រឿងល្បិចកលចងចិត្ត ភាគ2/7

40 0 0
                                    



    រាងកាយបុរសពីរនាក់កំពុងតែប្រឈមមុខដាក់គ្នាកែវភ្នែកយឯាងមុតរបស់រាងក្រាស់សម្លឹងទៅ zuohang ដោយទឹកមុខងើងឆ្ងល់

" ហេតុអីឯងមានរូបរបស់ខ្ញុំ? " Zhangji សួរដោយលើករូបថតរបស់គេបង្ហាញទៅកាន់រាងតូច

" គឺ...គឺ "zuohang រកអ្វីមកនិយាយមិនចេញ បានត្រឹមតែធ្វើមុខភ័យ


" ឯងស្គាល់ខ្ញមែទេ? " នាយនៅតែបន្តសួរដោយសម្លេងធ្ងន់ ពួកគេទើបតែជួបគ្នាលើកទីមួយ ហេតុអី zuohang មានរូបថតរបស់គេ


" យើងសួរថាហេតុអីឯងមានរូបថតរបស់យើង? " Zhangji ស្រែកមួយទំហឹងតែម្តង


" គឺខ្ញុំស្រឡាញ់លោក " zuohang ឆ្លើយទាំងញ័រមាត់ សម្តីរបស់ zuohang ធ្វើឲអ្នកស្ដាប់ឮគាំងនិយាយអ្វីលែងចេញ


" ខ្ញុំស្រឡាញ់លោកយូរហើយ នៅពេលដែរលោកទៅក្លឹបនោះ ខ្ញុំតែងតែយកស្រាទៅបន្ទប់លោករាល់ថ្ងៃគ្រាន់តែលោកមិនចាប់អារម្មណ៍តែប៉ុណ្ណោះ " zuohang ឆ្លើយហើយទំលាក់មុខចុះ


" សុំទោស ខ្ញុំដឹងថាលោកមិនដូចមិត្តរបស់លោកនោះទេ តែខ្ញុំនៅតែព្រហើ នស្រឡាញ់លោកដដែល " រាងតូចសំរក់ទឹកភ្នែកបណ្តើរនិយាយបណ្តើរ ធ្វើឲអ្នកនៅក្បែរនោះលង់ជឿសម្តីរបស់គេ


" ..... " Zhangji បានចាប់ចង្ការរបស់ zuohang ឡើងយឺតៗនិងយកដៃជូតទឹកភ្នែកដែលហូរកាត់ផែនថ្ពាល់ដ៏សរលោងរបស់រាងតូចចេញ


នាយសម្លឹងមើលទៅបបូរមាត់ពណ៍ឈូកព្រឿងៗរបស់ zuohang ដែលកំពុងលេបទឹកមាត់នោះ មើលទៅ sexy ខ្លាំងណាស់

" .....អឹប " ដោយហាមចិត្តមិនបាន zhangji ក៏ទំលាក់បបូរមាត់របស់គេទៅគ្រប់គ្រងលើបបូរមាត់របស់ zuohang តែម្តង

" ខ្លាចមែនទេ? " នាយដកបបូរមាត់ចេញហើយសួរដោយសម្លេងស្រាល

" បបូរមាត់របស់ឯងទន់ខ្លាំងណាស់ ខ្ញុំចូលចិត្ត "
Zhangji យកមេដៃទៅអង្អែលបបូរមាត់តូចស្ដើងនោះថើរៗ

You've reached the end of published parts.

⏰ Last updated: Apr 25, 2023 ⏰

Add this story to your Library to get notified about new parts!

រឿងល្បិចកលចងចិត្ត short novel Where stories live. Discover now