26

436 40 9
                                    

ភាគទី26:ទីបំផុតបានមកដល់កូរ៉េហើយហាសហា

«បាទលោកពូសង្ហារ តែមុននេះតា៎..លោកពូសង្ហារចង់ទៅកូរ៉េមែនទេ ខ្ញុំសុំទៅជាមួយលោកពូផងដែលបានទេ?»ជីមីនប្តូរការហៅជុងហ្គុកពីតាចាស់ទៅពូសង្ហារភ្លាមៗដើម្បីផ្គាប់ចិត្តជុងហ្គុកក្រែងបានទៅកូរេ៉ដូចបំណង

«ស្អីគេ? ឯងចង់ទៅជាមួយយើង ឯងឆ្កួតហ្ហេស៎!»ជុងហ្គុកបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង ក្រោយឮជីមីននិយាយថាចង់ទៅកូរ៉េជាមួយគេដែរ នេះលែងខ្លាចគេហើយហ៎

«អេ៎គ្រាន់តែទៅកូរ៉េម៉េចក៏ថាខ្ញុំឆ្កួត តាចាស់ឯងហ្នឹងហើយឆ្កួតនោះ»ជីមីនគេខំនិយាយស្រួលៗលួងលោមសុំទៅជាមួយតែបែរជាមកថាគេឆ្កួតអ្នកណាមិនខឹងនោះ ក្តៅដូចបាយពុះឃុត

«គ្រាន់តែប្រាប់យើងថាហេតុអីទើបយើងអាចទៅ»ជុងហ្គុកគេច្រំភ្លេចគិតថាជាមីនមិនចាំគេទៀតទេនៅពេលនេះហេតុនេះគេប្រហែលឡើងខ្លាចខ្លួនទៀតនោះទេមើលទៅបានជាហ៊ាននិយាយឈ្លើយៗដាក់គេយ៉ាងនេះ

«គឺដោយសារតែលោកយាយលោកតាហ្នឹងពូរបស់ខ្ញុំគាត់មិនឲ្យខ្ញុំទៅកូរ៉េវិញនោះទេខ្ញុំក៏មិនយល់ដែរអត់ដឹងថាហេតុអី? ប៉ុន្តែពួកគាត់និយាយថានៅកូរ៉េវាជាកន្លែងដែលខ្ញុំជួបរឿងដ៏ឈឺចាប់ជាច្រើន សូម្បីតែផ្នូរម៉ាក់ខ្ញុំ ខ្ញុំក៏មិនទាន់បានទៅមើលផងហើយបើលោកយាយគាត់និយាយថា៖លោកប៉ាមិនទាន់ស្លាប់ទេប៉ុន្តែខ្ញុំមិនយល់ថាហេតុអីបានពួកគាត់មិនឲ្យខ្ញុំទៅជួបលោកបា៉របស់ខ្ញុំនោះទេ? »ជីមីននិយាយដោយទឹកមុខក្រៀមក្រំគេចង់ទៅកូរ៉េចង់ជួបមុខប៉ារបស់គេខ្លាំងណាស់ហើយក៏មិនយល់ហេតុអីបានជាប៉ារបស់គេមិនមករកគេបើដឹងហើយថាគេមិនអាចទៅបាននោះជីមីនគេចង់ដឹងអ្នកថានៅពីក្រោយមានរឿងអីឱ្យប្រាកដនោះ

«បើបែបនេះឯងកុំចង់ទៅអី»ជុងហ្គុក

«ទេៗ ខ្ញុំចង់ទៅ ចង់ខ្លាំងណាស់សូមអង្វរណានាំខ្ញុំទៅផងខ្ញុំនឹងមិនរំខាន់លោកពូយូរទេ»ជីមីនក្រោយលឺជុងហ្គុកនិយាយដូច្នេះក៏ស្រវាទៅអោបជើងម្ខាងរបស់ជុងហ្គុកជាប់មុននិយាយ

«អត់»ជុងហ្គុកនៅតែបដិសេធនឹងជីមីនដដែលគេយល់ពីគំនិតរបស់គ្រួសារគីមហើយ ហើយគេក៏គិតថាជីវិតជីមីនបើគ្មានគេហ្នឹងល្អប្រសើរ

មន្តស្នេហ៍លោកបា៉Where stories live. Discover now