ចំណុចផ្ដើម...
សម្លេងរញ៉េរញ៉ៃរបស់អ្នកនៅទីក្រុងឮឡើងមិនដាច់ ខណះពេលនេះ ឈានចូលកណ្ដាលអធ្រាតទៅហើយ នៅតែមានមនុស្សដើរហើរច្រវ៉ាត់ នៅលើផ្លូវនៅតែមានយានយន្ដបើកបរមិនដឹងយប់ថ្ងៃគគ្រឹកតកន្ទុយគ្នា។
ហើយបើយើងក្រលេកទៅមើលហាងម៉ាតមួយកន្លែងនៅមាត់ច្រកផ្លូវA ច្បាស់ជាឃើញមនុស្សម្នាក់កំពុងរេរាំ តាមចង្វាក់ភ្លេងចេញពីបាស់ប៊ូធូសខ្នាតតូចក្នុងហាងមិនខាន។
ជីមីនរាំដោយមិនខ្វល់ពីអ្វីទាំងអស់ ដងឧបករណ៍មូបធូលី យកមកធ្វើជាមេក្រូ សម្រាប់ច្រៀង សម្អាងថាជាពេលយប់ មិនសូវមានមនុស្សចូលមមកទិញអីឡើយ ប៉ុន្ដែកំពុងរាំសុខៗ ហាក់ដូចមានក្រសែភ្នែកសម្លឹងមើលមកខ្លួន ទើបរហ័សបែរខ្នង ងាកក្រោយភ្លាម នឹងត្រូវភ្ញាក់ព្រើត ពេលឃើញបុរសម្នាក់កំពុងឈរអោបដៃមើលមក ដោយមិននិយាយអ្វីទាំងអស់ ក្នុងដៃមានកញ្ចប់បារីមិនទាន់់ហែក ទំនងជាចូលមកទិញមិញនេះ។
«អឺ...លោកត្រូវការទិញអ្វីដែល?»
ជីមីនសួរទាំងង៉េមង៉ាម ព្រោះតែខ្មាសអៀន រួចទុកឧបករណ៍មូបធូលីផ្អែកនឹងទូ ដើរទៅឈរកន្លែងគិតលុយ។
«បារីមួយ»
បុរសនោះយកបារីហុចអោយ ទើបជីមីនទាញមកគិតតម្លៃរួចហុចអោយវិញ ប៉ុន្ដែហៀបនឹងដកដៃចេញមកវិញហើយ គេស្រាប់តែលូកមកយករបស់គ្នា បណ្ដាលអោយប៉ះដៃដោយអចេតនា។ កាលបើបែបនេះ ជីមីនរហ័សងើបមុខសម្លឹងមើលមុខគេភ្លាម ស្របពេលដែលគេក៏សម្លឹងមើលដូចគ្នា ធ្វើអោយក្រសែទាំងពីរ ប្រទាក់ត្របាញ់រកគ្នាដូចដែកឆក់។
អ៊ែក...
សម្លេងបើកទ្វាចូលឮឡើង ទាញអារម្មណ៏ជីមីនមកវិញ អោយងាកទៅមើល ហើយសើចញញឹមដាក់ភ្ញៀវបន្ដិច មុននឹងងាកមកវិញ អោនមុខច្រប់មិនហ៊ានប្រសប់ភ្នែកជាមួយគេទៀត។
«អស់4,500 វ៉ុន»
ប្រាប់ហើយ គេក៏ទុកលុយអោយលើតុ បន្ទាប់មកដើរចេញទៅវិញ។ ជីមីនងើបមុខឡើង សម្លឹងមើលផែនខ្នងធំទូលាយពីក្រោយដោយការពិចារណាក្នុងចិត្តខ្លួនឯង មិញនេះគេបន្លំចាប់ដៃទាំងមូល ហេតុអ្វីមានអារម្មណ៍ថាបេះដូងលោតញាប់ម្ល៉េះ ញាប់ស្ទើរតែធ្លុះធ្លាយមកក្រៅទៅហើយ គួរណាតែខឹងទើបត្រូវ ប៉ុន្ដែ...បុរសមិញនេះ ក្រលេកមើលមួយឆ្វាច់ គេសង្ហាដល់ហើយ មុខមាំ តែមានមន្ដស្នេហ៍ សម្បុរស ស្មាបើកធំទូលាយ កម្ពស់ខ្ពស់ស្រឡះ ពេលជិះម៉ូតូធំរបស់គេទៀតរឹតតែសង្ហាលើសដើម និយាយរួមទៅមួយតួខ្លួនគេ អាចអង្រួនបេះដូងខ្លួនបាន តែណ្ណើយ...មនុស្សម្នាក់ៗជួបគ្នាមិនមែនសុតតែនិស្ស័យទេ ដូច្នេះហើយឈប់ស្រម៉ៃទៅល្អជាង។
ភាគទី១:បបួល
ព្រឹកថ្ងៃថ្មី
ខ្យល់បក់មករំភើយៗនាពេលព្រឹក កួចយកសីតុណ្ហភាពត្រជាក់ស្រេបមកជាមួយ ធ្វើឲ្យព្រឺដល់ឆ្អឹងខ្នង រីឯវាំងននត្រូវបក់បើងរំយោលភើយផាត់ចុះឡើង បណ្ដាលឲ្យពន្លឺរស្មីព្រះអាតិទ្យ ដែលកំពុងតែរះអែៗ ឆ្លុះចូលមកក្នុងបន្ទប់។
សម្លេងចេចចាច ចាបយំហើរឆ្អែលរកចំណីឮត្រហឹង គួបផ្សំជាមួយនឹងសម្លេងយានយន្ដ ដាស់អ្នកដែលកំពុងលង់លក់ក្នុងសុបិន ត្រូវភ្ញាក់ក្រោកឡើង កម្រើកត្របកភ្នែកតិចៗ បន្ទាប់មកក៏ព្រិចភ្នែកជាច្រើនដង សម្លឹងមើលពិដានបន្ទប់ ដោយអាការះមនុស្សមិនបានដេកពួនគ្រប់គ្រាន់។ កាយដែលហត់នឿយបម្រុងនឹងសម្រាកបន្ដទៀត ប៉ុន្តែពេលក្រលេកទៅមើលនាឡិកា ដែលព្យួរនៅជញ្ជាំងក៏ឃើញថា ជាងម៉ោង៧ទៅហើយ ទើបមិនចង់សង្គុកបន្ដ រហ័សយោងអាត្មាខ្លួនឯងចុះពីលើគ្រែ ចូលក្នុងបន្ទប់ទឹកសម្អាតខ្លួន ដើម្បីទៅសាលារៀន។
រាល់ថ្ងៃនេះ ជីមីនរស់នៅម្នាក់ឯង ក្នុងផ្ទះជួល។ មករស់នៅទីក្រុង ដោយសារតែបន្ដការសិក្សាដែលទទួលបានអាហាររូបករណ៍ ប៉ុន្តែជ្រុលជាមកក្រុងទៅហើយ មិនចង់ទំនេរខ្លួន ទើបរកការងារធ្វើតែម្ដងទៅ គ្រាន់បានលុយចាយខ្លួនឯង មិនចាំបាច់លំបាកដល់គ្រួសារ។
បន្ទាប់ពីតែងខ្លួនរាល់ហើយ ក៏ធ្វើដំណើរទៅចំណតឡានក្រុង ដើម្បីជិះបន្ដទៅសាលាទៀត។ ព្រោះថាបើរវល់តែចាំឡានរបស់សាលាមកយក ត្រូវចំណាយពេលយូ ម្យ៉ាងទៀតសិស្សឡើងណែន ប្រជ្រៀតគ្នា ពេលខ្លះលានជើងចេញក្រៅស្ទើរធ្លាក់ម្ដងៗក៏មាន។ លើកមុនមិនដឹង ក៏សាកល្បងជិះ តែម៉ែអើយ...ឡើងអង្គុយមិនដល់៥នាទីស្រួលទាន់ ចង់ស្រែករកជំនួញពីព្រះអាឡាទៅហើយ ថែមទាំងមានមនុស្សប្រុសអង្គុយក្បែរ ខ្លួនជូផ្អូមដូចខានប៉ះទឹកមួយរដូវ ធ្វើឱ្យជីមីនចង់តែចង់បោះគេទម្លាក់ចេញក្រៅពីឡានទៅហើយទេ ណ្ហើយ...របស់Freeគឺបែបនេះហើយ ទើបសុខចិត្តជះលុយ ជិះឡានក្រុងវិញ មានទាំងសុវត្ថិភាព នឹងផាសុកភាព មិនរញ៉េរញ៉ៃច្រើន។
ពេលទៅសាលា មិនបង្អែបង្មង់យូរ រហ័សដើរទៅថ្នាក់ភ្លាម ប៉ុន្ដែចៃដន្យជួបសិស្សច្បងតាមផ្លូវដើរ ក៏សើចញឹមៗដាក់ តាមការគួរសម។
«មីន...»
អ្នកដែលដើរហួស បែរក្រោយ លើកចិញ្ចើមដាក់បន្ដិច បំណងចង់សួរថាមានការអ្វី។
«ទំនេរទេ?»
«សិស្សច្បងមានការអីជាមួយខ្ញុំមែនទេ?»
«ល្ងាចនេះខួបកំណើតរបស់បង បងចង់បបួលមីនចូលរួមដែល»
ជីមីនស្ងាត់បន្ដិច ហាក់កំពុងសម្រេចចិត្ត ទើបជេឃ្យុងនិយាយបន្ដ...
«ណាៗមីន បងធ្វើនៅផាប់ក្បែរនេះអែង បើខ្លាចមិនហ៊ានទៅផ្ទះវិញម្នាក់ឯង ចាំបងជូនទៅក៏បាន»
«ខ្ញុំទៅក៏បានដែល»ជីមីនងក់ក្បាលតិចៗយល់ព្រម។
«អូខេ ចាំជួបគ្នាយប់នេះ»
ម្រាមដៃមាំ ដាក់លើក្បាលជីមីនយោកតិចៗ ដោយការសប្បាយចិត្ត តាមទម្លាប់ដែលចូលចិត្តធ្វើដាក់ជីមីន បន្ទាប់ថយក្រោយបន្ដិច។
«បងទៅវិញហើយ កុំភ្លេចយប់នេះអោយសោះណា»
«ដឹងហើយ...មិនភ្លេចទេ»
ជេឃ្យុងអស់សំណើច ក្នក់ក្នាញ់នឹងជីមីនពន់ពេក។ដោយមិនបានចាប់អារម្មណ៍ទាល់តែសោះ ថាកំពុងត្រូវមានអ្នកលួចមមើលចម្ងាយ ដោយអាការះខឹងសម្បារ។
«ផាក ជីមីន...ឯងហ៊ានដណ្ដើមរបស់យើងផងហ្អេស»
សាលីខាំធ្មេញក្រតៗសឹងតែបាក់ថ្គាម ម្រាមដៃក្ដាប់ឡើងណែន ព្រោះតែខឹងសម្បារខ្លាំងពេក។ នាងនិងជេឃ្យុងជាសង្សារគ្នា ជិត១ឆ្នាំហើយ តាំងពីដើមដំបូងឡើយ ជេឃ្យុងមិនដែលប្លែកបែបនេះទេ តែងយកចិត្តទុកកដាក់នាងគ្រប់រឿង មិនដែលអោយទាល់ ប៉ុន្ដែមួយរយះក្រោយមកនេះ ឃើញរាប់រកជីមីនរហូត ថែមទាំងប៉ះដៃប៉ះជើងគ្នា ដូចមិញនេះចឹង។ បើមិនប្រដៅចេញម្ដងអោយស្គាល់ថ្នាំខ្លាំងខ្លះ វាប្រហែលជាឈប់ចង់បានរបស់មានម្ចាស់ហើយមើលទៅ។