ផ្ដើមភាគ +ភាគ១

605 43 0
                                    

ភាគខាងត្បូងនៃប្រទេសអ៊ីតាលី...


សំឡេងតន្ត្រីអមដោយសំឡេងស្រែកហោសប្បាយរំពងជុំវិញបរិវេណជាន់ទីពីរ ជាក្លឹបកម្សាន្ត ពិសេសសម្រាប់មនុស្សដែលចូលចិត្ត
ចូលក្លឹបផឹកសុីរាំលេងសប្បាយ ម្យ៉ាងទៀតក៏សម្រាប់ភ្ញៀវមកកម្សាន្តនៅលើកាប៉ាល់ដើម្បីមានពេលវេលាសម្រាកលំហែរកាត់ស្រ្ដេសជាមួយតន្រ្តីផងដែរ។ ជាន់ទីបី ដែលជាជាន់លើបង្អស់សម្រាប់ភ្ញៀវស្នាក់នៅ និងជាន់ក្រោមបង្អស់ជាកាសុីណូ ដែលមានល្បែងសុីសងគ្រប់ប្រភេទ ។

កាប៉ាល់ចេញពីច្រាំងអណ្ដែតមកឆ្ងាយរហូតស្ថិតនៅចំកណ្ដាលសមុទ្រភាគខាងត្បូងនៃប្រទេសអុីតាលី ។ ក្នុងក្លឹបដ៏ទំនើបនេះផងការរៀបចំពោលពេញទៅដោយផ្ទៃជញ្ជាំងពណ៌ខ្មៅដែលជា
រសនិយមរបស់ម្ចាស់ក្លឹបនេះផ្ទាល់ ការប្រើប្រាស់គ្រឿងសង្ហារឹមការតុបតែង បំពាក់ភ្លើងពណ៌ សុីនឹងផ្ទៃខាងក្នុងនៃក្លឹប កាន់តែធ្វើឲ្យរោលរាលថែមមួយកម្រិតទៀត។ គ្រាន់តែជាគ្រឿងតាំងលំអរក្នុងក្លឹបតម្លៃរាប់លានដុល្លារ សាកសមជាអ្នកមានលំដាប់ជួរមុខប្រទេសពិតមែន។

ម្ចាស់កាប៉ាល់មួយរូបនេះផងដែលមាននាមត្រកូល
បិន វិឆាដ្រារ៉ូប៊ីហ្គី ដែលជាកូនកាត់ ថៃ-អុីតាលី ជាមនុស្ស មានអំណាច ជោគជ័យលើវិស័យធ្វើជំនួញ ជាពិសេសល្បីល្បាញខាងរឿងមុខជំនួញពណ៌ប្រផេះនេះតែម្ដង បើទោះបីជាគេចូលវ័យខ្ទង់លេខ៣ស្ដើង(អាយុ32ឆ្នាំ) ក៏ដោយ ក៏គេនៅតែសង្ហាសម្បូរបែប មានរាងកាយរឹងមាំ សាច់ដុំ៦កង់ធំៗ ស្មាបើកធំទូលាយអមដោយទឹកមុខរាបស្មើរគ្មានស្នាមញញឹមនៅលើផ្ទៃមុខសង្ហា (មុខងាប់) ដែលជាហេតុមិនអាចធ្វើឲ្យគូរសត្រូវមើលធ្លុះដល់ការគិតរបស់គេបានរឹតតែធ្វើឲ្យគេមើលទៅសង្ហាបែប កាច កំណាច ឃោរឃៅ ព្រៃផ្សៃ ដូចដែលគេល្បីតៗគ្នា។

គ្មាននរណាម្នាក់ហ៊ានប្រឆាំងនិងគេទេ ព្រោះតែអំណាចនៃត្រកូល បិន វិចឆាដ្រារ៉ូប៊ីហ្គី សូម្បីតែប៉ូលិសក៏មិនអាចធ្វើអ្វីគេបាន គ្រាន់តែឮឈ្មោះរបស់គេក៏អាចធ្វើឲ្យខ្លាចរអាបានដែល ហើយសម្រាប់មនុស្សដែលតាំងខ្លួនជាអ្នកខ្លាំងមិនខ្លាចស្លាប់ ធ្វើផ្គើនជាមួយនឹងគេភាគច្រើនជាចាស់ដែលមិនស្គាល់ក្ដាមឈូស មិនមែនគេមិនគោរពចាស់ទុំ តែជាពពួកមនុស្សដូចជាពួកគេទៅវិញទេដែលជាអ្នកបង្រៀនគេឲ្យក្លាយជាមនុស្សសម្លាប់មិនញញើតដៃ ។

Short Novel BL •BibleBuild•Where stories live. Discover now