញ់គេវិញហើយតែឥឡូវក្តីសង្ឈឹមទាំងនោះគឺស្មើសូន្យ។

«ប្រាប់ហើយមែនទេថាទៅផ្ទះ...ឬឯងចង់នៅដើរលេង?»ជុងហ្គុកបាននិយាយដោយទឹកមុខរាបស្មើរ នឹងនិយាយដោយសម្លេងកំណាច តែបានបន្តិចវាក៏ប្រែមកជាសម្លេងផ្អែមវិញដោយសួរទៅកូនប្រុសតូចរបស់ខ្លួន

«បាទ»ជីមីនតបទៅលោកបា៉ដោយញញឹមព្រោះក្តីរំភើបបានកកើតមកឡើងវិញ ដោយសង្ឈឹមថាគេពិតជាបានដើរលេងមិនខាន

«ប៊េមឈប់ឡាន! »ជុងហ្គុកបានប្រាប់ទៅប៊េមដែលកំពុងបើកឡានចេញទៅតាមផ្លូវត្រឡប់ទៅផ្ទះ
«ចុះទៅ»ជុងហ្គុកនិយាយដោយសំឡេងស្រាលៗទៅកាន់ជីមីន ប៉ុន្តែពាក្យពីរមាត់នេះគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់ដែលមិនអាចកាត់ថ្លៃបាន

«លោកបា៉.!ខ្ញុំមិនចង់ដើរលេងឬទៅណាទាំងអស់ ខ្ញុំលែងដើរលេងហើយខ្ញុំនឹងទៅផ្ទះវិញជាមួយលោកបា៉វិញ»ជីមីនទាំងរលីងរលោងទឹកភ្នែកនេះលោកបា៉គេប្រុងទុកគេចោលតែម្នាក់ឯងទៀតហើយមែនទេ គេមិនស្គាល់ទៅផ្ទះវិញនោះទេ

«ចុះលឺយើងនិយាយទេ»ជុងហ្គុកនៅរក្សសម្តីខ្លួនដដែលដោយឲ្យជីមីនចុះពីឡាន ដោយគ្មានក្តីអាណិតបន្តិចណាសោះឡើយ

«តែ...»ជីមីនបានប្រកែកមិនចង់ចុះពីលើឡាននោះតែជុងហ្គុកបានប្រើក្រសែមួយប្រៀបបីដូចជាមនោគមន៍មួយដែលធ្វើជីមីនលែងហ៊ានកម្រើមាត់និយាយបានបន្តបានត្រឹមពាក្យ តែ មួយមា៉ត់ក៏លែងនិយាយបន្តហើយសម្លឹងមើលទៅជុងហ្គុកដោយក្រសែភ្នែកសុំសង្វរទាមទាររកសេចក្តីអាណិតពីលោកបា៉ប៉ុណ្ណោះ តែនៅតែមិនទទួលបានក្តីអាណិតជីមីនត្រូវចុះពីលើឡានទាំងចិត្តមិនចង់

«ចៅហ្វាយខ្ញុំថាមានរឿងអីទៅនិយាយនៅផ្ទះទៅចៅហ្វាយម្តុំនេះគឺគ្មានសុវត្តិភាពចំពោះអ្នកប្រុសតូចទេ»ប៊េមបាននិយាយឡើងពេលជីមីនបានចុះពីលើឡានហើយនោះបើទោះបីគេមិនដឹងដើមហេតុរឿងពីដើមក៏ដោយ

«...»ជុងហ្គុកមិននិយាយស្តីអ្វីទាំងអស់ហើយក៏នឹកគិតដល់សកម្មភាពជីមីននៅពេលក្រោយបាយល្ងាចហើយក៏ចាប់ផ្តើមធ្វើឲ្យសេចក្តីខឹងក្រោតមុននោះរលាយទៅបាត់បន្តិចម្តងៗ
«ឡើងមក»ជុងហ្គុកបានបើកទ្វារឡានហើយហៅជីមីនឲ្យចូលក្នុងឡានវិញជីមីនមិនបង្អង់យូរឡើយក៏ប្រញាប់ស្ទុះស្ទារឡើងលើឡានវិញភ្លាមៗ

មន្តស្នេហ៍លោកបា៉Where stories live. Discover now