ក្រោយយ៉ុនហ្គីដេញចេញពីមុខហេីយ យៀកឆិន នឹងនាយតូចក៏ចេញមកខាងក្រៅវិញ គេក៏បន្តញាំអាហារហូតរួចរាល់ដូចរាល់ដងបន្ទាប់ មកគេក៏ឡេីងទៅជាន់លេីវិញដេីម្បីធ្វេីការងារ ដែល នៅសល់របស់គេ។
ចំណែកឯជីមីនក៏បានមកបន្ទប់ជាមួយយៀកឆិន ទោះបីមិនសូវទម្លាប់នៅជាមួយមនុស្សស្រី ប៉ុន្តែគេអាចសម្របខ្លួនបានយ៉ាងល្អមិនឱ្យអ្នកណាសង្ស័យគេបានសូម្បីតែបន្តិច។
យៀកឆិនរៀបចំកន្លែងឱ្យគេគេង រួចនាងក៏
ដាក់ខ្លួនគេងទៅម្ខាងបាត់ដោយមិននិយាយអ្វីទៀត។ទម្រាំតែជីមីនគេងលក់ ក៏ឈានចូល ម៉ោង១១យប់ទៅហេីយ គេប្រែខ្លួនចុះឡេីង ក្នុងចិត្តនឹកបារម្ភ ដល់លោកប៉ា នឹងអ្នកម៉ាក់នៅឯស្រុកកំណេីត ដ្បិតតែខ្លួនមិនធ្លាប់បែកពីលោកទាំងពី ប៉ុន្តែគេក៏ព្យាយាមនឹងខំប្រឹងធ្វេីការឱ្យបានល្អបំផុតដេីម្បីបានលុយយកទៅព្យាបាលអ្នកមានគុណឱ្យជាដូចដេីមវិញ។+ស្អែកឡេីង
ម៉ោងបួនកន្លេះជិតភ្លឺ យៀកឆិនក្រោកដេីម្បី
ងូតទឹកប្ដូខោអាវ ទេីបនាងដាសជីមីនតាមក្រោយដេីម្បីជួយទៅរៀបចំអាហារឱ្យលោក ម្ចាស់របស់នាង។
«ជីមីន ក្រោកឡេីង»
«បងយៀកឆិន»ជីមីនបេីកភ្នែកមីងមាំង សឹម
ប្រឹងក្រោកទៅងូតទឹកប្ដូសម្លៀកបំពាក់តាម
ក្រោយយៀកឆិន។មកដល់ផ្ទះបាយក៏បានឃេីញ បងប្អូនភ្លោះកុំពុងតែរៀបចំអាហារជាមួយម៉ែដោះល្មម។នៅក្នុងថ្ងៃនេះដែរគឺជាថ្ងៃដែលគ្រប់គ្នាត្រូវឈប់សម្រាកពីការងារទូទាំងពិភពលោក រួមទាំង នាយក្រាសផងដែរ ថ្ងៃនេះនាយឈប់សម្រាកនៅផ្ទះ ប៉ុន្តែការងារនាយមិនមែនមានតែក្រុម ហ៊ុនមួយមុខនោះទេ គឺនៅ មានខ្លឹប កាសសុីណូផ្សេងៗជាច្រេីនទៀត។ម៉ោងប្រាំមួយជាងគ្រប់គ្នាក្នុងវិមានក៏បន្តកិច្ច ការរាងៗខ្លួនទៅតាមតួនាទី។ នាងយ៉ងនាងយុីង ពួកគេក៏ទៅផ្សារជាមួយម៉ែ ដោះស៊ូអាន ចំណែ កឯយៀកឆិននាងក៏រវល់រៀបចំបេីកប្រាក់ខែឱ្យកម្មករដែលមេីលថែសួនច្បារនឹងសត្វផ្សេងៗទៀត ដែលនៅខាងក្រោយវិមាន ដូចឆ្នេះអ្នក ដែលនៅទំនេរមានតែរាងស្ដើងជីមីនម្នាក់ ទេីប យៀកឆិនប្រេីឱ្យជីមីនទៅប្រមូលខោអាវយ៉ុន ហ្គីយកទៅបោកគក់ជំនួសនាងមួយពេល។
KAMU SEDANG MEMBACA
🔥បណ្ដូលចិត្តម៉ាហ្វៀ🥵
Acciónព្រេងវាសនាមើលមិនឃើញមែនដូចពាក្យចាស់ ពោលមិនខុស មនុស្សកុំមើលតែសម្បកក្រៅអី ពេលខ្លះនៅសុខៗគេក៏ក្លាយជាមហាសេដ្ឋីភ្លាមៗ ក៏ថាបាន។ «ធ្វើមនុស្សរបស់យើង អូននឹងនៅលើមនុស្ស រាប់រយអ្នក មានទាំងព្រម មិនថាអូនចង់បានអីបង អោយបានគ្រប់យ៉ាង» «អុីចឹងអូនក្លាយជាជំទាវតូចទាំងវ័យក្...