ភាគ5:ចាំខ្ញុំជាអ្នកពិនិត្យធ្មេញឲ្យនាង

35 3 0
                                    

ហេជីន <លោកមកដល់ហើយឬ នេះ មិត្តភក្តិខ្ញុំឈឺធ្មេញខ្ញុំនាំនាងមកពិនិត្យ លោកជួយពិនិត្យឲ្យនាងផង>។ពេលឃើញជីវ៉ុន ដើរមកដល់នាងក៏ប្រញាប់ប្រាប់នាយ។
ជីវ៉ុន <អ្នកនាងមែនទេជាអ្នកឈឺ?>នាយសួរទៅដាហ៊ី។
ដាហ៊ី <ចាគឺខ្ញុំ >
ហេជីន< អូ បងមីនជុន នៅទីនេះដែរហ៎> ដាហ៊ីក្រោយឮហេជីនសួរទៅមីនជុនហើយនាងក៏ងាកទៅមើលតាម ស្លាប់ហើយអស់ពីជួបនៅសាលាមក ជួបនៅគ្លីនិកម្តងទៀត ថាចង់គេច តែគេចមិនផុតពិតមែន។
មីនជុន< បាទបងមកលេងជីវ៉ុន នេះដាហ៊ីឈឺធ្មេញមែនទេ ហើយឈឺយូរហើយនៅ >បន្ទាប់ពីឆ្លើយជាមួយហេជីន ហើយនាយក៏ងាកទៅសួរដាហ៊ី។
ដាហ៊ី <ខ្ញុំឈឺមួយរយៈហើយ>
ជីវ៉ុន/ហេជីន< អ្នកទាំងពីរស្គាល់គ្នាមែនទេ>
មីនជុន <គឺស្គាល់គ្នា ស្គាល់យូរហើយតាំងពីរៀនវិទ្យាល័យមកម្ល៉េះ>
ដាហ៊ី <ហើយឥឡូវលោកសាស្ត្រាចារ្យ ជាលោកគ្រូរបស់ខ្ញុំ>
ជីវ៉ុន <នារីម្នាក់នឹងមែនទេ....> នាយខ្សឹបសួរមីនជុន តែសួរមិនទាន់អស់ផងនាយក៏ឆ្លើយបាត់ទៅហើយ។
មីនជុន< ម្នាក់នឹងហើយ>
ជីវ៉ុន <អញ្ចេះចុះយើងជួយឯង>
មីនជុន <ជួយរបៀបណា>
ជីវ៉ុន <អោនមកចាំយើងប្រាប់... > មីនជុនបានអោនឲ្យនាយប្រាប់។
ហេជីន< អ្នកទាំងពីរខ្សឹបអីគ្នានឹងមិនមកព្យាបាលធ្មេញឲ្យមិត្តខ្ញុំទេឬ? >នាងសួរទៅពួកគេពេលឃើញពួកគេខ្សឹបគ្នាអត់ឈប់។
មីនជុន <អ៎ គឺបងគិតថាបងជាអ្នកជួយពិនិត្យធ្មេញឲ្យដាហ៊ីវិញព្រោះជីវ៉ុនរវល់ការងារច្រើន >
ហេជីន< ចឹងទេឬ អេ ដាហ៊ីឯងយល់ព្រមទេ ទោះបីជាបងមីនជុនមិនមែនជាពេទ្យធ្មេញក៏ពិតមែនប៉ុន្តែគាត់បានរៀនជំនាញ ពេទ្យធ្មេញនៅបរទេសដូច លោកជីវ៉ុនដែរ ឯងអាចទុកចិត្តគាត់បាន ឯងសំណាងណាស់បានគាត់ជួយព្យាបាលឲ្យ ព្រោះមិនដែលមានអ្នកណាបានគាត់ជួយព្យាបាលឲ្យនោះទេ>
ដាហ៊ីគិតក្នុងចិត្ត(ខ្ញុំសំណាងឬ មិនពិតទេដឹង ថ្ងៃនេះមានអារម្មណ៍ថាជួបតែរឿងស៊យឥតឈប់ឈរសោះ)
ដាហ៊ី <ខ្ញុំគិតថាមិនអីទេ ចាំពេលក្រោយចាំខ្ញុំមកម្តងទៀតក៏បានដែរ ខ្ញុំមិនចង់រំខានលោកគ្រូទេ >
មីនជុន <មិនបានរំខានខ្ញុំទេ ហើយមិនបាច់ហៅខ្ញុំថាលោកគ្រូអីទេនៅខាងក្រៅសាលានោះ ហៅខ្ញុំបងដូចពីមុនទៅ>
ដាហ៊ី< ខ្ញុំថាខ្ញុំគួរតែហៅថាលោកគ្រូសមជាង ព្រោះពេលនេះនិងពីមុនខុសគ្នា>
មីនជុន <មិនខុសគ្នាអីទេ ពួកយើងនៅតែជាពួកយើងដដែល>
ដាហ៊ី គិតក្នុងចិត្តទាំងក្រៀមក្រំ (ត្រូវហើយ ពួកយើងនៅតែជាពួកយើង បងនិយាយត្រូវ ប៉ុន្តែខ្ញុំបែរជាមានចិត្តលោភលន់មិនចង់ឲ្យពួកយើងដូចពីមុនដែលត្រឹមជាសិស្សច្បងសិស្សប្អូននឹងគ្នានោះទេ ខ្ញុំចង់ឲ្យពួកយើងលើសពីនោះ)
ដាហ៊ី <ចាខ្ញុំយល់ព្រម ឲ្យបងជួយព្យាបាលឲ្យខ្ញុំ>
មីនជុន <តោះអញ្ចឹង >នាយនិយាយហើយក៏ដើរទៅបន្ទប់សម្រាប់ព្យាបាល ដាហ៊ីក៏ដើរតាម។
ហេជីន <នែ៎ លោក បងមីនជុន និង ដាហ៊ីមានអីលើសពីនឹងមែនទេ មើលទៅរាងប្លែកៗ >
ជីវ៉ុន <នាងគួរតែយល់ហើយ >
ហេជីន <ខ្ញុំមិនសូវឆ្លាតដូចលោកទេ ដូច្នេះខ្ញុំមិនយល់ទេ>
ជីវ៉ុន <មិនយល់ក៏មិនយល់ទៅ>
ហេជីន <យីលោកនេះចិត្តអាក្រក់មែន ប៉ុណ្ណឹងសោះក៏មិនប្រាប់ដែរ>
ជីវ៉ុន <ខ្ញុំចិត្តអាក្រក់ចឹងហើយ ចុះនាងបានអីញុាំឬនៅ?>
ហេជីន <នៅទេ ចាំញុាំជាមួយលោក>
ជីវ៉ុន <លុយខ្ញុំឲ្យទៅនាងអស់ហើយមែនទេ >នាយសួរពីលុយដែលនាយឲ្យទៅនាងថ្ងៃមុន។
ហេជីន <ខ្ញុំចង់សន្សំទុកសម្រាប់ឲ្យថ្លៃកន្លែងស្នាក់នៅទើបមិនហ៊ានចាយខ្លាចអត់មានលុយគ្រប់ឲ្យគេ>  នាងត្រូវការចេះសន្សំសំចៃលុយពីព្រោះនាងគ្មានឪពុកម្តាយផ្គត់ផ្គង់ដូចគេទេ ហេតុនេះហើយនាងត្រូវគិតគូបានច្បាស់លាស់មុនចាយវាយ សព្វថ្ងៃនេះនាងបានចេញពីមណ្ឌលកុមារកំព្រាមករស់នៅជាមួយជីវ៉ុន។
ជីវ៉ុន <នាងមិនបាច់រកកន្លែងស្នាក់នៅអីទេ នៅ Apartment ជាមួយខ្ញុំទេម្តងទៅ ឬចង់នៅភូមិគ្រឹះក៏បាន >នាយមានអារម្មណ៍ថាអាណិតនាងពេកណាមួយគិតពីសម្តីរបស់មីនជុននិយាយជាមួយនាយមុននោះផង(យើងដឹងថាឯងស្រឡាញ់ស្នេហ៍ដំបូងរបស់ឯងខ្លាំង តែយ៉ាងណាឯងគួរតែសម្លឹងមើលអ្នកក្បែរខ្លួនខ្លះទៅ ហេជីនក៏មិនមែនជាមនុស្សអាក្រក់អីដែរណា នាងជាក្មេងស្រីមានចរិតគួរឲ្យចូលចិត្តណាស់បើតាមយើងធ្លាប់ជួប)។
ហេជីន <អរគុណលោកច្រើនហើយ ចាំខ្ញុំមានការងារធ្វើមានលុយ ខ្ញុំនឹងយកមកសងលោកវិញ>
ជីវ៉ុន <នាងគិតថានាងសងខ្ញុំអស់ដែរមែនទេ >នាយសួរនេះព្រោះនាយបានចំណាយលុយសម្រាប់ផ្គត់ផ្គង់នាយអស់ច្រើនណាស់ហើយតាំងពីនាងរៀនទី12មក ។នាយរាល់ថ្ងៃនេះប្រៀបដូចជាអាណាព្យាបាលរបស់នាងដែរ។
ហេជីន< អស់ឬមិនអស់ខ្ញុំមិនដឹងទេ យ៉ាងណាខ្ញុំក៏មានចិត្តសងលោកដែរ>
ជីវ៉ុន <អឹមបានហើយ នាងឃ្លាននៅ>
ហេជីន <ឃ្លានហើយតែខ្ញុំចាំដាហ៊ីសិន ព្រោះមើលទៅនាងក៏មិនទាន់បានញ៉ាំដែរ >
ជីវ៉ុន <ចឹងចាំញុាំជុំគ្នាជាមួយខ្ញុំនិងមីនជុនដែរទៅ>
ហេជីន <ចា >
ជីវ៉ុន <ខ្ញុំទៅធ្វើការងារខ្ញុំសិន>
ហេជីន< ហឹម >

សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗





You've reached the end of published parts.

⏰ Last updated: May 22, 2023 ⏰

Add this story to your Library to get notified about new parts!

Fall in love with you again💗Where stories live. Discover now