រឿងល្បិចកលចងចិត្ត ភាគ១

51 2 0
                                    

ខ្ញុំឈ្មោះ zhangji ឆាកជីវិតរបស់ខ្ញុំពោរពេញទៅដោយផ្សែងខ្មៅមិនថារឿងគ្រួសារ រឿងការងារ រឿងស្នេហានោះទេវាកាន់តែធ្វើឲ្យខ្ញុំតានតឹង មានពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាធុញទ្រាំនៅក្នុងការរស់នៅទៀតផង។

ប៉ុន្តែទេវតាមិនដាច់ផ្លូវមនុស្សនោះទេទ្រង់បានបញ្ជូនមនុស្សម្នាក់ឲ្យមកស្រោចស្រង់ជីវិតរបស់ខ្ញុំទាំងស្រុង។

    ~~ប្រាវ~~

"នេះជាស្អីទៅ "រាងក្រាស់ម្នាក់បោះឯកសារនៅលើតុមួយទំហឹងនិងសួរទាំងគម្រុះគំរើយ

" បងលក់ភាគហ៊ុនឲ្យគេតើមែនទេ? "នាយសំឡុតខ្លាំងៗទៅកាន់អ្នកចំពោះមុខ

"ឯងជាប្អូនយើងឯងគ្មានសិទ្ធិដំឡើងសំឡេងដាក់យើងទេ "នាយតបទៅប្អូនប្រុសដែលសំឡេងធ្ងន់វិញ។

"ហេតុអីបងមិនសួរខ្ញុំខ្លះថាខ្ញុំព្រមឬអត់ ? "អ្នកជាប្អូនសួរឡើងទាំងកំហឹងនិងហួសចិត្ត។

"ចាំបាច់សួរធ្វើអីព្រោះបើឯងមិនព្រមក៏យើងនៅតែលក់ដដែល " zhangge (Zhangzhenyuan admin សុំហៅគាត់ថា zhangge)

"បងហួសហេតុពេកហើយ " zhangji

"ឯងគ្មានសិទ្ធិស្រែកដាក់យើងទេzhangji "
នាយក៏ក្រោកឈរឡើងនិងនិយាយទាំងតឹងសសៃក។

"ឯងគឺជាកូនចុងឯងគ្មានសិទ្ធិសូម្បីតែប្រើត្រកូល zhang ដូច្នេះហើយកុំធ្វើឫកក្អេងក្អាងពេក "សំដីមួយៗម៉ាត់ៗរបស់ zhanggeធ្វើឲ្យ zhangjiគាំងនិយាយលែងរួច។

"កុំស្មានថាប៉ាឱ្យឯងប្រើនាមត្រកូលនេះហើយឯងធ្វើអ្វីតាមចិត្តបានឱ្យសោះ "ថាហើយក៏ដើរចេញទៅ។


* ផ្ទះត្រកូល zhang *

" អ្នកប្រុសតូចត្រឡប់មកវិញហើយហ៎េស " ម៉ែដោះបានសួរទៅរាងក្រាសដែលទើបតែមកពីធ្វើការវិញ

" បាទ "និយាយឆ្លើយតែមួយម៉ាត់ក៏ទៅបន្ទប់របស់ខ្លួនតែម្ដង។

"...." Zhangji មកដល់បន្ទប់ភ្លាមក៏ផ្លាសសំលៀកបំពាក់ដូចជាចង់ទៅណាយ៉ាងអញ្ចឹង

" អ្នកប្រុសមានការចេញក្រៅមែនទេ? " ម៉ែដោះមិនបន្តនៅពេលដែលឃើញ zhangji ចេញមកវិញហើយដើរចេញទៅក្រៅ។

រឿងល្បិចកលចងចិត្ត short novel Where stories live. Discover now