ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ18ឆ្នាំប៉ុណ្ណោះប៉ុន្តែគេបែរជាជួបរឿងប្លែកៗខុសពីមនុស្សទូទៅ ក្មេងម្នាក់នេះតែងតែយល់សុបិន្តចម្លែកគ្រប់ពេលឲ្យតែគេបានគេងលក់មិនថាពេលយប់ឬពេលថ្ងៃនោះទេ
" ទេ... កុំអី ... អត់ទេ ..ហ្អឹសៗៗៗ " ក្មេងប្រុសម្នាក់ដែលកំពុងដេកលង់លក់ស្រាប់តែរវើរវាយស្រែកឡើងមកហាក់បីដូចជាមានរឿអ្វីមួយបានកំពុងតែកើតឡើងមកអញ្ចឹង
" នេះយើងយល់សប្តិអាក្រក់ទៀតហើយ "ការដង្ហើមញាប់ៗព្រោះតែមានការភ័យខ្លាច មិនត្រឹមតែប៉ុណ្ណោះ ថ្ងាស់របស់គេពោពេញទៅដោយញើសតុក~ តុក~
" V កើតអីនឹងកូន " អ្នកស្រីគីម បានឮសម្លេងរបស់កូនស្រែកយ៉ាងឮរំពងពេញតែផ្ទះទើបប្រញាប់ចូលមកមើលថាមានរឿងអ្វីកើតឡើង
" ម៉ាក់ខ្ញុំយល់សប្តិឃើញរឿងទាំងនោះទៀតហើយ" V ក្មេងប្រុសដែលទើបតែពេញវ័យកំលោះ ស្ទុះអោបម្ដាយទាំងបែកញើសជោគតាំងពីមានអាយុ18មកគេតែងតែយល់សប្តិឃើញរឿងអាក្រក់ៗមកមិនដែលដាច់ឡើយ
" ស្ងប់អារម្មណ៍ណាកូន វាគ្រាន់តែជាការយល់សប្តិទេណា "អ្នកស្រីគីម ព្យាយាមលួងលោមកូនប្រុសកុំឲ្យខ្លាចទាំងដែលកូនប្រុសនៅក្នុងរង្វង់ដៃនោះញរ័ខ្លួនដូចជាកូនចាបទៅហើយ
" តែម៉ាក់ លើកនេះខ្ញុំឃើញគេសម្លាប់មនុស្សដោយផ្ទាល់ភ្នែក " V
" វាគ្រាន់តែជាការយល់សប្តិទេណាកូនវាមិនមែនជាការពិតទេ "អ្នកស្រីគីម
" ឆាប់ទៅងូតទឹកទៅនឹងអាងបានទៅសាលា "អ្នកស្រីគីម
" បាទអ្នក ម៉ាក់ " V ក៏ងើបចេញពីពូកចូលទៅបន្ទប់ទឹកអ្នកស្រីគីមបានត្រឹមដកដង្ហើមធំអាណិតកូនព្រោះតែគេជួបរឿងបែបនេះមកមិនដែលខានទាល់តែសោះ" ថេយ៍... ជួយ អូនផង..." មនុស្សម្នាក់ដែលមានតែស្រមោលមិនអាចឲ្យអ្នកណាឃើញបានឈរសម្លឹងមើលមកក្មេងប្រុសដែលទើបចេញពីបន្ទប់ទឹក
" សម្លេងអ្នកណា " V គេបានសម្លេងល្វើយៗតែដើររកមើលម្ចាស់សំឡេងបែរជាមិនបានឃើញសោះ
" អា V អើយឯងគិតច្រើនពេកហើយ " V ក៏ជូតសក់ឲ្យស្ងួតនឹងស្លៀកពាក់ឯកសណ្ឋានជាសិស្សស្ពាយការតាបទៅខាងក្រោម
" ថេយ៍ បងជួយ អូនផង "" យ៉ាងម៉េចហើយកូន ប៉ាសម្លេងឯងស្រែកទៀតហើយ "លោកគីម អង្គុយនៅតុអាហារពេលឃើញកូនប្រុសពៅចុះមកដល់លោកក៏សួរព្រោះតែគេតែងតែស្រែកបែបនេះ
" អត់មានអីទេលោកប៉ា " V
" កូនយល់សប្តិអាក្រក់ទៀតហើយមែនទេ"លោកគីម
" បាទ តែវាមិនអីទេគ្រាន់តែយល់សប្តិប៉ុណ្ណោះ " V
" ចាំថ្ងៃស្អែកប៉ានឹងម៉ាក់នាំកូនទៅព្រះវិហារណា" លោកគីម បារម្ភពីកូនខ្លាំងណាស់ទោះរវល់ការងារក៏ដោយព្រោះតែនាយចេះតែយល់សប្តិអាក្រក់រហូតតាំងពីមានអាយុគ្រប់18ឆ្នាំមក
" មិនអីទេលោកប៉ា យូរទៅនឹងលែងអីហើយខ្ញុំសុំទៅសាលាសិនហើយ " V
" លាហើយលោកប៉ាអ្នកម៉ាក់" V ក៏ងើបដើរចេញពីតុអាហារចេញទៅទាំងមុខមិនសប្បាយចិត្តព្រោះតែនៅតែឆ្ងល់ពីរឿងដែលគេបានយល់សប្តិឃើញនោះ+ សាលារៀន
" V ឯងយ៉ាងម៉េចនឹងបានជាភ្លឹកៗដូចមិនមានវិញ្ញាណក្នុងខ្លួនចឹង " cha Eun woo គេជា best friend របស់ V ដោយឃើញថា V ភ្លឹកមិនព្រមញុាំបាយទើបគេចាប់ស្មារនាយបន្តិចដើម្បីឲ្យគេបានដឹងខ្លួនមកវិញ
" អឺៗ យើងមានបានភ្លឹក មកពីណា " V
" ន៎ែ! ឯងមានរឿងអីឬអត់នឹង " eun woo
" គ្មាន..... គ្មានទេ ញុាំបាយទៅជិតដល់ម៉ោងចូលរៀនវិញហើយ " V
" យើងញុាំជិតអស់ហើយគិតតែឯងទៅរវល់តែភ្លឹកមិនដឹងថាកំពុងគិតអណ្ដែតអណ្ដូងដល់ណាទេ"eun woo គេហុចប្រអប់បាយរបស់គេមកឲ្យមិត្តមើលបាយរបស់គេញុាំជិតអស់ទៅហើយនៅឡើយតែ V ទេដែលអាហារនៅទាំងអស់នោះ
" អឺ .. បើអញ្ចឹងណាឯងជួយញុាំយើងទៀតទៅ "V លើកណាក៏អញ្ចឹងដែរបាយរបស់គេតែងតែឲ្យ eun woo ជួយញុាំជានិច្ចព្រោះតែគេរវល់តែគិតរឿងអីក៏មិនដឹងមិនព្រមញុាំបាយទេ
" អត់ទេ...លើកនេះយើងឈប់ជួយឯងហើយ ឯងនេះលើកណាក៏ឲ្យយើងជួយញុាំដែរ "eun woo
" មកណាយើងញុាំមិនទាន់ទេជិតដល់ម៉ោងចូលរៀនហើយ " V
" អត់ទេ ឯងនៅញុាំបាយនឹងទៅយើងទៅរកទឹកមកផឹកសិន " eun woo បើនៅទៀតច្បាស់ជាត្រូវញុាំជាមួយនឹង V ទៀតហើយជម្រើសល្អគួរតែគេចទៅរកទឹកនឹងអីផ្សេងវិញ
" គេ ម្នាក់នោះជាអ្នកណា ហេតុអីយើងមានអារម្មណ៍ថាស្គាល់គេ " V កំពុងតែគិតដល់អ្នកដែលគេតែងតែយល់សុបិន្តឃើញនោះ
" ចុះយើងមានអីពាក់ពន្ធ័នឹងគ្នាឬអត់ " V តាំងពីគេងគ្រប់18ឆ្នាំមកតែងតែយល់សុបិន្តឃើញរឿងចម្លែកពេលខ្លះក៏ឃើញខ្លួនរបស់គេនៅក្នុងការយល់សប្តិនោះផងដែរ
___________ពេលនេះដល់ម៉ោងដែលសាលាសម្រាកហើយសិស្សនាំគ្នាត្រឡប់ទៅវិញព្រោះល្ងាចណាស់ទៅហើយ អ្នកខ្លះមានអ្នកមកទទួលត្រឡប់ទៅវិញឯអ្នកខ្លះទៀតក៏ទៅជិះឡានក្រុងព្រោះអស់លុយតិច
" eun woo ហ៎ា បើសិនជាថ្ងៃណាមួយយើងស្រាប់តែបាត់ខ្លួនតើឯងនឹងធ្វើយ៉ាងម៉េច " V ពួកគេកំពុងដើរចេញពីអគារសិក្សាមកខាងមុខដើម្បីត្រឡប់ទៅវិញ
សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
និពន្ធដោយ: IN RANEY
YOU ARE READING
សុបិន្តស្នេហ៍អតីតជាតិ ( បញ្ឈប់ )
Fanficក្មេងប្រុសម្នាក់បានធ្លាក់ចូលទៅក្នុងសុបិន្តមួយយ៉ាងយូរអង្វែង នៅពេលដែលគេមានអាយុគ្រប់ដប់ប្រាំបីឆ្នាំ តើគេនឹងគិតបែបណាបើសិនជាបានដឹងថាការយល់សុបិន្តនោះគឺជាអតីតកាលរបស់គេពីជាតិមុននោះ។ តើគេអាចជួយមនុស្សដែលខ្លួនស្រឡាញ់ពីជាតិមុនឲ្យរួចផុតពីទុក្ខបានដែរឬទេ? 25/04/20...