ភាគទី ២ : ក្បត់ចិត្ត

147 17 3
                                    

ពួកគេទាំងនោះក៏ដើរចេញទៅទាំងស្នាមញញឹមសើចចំអកទៅកាន់ជីមីនដែលដេកនៅលើឥដ្ឋការ៉ូឱបខ្លួនទាំងសេចក្ដីឈឺចាប់ទាំងផ្ទៃមុខនិងរាងកាយរបស់ជីមីនពេលនេះពោពេញទៅដោយស្នាមជាំក្រម៉ៅកន្លែងខ្លះក៏បង្ករឲមានឈាមមកលាយលំតិចតួចផងដែរ..

<ឈឺខ្លាំងណាស់..អ៊ួយរាល់ដងមានអារម្មណ៍ថាវាមិនឈឺដល់ថ្នាក់នេះពេកទេ..ហេតុអីក៏ថ្ងៃនេះចុកផ្សារពេញខ្លួនខ្លាំងម្លេះ..សឺត..>ជីមីនប្រឹងត្រដរក្រោកឡើងមួយៗទាំងត្របកភ្នែកសឹងតែបិតចុះម្ដងៗទៅហើយនាយដើរបោះជំហ៊ានយឺតៗដើរចេញពីសាលាទាំងដែលខ្លួនមិនទាន់បានចូលថ្នាក់រៀនសូម្បីតែមួយដងផងថ្ងៃនេះ..

នាយបណ្ដើរកង់ចាកចេញទៅផ្ទះរបស់ខ្លួនតាមដងវិថីដ៏ស្ងាត់ច្រងំមួយសន្ទុះម្ដងក៏ឲបានឃើញឡានធន់ធំមួយទៅពីរបរកាត់...ជីមីនប្រឹងបណ្ដើរសឹងតែទន់ជង្គង់ដួលម្ដងៗទៅហើយ..ព្រោះរាងកាយទ្រោមជាមួយនិងការវាយដំខ្លាំងពេក..ទោះបីជាគេជាមនុស្សប្រុសតែគេក៏ជាមនុស្សប្រុសមួយដែលនៅឋានះមួយទន់ខ្សោយខុសពីមនុស្សប្រុសធម្មតាហើយទោះបីជាគេមានមាធធំតែគេក៏ជាមនុស្សគេក៏ចេះទ្រុឌទ្រោមផងដែរ..

ដើរៗយូរៗទៅមេឃចាប់ផ្ដើមប្រក្លាយជាពណ៌ខ្មៅខ្មួរខ្មាញ់ពេញអស់ផ្ទៃមេឃខ្យល់ចាប់ផ្ដើមបក់រសាត់ពីខ្សោយបន្តិចម្ដងៗប្រែទៅជាខ្យល់បោកបក់ខ្លាំងទៅៗប្រៀបបានទៅនិងព្យុះ..មេឃចាប់ផ្ដើមបង្អុរទឹកភ្លៀងធ្លាក់ជាគ្រាប់ធំៗលាយជាមួយនិងខ្យល់កន្រា្តក់..

ជីមីនឈប់ខ្លួនត្រង់ភ្លឹងមួយកន្លែងដៃព្យាយាមចាប់កង់កុំឲប៉ើងទៅតាមខ្យល់តែយ៉ាងណាក៏មិនអាចទប់បាន..ទាំងកង់ទាំងមនុស្សប៉ើងចេញពីគ្នា..តែស្របពេលនោះមានឡានអ្នកដំណើរបើកមកយឺតៗល្មមដោយមិនបានគិតថានឹងមានមនុស្សនៅខាងមុខគេក៏មិនបានចាប់ហ្រាំងឬបង្អន់ឡើយហើយស្របពេលនោះឡាននោះបានបុកជីមីនដែលប្រឹងងើបឈរទៅរកកង់របស់ខ្លួន..

ជីមីនពេលនេះដេកស្ពាបនៅខាងមុខព្រោះត្រូវឃ្ទាតឡងពីកញ្ចក់ឡានមក...ឈាមក្រហមស្រស់ហូរចេញពីក្បាលរឹមៗនាយសន្លប់បាត់ស្មារតីខ្លួនទន់ល្អូក..ហើយឈាមក៏ចេញមកជារឿយហូរទៅជាមួយដំណក់ទឹកភ្លៀងដែលធ្លាក់មកឥតល្ហែនោះ..

You've reached the end of published parts.

⏰ Last updated: May 04, 2023 ⏰

Add this story to your Library to get notified about new parts!

ខ្សែនៃចំណងស្នេហ៍ ( Slow Update)Where stories live. Discover now