" យើងបានប្រាប់ហើយតែឯងមិនស្តាប់! ឃើញទេពីមុនគេឈ្លើយណាស់តែដោយសារតែការបោកយើងគេបានកែប្រែហើយ!!"
Jungwon ដើរបណ្ដើរនិយាយបណ្តើរជាមួយមិត្តដែលពីថ្ងៃដេញវៃគ្នាសោះ ឥឡូវផ្អែមដូចស្ករ។"យើងដូចចង់គាំងៗមិចទេដល់ឃើញគេប្លែកចឹង!!"
Sunoo បានតបវិញពីរឿងរបស់ Ni-ki ដែលវាចម្លែកមែនទែនសម្រាប់គេព្រោះរាប់ឆ្នាំរវាងពួកគេមានតែជួបឈ្លោះៗដល់លើកនេះត្រឹមត្រូវម្តងវាពិបាកសម្របខ្លួន។"និយាយចឹងយើងភ្លេចសួរឯង Jake ហេតុអ្វីមកនៅទីនេះ?"
Sunoo ងាកមកម្ខាងហើយសួរនាំ Jake ព្រោះតែមិនងាយមានមិត្តថ្មីសួរទេណាស់តែញេញពេកគ្មានអាណាហ៊ានរាប់រក។"ផ្ទះនៅនិង!"
"ហាស់ៗ និងថាផ្ទះនៅនិងហើយតែមកនៅព្រោះអី"
Sunoo សើចហើយមុខស្ងួតវិញសួរគេបន្តទាំងមុខស្មើរចែស។"គឺ..ពិបាកឆ្លើយណាស់មានហេតុផលច្រើនពេក"
"អីខ្លះ?"
Jungwon ឮហើយក៏ប្រញាប់រត់មកជិតគេហើយសួរអាមនុស្សមិនចង់និយាយហើយនៅមកសួរនាំទៀត។"នោះដល់ផ្ទះឯងហើយ!! ទៅៗ"
Sunoo យល់អារម្មណ៍គេក៏បានចាប់អូសក្បាល Jungwon ឲ្យចូលទៅផ្ទះគេវិញបើនៅទៀតបែបតាមសួរជេកដល់ផ្ទះជាមិនខាន។"ដឹងហើយៗ ប៉ុន្តែ Jake ល្ងាចនិងមកញាំបាយផ្ទះយើងមក!!"
Jungwon ហក់ផ្លោះរបង់ផ្ទះរៀបនិងចូលផ្ទះហើយតែក៏មិនភ្លេចងាកមកបបួលមិត្តថ្មីឲ្យមកលេងផ្ទះខ្លួននោះទេ។"ស្អីទេអញ!!ទ្វាមានមិនងាប់ចូលសង្ស័យមានថ្ងៃហា៎!!"
Sunoo លាន់មាត់ទាំងហត់ចិត្តព្រោះនេះមិនមែនលើកទីមួយទេហក់លោតរាល់ថ្ងៃចូលពេទ្យដេរតែញ៉យ។"ពួកឯងឧស្សាហ៍ឈ្លោះគ្នាណាស់មែនទេ?"
ក្រោយពេលដែល Jungwon ចូលផ្ទះបាត់ Jake ក៏បន្តដើរទៅមុខទៀតជាមួយ Sunoo ព្រោះផ្ទះនៅមុខក្បែរគ្នាហើយក៏មិនភ្លេចសួរគេវិញនោះទេព្រោះតែជេកឃើញមិត្តទាំងពីរឈ្លោះគ្នាច្រើនតែនៅអាចរាប់គ្នាបាន។
YOU ARE READING
Crazy with You ~
Fantasyស្អប់ជំពប់លើ...ជាការពិត!? ប្រភេទសាច់រឿងកំប្លែងរបស់សិស្សវិទ្យាល័យ Jay × Jungwon Sunghoon × Jake Ni-ki × Sunoo Heesueng × Beomgyu (txt)