Beomgyu pov
ផាំង!!!
ក្រោយទ្រាំមិនបានខ្ញុំក៏បោកថ្ងាស់ទៅនិងមុខគេមួយទម្ហឹងតែម្តងទៅចុងក្រោយក៏រើបានមែន។"អ្ហាក!!"
Heesueng បើងទៅក្រោយហើយលើដៃខ្ទប់ថ្ងាសខ្លួនឯង។ មើលទៅកំពុងឈឺខ្លាំងតែវាមិនទាន់ដល់កម្រិតដែលខ្ញុំចង់បាននោះទេ។"ហ្អើយចង្រៃយ៍!ងាប់ទៅៗៗៗ!"
ខ្ញុំមិនចង់វៃគេទេព្រោះក្នុងចិត្តបានដឹងពីមូលហេតុពិតហើយក៏សម្រេចចិត្តមិនទៅវៃគេវាគ្មានប្រយោជន៍ទើបលើជើងទៅធាក់តុកៅអីចោលតែម្តងក្តៅក្រហាយណាស់។ប្រាវៗៗ
Heesueng មើលមកខ្ញុំដែលកំពុងខឹងដោយសើចហួសចិត្តបានទៀត។"បើខឹងម៉េចមិនវៃយើងទៅមិនបានហាមទេ"
"វៃឯងនាំតែថោក!! ល្លេល្លាៗៗ"
ខ្ញុំនិយាយហើយលើដៃមកជូតមាត់ដែលគេបានថើបមុននេះចេញនឹកហើយវាក្តៅក្រហាយឆេះឈូលណាស់។"ហាស់ហាស់.."
Heesueng ដែលអង្គុយនិងដីនោះបានសើចឡើងខ្ញុំឈប់សកម្មភាពព្រោះតែគេនោះកំពុងធ្វើឲ្យក្តៅមនុស្សមិនចង់ទេ។"មិនចាំបាច់សើចសប្បាយទេ! ការថើបរបស់ឯងគ្មានឥទ្ធិពលលើយើងឡើយ! អាឆ្កួត!"
ខ្ញុំសម្លឹងមុខគេហើយលើដៃប្រុងហក់ទៅបាស់មុខគេទៀត។"បានយើងថើបសំណាងណាស់ហើយ! ឯងកំពុងតែមានបុរសល្អឥតខ្ចោះម្នាក់បានថើបជាមោទនភាព!!"
"ឪវា!"
"ហ្ហឹសៗ ឯងឈ្លើយបែបនិងហើយបានយើងចេះតែទ្រាំមិនបាន!! តែកុំភ័យអីយើងនិងមិនធ្វើទៀតទេព្រោះឯងមិនមែនប្រភេទចំណូលចិត្តរបស់យើង!"
"ហក៎??"
ខ្ញុំនៅឬមិនមែនប្រភេទរបស់គេ? ហើយនណាចង់ទៅនិយាយមកធ្វើឲ្យក្តៅតែម្តង។"យើងដឹងថាឯងកំពុងលេងចាប់គូ! ប៉ុន្តែមុននិងលេងកភ្លេចវត្តមានរបស់យើង!!គិតឲ្យច្បាស់ទៅ!"
YOU ARE READING
Crazy with You ~
Fantasyស្អប់ជំពប់លើ...ជាការពិត!? ប្រភេទសាច់រឿងកំប្លែងរបស់សិស្សវិទ្យាល័យ Jay × Jungwon Sunghoon × Jake Ni-ki × Sunoo Heesueng × Beomgyu (txt)